មកមើល អ្នកជំនាញហក់ទឹកពីលើជ្រាំងថ្ម ឃើញហើយប្រហោងពោះជំនួស

ការហក់ពីលើជ្រាំងថ្មដ៏ខ្ពស់ គឺជារឿងដ៏ពិបាក និងគ្រោះថ្នាក់ ដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។

បើក្រលេកមកមើលបុរសម្នាក់ ដែលមានឈ្មោះថា Robert Wall គឺជាអ្នកជំនាញក្នុងការហក់ពីលើជ្រាំងថ្មខ្ពស់ៗ នៅអាមេរិច ប្រទេសក្រិក កូស្ដារីកា និង បណ្ដាប្រទេសផ្សេងៗទៀត។

ដោយសារការស្រលាញ់ពេញចិត្ត និង ចំណង់ចំណូលចិត្ត ចំពោះការហក់បង្វិលខ្លួន ពីទីខ្ពស់ចូលទៅក្នុងទឹក លោក  Robert និង មិត្តភក្ដិ មិនមានភាពភ័យខ្លាចនោះទេ ហើយព្យាយាមហ្វឹកហាត់ នៅលើជ្រាំងថ្ម ឬ នៅតែជ្រោះដែលមានទឹកហូរជាដើម។

ចង់ដឹងថា ការហក់បង្វិលខ្លួនពីលើជ្រាំងថ្មចូលទៅក្នុងទឹកអស្ចារ្យប៉ុណ្ណា ទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖ Robert. Wall