Buffon ទំនងរកឃើញទ្រនំថ្មីឆាប់ៗនេះ ខណ:ជាក្លិបមិនទៅណាឆ្ងាយពីអ៊ីតាលីឡើយ

អ្នកចាំទី Gianluigi Buffon ត្រូវបានគេរាយការណ៍ថានឹងអាចវិលត្រឡប់ទៅកាន់ក្លិប Parma វិញ បន្ទាប់ពីបានបដិសេធសំណើពីក្លិប Barcelona ដើម្បីចុះកុងត្រារយៈពេល ២ ឆ្នាំជាមួយក្លិបនៅក្របខ័ណ្ឌ Serie B មួយនេះ ។

Gianluigi Buffon

រំលឹកថា Buffon ធ្លាប់បានចាយពេលលេងឱ្យ Parma ពីឆ្នាំ ១៩៩៥ រហូតដល់ឆ្នាំ ២០០១ នៅមុនពេលគាត់សម្រេចចិត្តផ្ទេរទៅចូលរួមក្រុម Juventus ក្នុងតម្លៃ ៣២ លានផោន ដែលគ្រានោះគឺជាតម្លៃផ្ទេរថ្លៃបំផុតបំបែកកំណត់ត្រាសម្រាប់អ្នកចាំទី ក្នុងនាមជាអ្នកជំនួសកីឡាករ Edwin van der Sar នៅឯទីក្រុងទួរីន ។

Gianluigi Buffon

ហើយពេលថ្មីៗនេះ យោងតាម Sky Sport អ៊ីតាលីបានបង្ហាញថាកីឡាករវ័យ ៤៣ ឆ្នាំរូបនេះ អាចនឹងចូលរួមជាមួយក្រុមចាស់របស់ខ្លួនវិញ ក្រោយពីបានប្រកាសដើរចេញពីក្លិបសេះបង្កង់នាពេលកន្លងទៅ ។​ បើទោះបច្ចុប្បន្ន Buffon ទំនេរអាចរកក្លិបណាមួយផ្សេងទៀតលេងឲ្យក៏ដោយ ប៉ុន្តែគាត់បានធ្វើសម្រេចចិត្តរួចហើយថានឹងបន្តស្នាក់អ៊ីតាលីទៀត ដោយសារហេតុផលគ្រួសារ ។

Gianluigi Buffon

មិនតែប៉ុណ្ណោះ Buffon កំពុងកំណត់គោលដៅនាំយកក្រុម Parma ឡើងមកកាន់ក្របខ័ណ្ឌ Serie A វិញ បន្ទាប់ពីពួកគេបានបញ្ចប់ចំណាត់ថ្នាក់នៅបាតតារាងលីគកំពូលអង់គ្លេស នៅរដូវកាលឆ្នាំ ២០២០-២១ នេះ ជាមួយនឹងពិន្ទុសរុបត្រឹមតែ ២០ ពិន្ទុប៉ុណ្ណោះ ។

Gianluigi Buffon

គួរបញ្ជាក់ផងដែរថា Buffon ក៏ត្រូវបានគេរំពឹងថានឹងអាចប្រកាសចូលនិវត្តន៍ពីអាជីពរបស់ខ្លួន ជាមួយក្លិប Parma នេះផងដែរ បន្ទាប់ពីគាត់ធ្លាប់សាងភាពជោគនៅទីនោះ ដោយបង្ហាញខ្លួនសរុប ២២០ ប្រកួត ហើយថែមទាំងបានឈ្នះពានរង្វាន់ចំនួន ៣ ក្នុងឆ្នាំ ១៩៩៩ គឺ UEFA Cup, Coppa Italia និង Italian Super Cup ផងដែរ ៕

ប្រភព: Allfootball

អានអត្ថបទបន្ទាប់៖ James និយាយបែបណា ពាក់ព័ន្ធនឹងការត្រលប់មក Real Madrid ជាមួយ Ancelotti?

James Rodriguez ទំនងជាមិនត្រលប់ទៅចូលរួម Real Madrid វិញជាមួយអ្នកចាត់ការ Carlo Ancelotti នោះទេ នេះបើតាមការបញ្ជាក់របស់ខ្សែបម្រើជនជាតិកូឡុំប៊ីរូបនេះនៅលើគណនី Instagram របស់ខ្លួន។

លោក Ancelotti ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Real Madrid កាលពីប៉ុន្មានសប្ដាហ៍មុន ជំនួសតំណែងលោក Zinedine Zidane ប្រកាសចែកផ្លូវគ្នាជាមួយក្លិបអេស្ប៉ាញមួយនេះ។

James ធ្លាប់លេងក្រោមការបង្វឹកដោយលោក Ancelotti ដំបូងនៅក្លិប Real Madrid ហើយក្រោយមកអ្នកចាត់ការជនជាតិអ៊ីតាលីបាននាំយករូបគេទៅចូលរួម Bayern Munich ក្រោមកិច្ចសន្យាខ្ចី។

ក្រោយមកទៀត James ផ្លាស់ចេញពី Real Madrid ទៅចូលរួម Everton ដែលមានន័យនេះជាក្លិបទី៣ដែលកីឡាករវ័យ២៩ឆ្នាំ លេងនៅក្រោមការបង្វឹករបស់លោក Ancelotti។

ដូច្នេះហើយទើបមានចចាមអារ៉ាមបានលេចលឺថា អតីតគ្រូបង្វឹកក្រុម Napoli នឹងបញ្ចុះបញ្ចូលក្លិប Real Madrid ឱ្យនាំយកអតីតកូនក្រុមរបស់លោកត្រលប់មកអេស្ប៉ាញវិញ ទោះយ៉ាងណាក្ដី James មិនប្រាកដថារឿងនេះអាចកើតឡើងឬយ៉ាងណានៅឡើយទេ។

ខ្សែបម្រើកូឡុំប៊ីរូបនេះបាននិយាយនៅក្នុងការផ្សាយផ្ទាល់លើ Instagram ថា៖ “ខ្ញុំមិនដឹង ថាតើខ្ញុំអាចត្រលប់ទៅ Real Madrid វិញឬយ៉ាងណានៅឡើយទេ។ ខ្ញុំមិនគិតបែបនេះឡើយ យើងកំពុងតែរង់ចាំមើល។ ប្រសិនបើខ្ញុំបន្ដនៅ Everton មួយឆ្នាំទៀត វាមិនមានបញ្ហាអ្វីឡើយ”។

“ខ្ញុំគិតថាលោក Ancelotti នឹងយកខ្ញុំទៅទីនោះទេ។ ដំណើរវិលទៅ Real Madrid របស់ខ្ញុំត្រូវបានបិទបញ្ចប់ហើយ ខ្ញុំមិនគិតថា ខ្ញុំនឹងទៅទីនោះទេ ប៉ុន្ដែនៅខ្ញុំក្មេងនៅឡើយ”៕

ប្រភព៖ Goal