តាម​ការ​វាយ​តម្លៃ​ពិន្ទុ កីឡាករ ៥ រូប​នេះ​ល្អ​បំផុត​នៅ Euro 2020 ខណៈ Ronaldo ឈរ​លេខ ៤

ព្រឹត្តិការណ៍ Euro 2020 បាន​បញ្ចប់​ទៅ​សព្វគ្រប់​អស់​ហើយ ដោយ​ក្រុម​ឈ្នះ​ជើង​ឯក​ក៏​យើង​បាន​រក​ឃើញ​ហើយ​ដែរ នោះ​គឺ​ជម្រើស​ជាតិ​អ៊ីតាលី ខណៈ ជើង​ឯក​រង​គឺ​ជម្រើស​ជាតិ​អង់គ្លេស។

Shaw
Verratti

តាម​ការ​ប្រកាស​ផ្លូវការ​ចេញ​ពី UEFA សម្រាប់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​គឺ​បាន​ទៅ​លើ Ginaluigi Donnarumma។ យ៉ាង​ណា​បើ​តាម​ការ​វាយ​តម្លៃ​ពី FedEx Performance Zone ដែល​ជា​ក្រុមហ៊ុន​ដៃគូ​សហការ​នៅ Euro 2020 បាន​ចុច​ឈ្មោះ​កីឡាករ ៥ រូប ហើយ​ពុំ​មាន Donnarumma នោះ​ឡើយ។

Ronaldo

ដំណើរការ​វាយ​តម្លៃ គឺ​ផ្អែក​ទៅ​តាម​តំណែង​របស់​គេ​ពួក​គេ​លើ​ទីលាន និង​លទ្ធភាព​ដែល​ពួក​គេ​សម្រេច​បាន​ផ្អែក​ទៅ​តាម​តំណែង​នីមួយៗ។ ជាក់ស្តែង​ដូច​ជា​ខ្សែ​ការពារ គេ​និយាយ​អំពី​ការ​ឆ.ក់​យក​បាល់​ពី​គូ​ប្រជែង រី​ឯ​អ្នកចាំទី​និយាយ​ពី​ការ​សង្រ្គោះ ហើយ​ខ្សែ​បម្រើ​និយាយ​ពី​ការ​ចែក​បាល់ និង​ប្រយុទ្ធ​និយាយ​ពី​ការ​ Assist និង​ការ​ស៊ុត​ជា​ដើម។

បើ​តាម​របាយការណ៍​វាយតម្លៃ​ពី FedEx Performance Zone យើង​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ៥ ដូច​ខាង​ក្រោម៖

  1. ខ្សែ​បម្រើ​អ៊ីតាលី Marco Verratti ទទួល​បាន​ពិន្ទុ ១ ៥៤ ៨៦៣
  2. ខ្សែ​ការពារ​អង់គ្លេស​ Luke Shaw ទទួល​បាន​ពិន្ទុ ៩៧ ១៥៨
  3. ខ្សែ​ការពារ​អង់គ្លេស Harry Maguire ទទួល​បាន​ពិន្ទុ ៩០ ២៣៥
  4. ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ទទួល​បាន​ពិន្ទុ ៨៨ ៧២៩
  5. ខ្សែ​ប្រយុទ្ធ​ឆេក Patrick Schick ទទួល​បាន​ពិន្ទុ ៨៤ ៩៧៧៕

ប្រភព៖ UEFA

អានអត្ថបទបន្ទាប់៖ Di Maria ប្រាប់​ពី​ពាក្យពេចន៍​ដ៏​មាន​ន័យ​ដែល​ Messi មក​ខ្លួន ក្រោយ​ឈ្នះ​ពាន Copa America

Angel di Maria ជា​កីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​នៅ​វគ្គ​ចុង​ក្រោយ ជួយ​ឲ្យ​អាហ្សង់ទីន​យក​ឈ្នះ ១-០ ទៅ​លើ​ប្រេស៊ីល សម្រេច​ឈ្នះ​ពាន​ Copa America ដែល​ខកខាន​អស់​រយៈ​ពេល​ជាង​ ២ ទសវត្ស។

ទាំង​ Di Maria និង Messi តាម​ពិត​ទៅ​បាន​ជួប​រឿ​ង​ខ.ក​ចិត្ត​ច្រើន​មក​ហើយ មិន​ថា​តែ​នៅ FIFA World Cup 2014 និង​ពាន​រង្វាន់ Copa America សម័យ​កាល​ប៉ុន្មាន​ឆ្នាំ​មុន ទម្រាំ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ដូច​ពេល​កន្លង​ទៅ​នេះ។

អាហ្សង់ទីន

ជាមួយ​ការ​លើក​ពាន​រង្វាន់​សារ​នេះ Di Maria ក៏​និយាយ​អំពី​ពាក្យពេចន៍​ប៉ុន្មាន​ម៉ាត់​ដែល M10 ប្រាប់​មក​ខ្លួន​ដូច្នោះ​ថា៖ “វា​នឹង​ក្លាយ​ជា​ទិដ្ឋភាព​ដែល​យើង​មិន​អាច​បំភ្លេច​បាន ហើយ​ Messi ប្រាប់​មក​កាន់​ខ្ញុំ​ថា អរគុណ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​អរគុណ​ទៅ​គាត់​វិញ​ដូច​គ្នា”។

លោក​បន្ត៖ “គាត់​ប្រាប់​ខ្ញុំ​ទៀត​ថា នេះ​ជា​វគ្គ​ផ្តាច់ព្រ័ត្រ​ចុង​ក្រោយ ហើយ​វា​ក៏​មិន​អាច​លេង​សារ​ឡើង​វិញ​ទៀត​ដែរ ដូច្នេះ​អ្វី​ដែល​កើត​ឡើង​នៅ​ថ្ងៃ​នេះ គឺ​បាន​កើត​ឡើង​ហើយ”។

“ខ្ញុំ [Di Maria] ពិត​ជា​រីករាយ​សម្រាប់​ភរិយា កូន​ស្រី និង​ឪពុកម្តាយ​របស់​ខ្ញុំ ក៏​ដូច​ជា​អ្នក​គាំទ្រ​ទាំង​អស់ ដែល​មាន​វត្តមាន​នៅ​ទី​នេះ ហើយ​ការ​ប្រកួតប្រជែង​ពាន​រង្វាន់ World Cup ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ នេះ​គឺ​ជា​កម្លាំង​ជំរុញ​ដ៏​ខ្លាំងក្លា”។

អាហ្សង់ទីន
អាហ្សង់ទីន

ជា​ការ​ពិត​សម្រាប់ Messi មាន​ភាគរយ​ខ្ពស់ ដែល​នឹង​អស់​ឱកាស​បង្ហាញ​ខ្លួន​នៅ Copa America សារ​ក្រោយ​ហើយ ពោល​គឺ​ទម្រាំ​ដល់​ឆ្នាំ ២០២៤ លោក​មាន​អាយុ ៣៧ ទៅ ៣៨ ឆ្នាំ ដែល​ជា​វ័យ​រាង​ជ្រេ ប្រហែល​លោក​សម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើង​ច្រើន​ជាង​បន្ត ពោល​គឺ​ត្រឹម​តែ​ចប់ FIFA World Cup 2022 ខាង​មុខ អាច​ជា​ភារកិច្ច​ចុងក្រោយ​របស់​លោក​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន៕

ប្រភព៖ SoccerLaduma