Roy Keane ថាគ្រូអង់គ្លេសគួរឱ្យ Sterling ឬ Grealish ស៊ុតបាល់១១ម៉ែត្រ ជាងកីឡាករវ័យក្មេងរូបនេះ

លោក Roy Keane ជឿជាក់ថា Jack Grealish និង Raheem Sterling គួរតែជាអ្នកស៊ុតបាល់ប៉េណាល់ទី កាត់សេចក្ដីសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងវគ្គផ្ដាច់ព្រ័ត្រ EURO 2020 ក្រោយចាញ់អ៊ីតាលីកាលពីយប់មិញ។

ខ្សែបម្រើវ័យក្មេង Bukayo Saka ទទួលបានឱកាសស៊ុតបាល់១១ម៉ែត្រ តែត្រូវបានជួយសង្គ្រោះដោយ អ្នកចាំទី Gianluigi Donnarumma ដែលលទ្ធផលចុងក្រោយ ក្រុមលោក Roberto Mancini ឈ្នះ ៣-២។

អតីតកីឡាករ Man Utd លោក Keane យល់ថា Grealish និង Sterling ស័ក្ដិសមជាអ្នកស៊ុតបាល់ប៉េណាល់ទីជាងកីឡាករវ័យ១៩ឆ្នាំ Saka។

លោកបាននិយាយថា៖ “ប្រសិនបើអ្នកជា Sterling ឬ Grealish អ្នកមិនអាចអង្គុយទីនោះ ហើយឱ្យក្មេងដើរកាត់មុខអ្នកឡើយ។ អ្នកមិនអាចអង្គុយនៅទីនោះ ហើយនិយាយថា ខ្ញុំឃើញក្មេងអាយុ១៩ឆ្នាំ ដើរកាត់មុខខ្ញុំ ហើយខ្ញុំធ្លាប់លេងបានច្រើនប្រកួតជាង មានបទពិសោធន៍ច្រើនជាង Sterling ឈ្នះពានរង្វាន់ជាច្រើន”៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ [ផ្លូវការ] UEFA ប្រកាស​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​នៅ Euro ជា​អ្នក​ធ្លាក់​កាល​ពី​វគ្គ ៤ ក្រុម

និយាយ​ពី​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Euro 2020 គឺ​យើង​បាន​រក​ឃើញ​ហើយ នោះ​គឺ​ជា​អ្នកចាំទី Gianluigi Donnarumma រី​ឯ​ម្ចាស់​ស្បែក​ជើង​មាស​គឺ​ជា Cristiano Ronaldo ចុះ​ចំណែក​ឯ​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​វិញ បាន​ទៅ​លើ​នរណា?

តាម​ការ​សម្រេច​របស់ UEFA កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Euro 2020 ឬ Young Player Of The Tournament ​គឺ​បាន​ទៅ​លើ​ខ្សែ​បម្រើ Pedri របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ យុវជន​វ័យ ១៨ ឆ្នាំ​បាន​ធ្លាក់​ត្រឹម​វគ្គ ៤ ក្រុម ក្រោយ​ពី​អេស្ប៉ាញ​ចាញ់​អ៊ីតាលី​នៅ​បាល់​ប៉េណាល់​ទី​ថែម​ម៉ោង។

Pedri

លោក Luis Enrique ធ្លាប់​សរសើរ​កីឡាករ​របស់ Barcelona រូប​នេះ​ថា៖ “អ្វី​ដែល Pedri ធ្វើ​បាន​នៅ​ព្រឹត្តិការណ៍​សារ​នេះ ត្រឹម​វ័យ ១៨ ឆ្នាំ​គឺ​គ្មាន​នរណា​ធ្វើ​បាន​ឡើយ កុំ​ថា​ឡើយ​សូម្បី​តែ​ Andres Iniesta និយាយ​ទៅ​គេ​ពិត​ជា​អស្ចារ្យ និង​មាន​តែ​មួយ​គត់”។

Pedri
Pedri

គួរ​រំឭក​ថា កីឡាករ​ពាក់​អាវ​លេខ ២៦ ឲ្យ​ក្រុម​គោ​ក្រហម​អេស្ប៉ាញ គឺ​បាន​បង្ហាញ​វត្តមាន ៦២៩ នាទី​លើ​ទីលាន ដែល​សរុប​គឺ ៦ ប្រកួត ហើយ​មិន​បាន​បញ្ចប់​ទី ឬ Assist នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​អត្រា​នៃ​ការ​បញ្ជូន​បាល់​ជោគជ័យ​របស់​គេ គឺ​ធ្វើ​បាន​ល្អ​ដល់​ទៅ ៩២ ភាគរយ ដោយ ៤៦៥ ប៉ះ ជោគជ៧យ​ដល់ ៤២៩ ប៉ះ​ទៅ​ហើយ។ ល្បឿន​ខ្ពស់​បំផុត​របស់ Pedri នៅ​ Euro សារ​នេះ គេ​រត់​បាន ៣០,៤ គ.ម/ម៉៕

ប្រភព៖ AF