Ferran Torres និងកីឡាករ៣រូបទៀត មិនចូលរួមក្រុមអេស្ប៉ាញ ក្នុងការប្រកួតព្រឹត្តិការណ៍មួយនៅអាស៊ី

Rodrigo, Ferran Torres, Fabián Ruiz និង Borja Mayoral នឹងមិនត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករអេស្ប៉ាញ ដើម្បីធ្វើដំណើរចូលរួមប្រកួត Olympic Games នៅទីក្រុងតូក្យូប្រទេសជប៉ុននោះទេ។

តាមការរាយការណ៍សារព័ត៌មាន AS បានឱ្យដឹងថា ក្លិបរបស់កីឡាករទាំង៤រូបនេះ មិនអនុញ្ញាតឱ្យពួកគេចូលរួមព្រឹត្តិការណ៍ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ ដែលរៀបចំឡើងចន្លោះពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបានចរចាជាមួយក្លិប Manchester City, Roma និង Napoli ដើម្បីសុំយកកីឡាករទៅចូលរួមតំណាងក្រុមជម្រើសជាតិសម្រាប់ការប្រកួត Tokyo Olympics។

ប៉ុន្ដែក្លិបទាំងនេះមិនបានអនុញ្ញាតនោះទេ ហើយ RFEF ក៏មិនបន្ដស្នើសុំឱ្យពួកគេយល់ព្រមដែរ។ ដូច្នេះកីឡាករ៤រូបនេះ នឹងមិនចូលរួមក្នុងបញ្ជីកីឡាករទាំង១៨នាក់ ដែលមានលក Luis de la Fuente ជាគ្រូបង្គោល សម្រាប់ការប្រកួតប្រជែងយកមេដាយមាសនៅជប៉ុនឡើយ។

ការប្រកាសឈ្មោះកីឡាករក្នុងបញ្ជីទាំង១៨នាក់ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនានេះ៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ នាំ​ឲ្យ​ស្គាល់ Mbappe តូច អាយុ​ទើប​ ១៥ ឆ្នាំ​កំពុង​ដើរ​តាម​គន្លង​បង​ប្រុស​នៅ​ក្លឹប PSG

ស្រប​ពេល​ដែល​ដំណឹង​បន្ត​កុងត្រា​ថ្មី​របស់ Kylian Mbappe មិន​ទាន់​ចេញ​តម្រុយ​ច្បាស់លាស់​នោះ ទៅ​មើល​ប្អូន​ប្រុស​បង្កើត​របស់​គេ ក៏​បាន​សម្រេច​ជា​ផ្លូវការ​​ហើយ​ថា​នឹង​បន្ត​ឈរ​ជើង​នៅ​ក្លឹប​បារាំង​លើ​សុពលភាព​កុងត្រា​ថ្មី​រយៈ​ពេល ៣ ឆ្នាំ​បន្ថែម។

Ethan Mbappe

ប្អូន​របស់​របស់ Kylian មាន​ឈ្មោះ Ethan Mbappe ដែល​គេ​ទើប​តែ​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​ដល់​រដូវ​ក្តៅ​ឆ្នាំ ២០២៤។ កន្លង​ទៅ​គេ​ក៏​ធ្លាប់​លេច​វត្តមាន​នៅ​ពាន​រង្វាន់ ICC Futures កាល​ពី​ឆ្នាំ ២០១៩ ផង​ដែរ។

សរសេរ​លើ Instagram កីឡាករ​ Ethan Mbappe និយាយ៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​បន្ត​ជាមួយ​ក្រុម PSG”។ ទន្ទឹម​នេះ​ក្លឹប​បារាំង​ក៏​បាន​ប្រកាស​ពី​ការ​នាំ​យក​យុវជន​មួយ​រូប​ទៀត​ផង​ដែរ មាន​ឈ្មោះ Senny Mayulu កើត​នៅ​ឆ្នាំ ២០០៦។

Ethan Mbappe
Ethan Mbappe

បញ្ជាក់​ថា Ethan Mbappe គេ​មិន​មែន​លេង​តំណែង​ប្រយុទ្ធ​ដូច​ជា​បង​ប្រុស​គេ​ទេ ផ្ទុយ​ទៅ​វិញ​លេង​នៅ​តំណែង​បម្រើ​កណ្ដាល ឬ​អាច​បម្រើ​ការពារ។ អ្នក​គាំទ្រ​កំពុង​ទន្ទឹង​រង់ចាំ​មើល​ថា​តើ Kylian Mbappe គេ​នឹង​បន្ត​កុងត្រា​ថ្មី ឬ​ចាកចេញ ព្រោះ​បើ​បន្ត​ប្រហែល​ ៣-៤ ឆ្នាំ​បន្ទាប់ អាច​មាន​វត្តមាន​បងប្អូន​ទាំង​ពីរ​រួម​ជើង​លើ​ទីលាន​ក៏​ថា​បាន៕

ប្រភព៖ AF