អេស្ប៉ាញចេញបញ្ជីឈ្មោះកីឡាករ ត្រៀមដណ្ដើមមេដាយនៅ Olympic Games នៅជប៉ុន

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានចេញបញ្ជីកីឡាករដែលត្រៀមសម្រាប់ចូលរួម ព្រឹត្តិការណ៍ Tokyo Olympics ខណៈខ្សែការពារឆ្នើម Sergio Ramos បន្ដមិនត្រូវបានកោះហៅ ក្រោយខកខានចូលរួមក្នុងព្រឹត្តិការណ៍ EURO 2020។

នេះអាចជារឿងដ៏ខកចិត្តមួយសម្រាប់ខ្សែការពារកណ្ដាលមានបទពិសោធន៍រូបនេះ បន្ទាប់ពីគេទើបប្រកាសចែកផ្លូវជាមួយ Real Madrid ក្រោយទទួលយកកុងត្រាថ្មី មិនទាន់ពេលវេលា។

កីឡាករបីរូបដែលមានអាយុលើស២៣ឆ្នាំ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រុមអេស្ប៉ាញមានដូចជា Dani Ceballos, Marco Asensio និង Mikel Merino។ Ceballos មានអាយុ២៤ឆ្នាំ ហើយ Asensio និង Merino មានអាយុ២៥ឆ្នាំ។

គ្រូបង្គោល Luis de Fuente ក៏បានកោះហៅកីឡាករដែលកំពុងបំពេញកាតព្វកិច្ចក្នុងព្រឹត្តិការណ៍ EURO 2020 ផងដែររួមមាន Unai Simon, Eric Garcia, Pau Torres, Pedri, Mikel Oyarzabal និង Dani Olmo ដែលពួកគេបានរួមចំណែកជួយអេស្ប៉ាញឈ្នះក្រូអាតឡើងវគ្គ៨ក្រុមចុងក្រោយ។

កីឡាករក្រុមជម្រើសជាតិអេស្ប៉ាញ ដែលត្រូវបានកោះហៅចូលរួម Tokyo Olympic មានដូចជា៖

អ្នកចាំទី: Alvaro Fernandez (Huesca), Unai Simon (Athletic Club), Alex Domínguez (Las Palmas)

ខ្សែការពារ: Oscar Mingueza (Barcelona), Jesus Vallejo (Granada), Eric Garcia (Barcelona), Pau Torres (Villarreal), Oscar Gil (Espanyol), Juan Miranda (Real Betis)

ខ្សែបម្រើ: Marc Cucurella (Getafe), Jon Moncayola (Osasuna), Martin Zubimendi (Real Sociedad), Dani Ceballos (Real Madrid), Mikel Merino (Real Sociedad), Carlos Soler (Valencia), Pedri (Barcelona)

ខ្សែប្រយុទ្ធ: Bryan Gil (Sevilla), Marco Asensio (Real Madrid), Dani Olmo (RB Leipzig), Mikel Oyarzabal (Real Sociedad), Rafa Mir (Wolves), Javi Puado (Espanyol)

អានអត្ថបទបន្ទាប់៖ គ្រូបង្វឹកជម្រើសជាតិម្នាក់លាលែងពីតំណែង ក្រោយមិនអាចជួយក្រុមឆ្លងផុតវគ្គ១៦ក្រុម EURO 2020

លោក Frank de Boer បានលាលែងពីតំណែងគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ បន្ទាប់ពីពួកគេត្រូវបានទម្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយ EURO 2020 ដោយក្រុមសាធារណរដ្ឋឆែក។

លោក De Boer ត្រូវបានតែងតាំងកាលពីខែកញ្ញា ឆ្នាំ២០២០ ជំនួសលោក Ronald Koeman ដែលបានចូលកាន់តំណែងជាអ្នកចាត់ការក្លិប Barcelona។

ក្រុមហូឡង់ឈរនៅកំពូលតារាងនៃពូល C ដោយទទួលជ័យជម្នះទាំង៣ប្រកួតក្នុងវគ្គចែកពូល ប៉ុន្ដែពួកគេបរាជ័យ ២-0 ក្រោមថ្វីជើងក្រុមសាធារណរដ្ឋឆែក ក្រោយខ្សែការពារឆ្នើម Matthjis de Ligt ទទួលបានកាតក្រហម ហើយត្រូវបានបណ្ដេញចេញពីការប្រកួត។

សូមបញ្ជាក់ថា លោក De Boer ពុំទទួលបានជោគជ័យក្នុងនាមជាគ្រូបង្វឹកនោះទេ ដោយកន្លងមកលោក មានឱកាសដឹកនាំ Crystal Palace ៥ប្រកួតប៉ុណ្ណោះ ក្នុងរយៈពេល៧៧ថ្ងៃ ហើយនៅ Inter Milan លោកដឹកនាំបាន ១៥ប្រកួត រយៈពេល៨៥ថ្ងៃ មុនបាត់បង់តំណែង៕

ប្រភព៖ BBC