កីឡាករ៤រូប ជួបរឿងខកចិត្តផ្ទួនៗ ដូច Griezmann កាលពី៥ឆ្នាំមុន

Joginho និង Emerson Palmieri ជាកីឡាករពីររូបបន្ថែមទៀតនៅក្នុងក្រុម Chelsea ដែលឈ្នះ UEFA Champions League និង UEFA EURO ក្នុងឆ្នាំតែមួយ បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Fernando Torres និងខ្សែបម្រើ Jaun Mata។

កីឡាករទាំងពីររូបខាងលើ ទើបក្លាយជាជើងឯក EURO 2020 ក្រោយទទួលជ័យជម្នះលើអង់គ្លេស ដោយបាល់១១ម៉ែត្រកាត់សេចក្ដី បន្ទាប់ពីឈ្នះ Champions League ជាមួយ Chelsea។

ប៉ុន្ដែវាក៏ជារឿងដ៏គួរឱ្យសោកស្ដាយបំផុតផងដែរ សម្រាប់ Raheem Sterling, Kyle Walker, John Stones និង Phil Foden របស់ក្រុមជម្រើសជាតិអង់គ្លេស ដែលបរាជ័យវគ្គផ្ដាច់ព្រ័ត្រជាលើកទី២ បន្ទាប់ពី Manchester City ចាញ់ Chelsea ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ UCL កាលពីចុងខែឧសភា។

ក្រៅពីកីឡាករទាំង៤រូបរបស់ Man City កន្លងមក ក៏ធ្លាប់មានកីឡាករពីររូបផងដែរ ដែលជួបរឿងខកចិត្តខ្លាំងបំផុតបែបនេះគឺ Michael Ballack និង Antoine Griezmann។

លោក Ballack ចាញ់ផ្ដាច់ព្រ័ត្រពីរដងក្នុងឆ្នាំ ២០០៨ ជាមួយ Chelsea និង ក្រុមជម្រើសជាតិអាល្លឺម៉ង់ ខណៈ Griezmann ចាញ់ផ្ដាច់ព្រ័ត្រពានអឺរ៉ុបទាំងពីរនៅក្លិប Atletico Madrid និងក្រុមជម្រើសជាតិបារាំង ក្នុងឆ្នាំ២០១៦៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Roy Keane ថាគ្រូអង់គ្លេសគួរឱ្យ Sterling ឬ Grealish ស៊ុតបាល់១១ម៉ែត្រ ជាងកីឡាករវ័យក្មេងរូបនេះ

លោក Roy Keane ជឿជាក់ថា Jack Grealish និង Raheem Sterling គួរតែជាអ្នកស៊ុតបាល់ប៉េណាល់ទី កាត់សេចក្ដីសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងវគ្គផ្ដាច់ព្រ័ត្រ EURO 2020 ក្រោយចាញ់អ៊ីតាលីកាលពីយប់មិញ។

ខ្សែបម្រើវ័យក្មេង Bukayo Saka ទទួលបានឱកាសស៊ុតបាល់១១ម៉ែត្រ តែត្រូវបានជួយសង្គ្រោះដោយ អ្នកចាំទី Gianluigi Donnarumma ដែលលទ្ធផលចុងក្រោយ ក្រុមលោក Roberto Mancini ឈ្នះ ៣-២។

អតីតកីឡាករ Man Utd លោក Keane យល់ថា Grealish និង Sterling ស័ក្ដិសមជាអ្នកស៊ុតបាល់ប៉េណាល់ទីជាងកីឡាករវ័យ១៩ឆ្នាំ Saka។

លោកបាននិយាយថា៖ “ប្រសិនបើអ្នកជា Sterling ឬ Grealish អ្នកមិនអាចអង្គុយទីនោះ ហើយឱ្យក្មេងដើរកាត់មុខអ្នកឡើយ។ អ្នកមិនអាចអង្គុយនៅទីនោះ ហើយនិយាយថា ខ្ញុំឃើញក្មេងអាយុ១៩ឆ្នាំ ដើរកាត់មុខខ្ញុំ ហើយខ្ញុំធ្លាប់លេងបានច្រើនប្រកួតជាង មានបទពិសោធន៍ច្រើនជាង Sterling ឈ្នះពានរង្វាន់ជាច្រើន”៕

ប្រភព៖ talkSPORT