[ផ្លូវការ] UEFA ប្រកាស​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​នៅ Euro ជា​អ្នក​ធ្លាក់​កាល​ពី​វគ្គ ៤ ក្រុម

និយាយ​ពី​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Euro 2020 គឺ​យើង​បាន​រក​ឃើញ​ហើយ នោះ​គឺ​ជា​អ្នកចាំទី Gianluigi Donnarumma រី​ឯ​ម្ចាស់​ស្បែក​ជើង​មាស​គឺ​ជា Cristiano Ronaldo ចុះ​ចំណែក​ឯ​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​វិញ បាន​ទៅ​លើ​នរណា?

តាម​ការ​សម្រេច​របស់ UEFA កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Euro 2020 ឬ Young Player Of The Tournament ​គឺ​បាន​ទៅ​លើ​ខ្សែ​បម្រើ Pedri របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ យុវជន​វ័យ ១៨ ឆ្នាំ​បាន​ធ្លាក់​ត្រឹម​វគ្គ ៤ ក្រុម ក្រោយ​ពី​អេស្ប៉ាញ​ចាញ់​អ៊ីតាលី​នៅ​បាល់​ប៉េណាល់​ទី​ថែម​ម៉ោង។

Pedri

លោក Luis Enrique ធ្លាប់​សរសើរ​កីឡាករ​របស់ Barcelona រូប​នេះ​ថា៖ “អ្វី​ដែល Pedri ធ្វើ​បាន​នៅ​ព្រឹត្តិការណ៍​សារ​នេះ ត្រឹម​វ័យ ១៨ ឆ្នាំ​គឺ​គ្មាន​នរណា​ធ្វើ​បាន​ឡើយ កុំ​ថា​ឡើយ​សូម្បី​តែ​ Andres Iniesta និយាយ​ទៅ​គេ​ពិត​ជា​អស្ចារ្យ និង​មាន​តែ​មួយ​គត់”។

Pedri
Pedri

គួរ​រំឭក​ថា កីឡាករ​ពាក់​អាវ​លេខ ២៦ ឲ្យ​ក្រុម​គោ​ក្រហម​អេស្ប៉ាញ គឺ​បាន​បង្ហាញ​វត្តមាន ៦២៩ នាទី​លើ​ទីលាន ដែល​សរុប​គឺ ៦ ប្រកួត ហើយ​មិន​បាន​បញ្ចប់​ទី ឬ Assist នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​អត្រា​នៃ​ការ​បញ្ជូន​បាល់​ជោគជ័យ​របស់​គេ គឺ​ធ្វើ​បាន​ល្អ​ដល់​ទៅ ៩២ ភាគរយ ដោយ ៤៦៥ ប៉ះ ជោគជ៧យ​ដល់ ៤២៩ ប៉ះ​ទៅ​ហើយ។ ល្បឿន​ខ្ពស់​បំផុត​របស់ Pedri នៅ​ Euro សារ​នេះ គេ​រត់​បាន ៣០,៤ គ.ម/ម៉៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ អ៊ីតាលី​មិន​ទាន់​ចាញ់ ៣៤ ប្រកួត​ហើយ តើ​ប្រកួត​ទី ៣៥&៣៦ ពួក​គេ​ត្រូវ​ជួប​ក្រុម​ណា?

ក្រោយ​ពី​យក​ឈ្នះ​ទៅ​លើ​អង់គ្លេស​កាល​ពី​យប់​មិញ​ទៀត ពេល​នេះ​អ៊ីតាលី​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” ៣៤ ប្រកួត​ហើយ មួយ​ផ្សេង​ទៀត​ពួក​គេ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ដែល​ខកខាន​ទទួល​បាន​អស់​រយៈ​ពេល ៥៣ ឆ្នាំ។

អ៊ីតាលី
អ៊ីតាលី

អ៊ីតាលី​ត្រៀម​នឹង​តាម​ស្មើ ក៏​ដូច​ជា​បំបែក​កំណត់ត្រា​ដ៏​ធំ​មួយ​នៅ​ពេល​ខាង​មុខ នោះ​គឺ​ក្រុម​ជម្រើស​ជាតិ​ដែល​លេង​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ច្រើន​ប្រកួត​ជាប់​គ្នា​បំផុត ដោយ​បច្ចុប្បន្ន​អេស្ប៉ាញ​និង​ប្រេស៊ីល​ជា​អ្នក​រក្សា​កំណត់ត្រា​នេះ ដោយ​មាន ៣៥ ប្រកួត។

អ៊ីតាលី-បុលហ្គារី

ប្រកួត​ទី ៣៥ សម្រាប់​អ៊ីតាលី ពួក​គេ​អាច​តាម​ស្មើ​កំណត់ត្រា​ខាង​លើ​បាន ប្រសិន​ណា​អាច​ស្មើ​ឬ​យក​ឈ្នះ​ទៅ​លើ​ប៊ុលហ្គារី នៅ​ថ្ងៃ​ទី ៣ ​កញ្ញា ដែល​ជា​ប្រកួត​ជុំ​ទី ៤ វគ្គ​ជម្រុះ​បឋម World Cup ២០២២ ហើយ​នៅ​ប្រកួត​ទី ៣៦ ក៏​ដូច​គ្នា​នោះ​គឺ​រំលង​គ្នា ៣ ​ថ្ងៃ​ជួប​ក្រុម​ស្វីស នៅ​ជុំ​ទី ៥។ បើ​ប្រកួត​ពីរ​ខាង​មុខ​នេះ​អ៊ីតាលី​អាច​រំលង​ពាក្យ​ថា “ចាញ់” បាន​ទៀត​នោះ មាន​ន័យ​ថា​លោក Roberto Mancini បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ហើយ​ឲ្យ​អ៊ីតាលី៕

ប្រភព៖ AF