(វីដេអូ) ជម្រុះ​គ្រាប់​បាល់​ទាំង ១០ ទី​បំផុត​រក​ឃើញ​គ្រាប់​បាល់​ល្អ​បំផុត​នៅ Euro 2020 ហើយ

កាល​ពី​ម្សិល​មិញ UEFA បាន​ប្រកាស​នៅ​គ្រាប់​បាល់​ល្អ​បំផុត​ទាំង ១០ ប្រចាំ​ព្រឹត្តិការណ៍ Euro 2020 ដោយ​ក្នុង​នោះ​មាន​ដូច​ជា​គ្រាប់​បាល់​របស់៖

  • Lorenzo Insigne ទល់​បែលហ្សិក
  • Cristiano Ronaldo ទល់​ហុងគ្រី
  • Luka Modric ទល់​ស្កុតឡែន
  • Andriy Yarmolenko ទល់​ហូឡង់
  • Mikkel Damsgaard ទល់​អង់គ្លេស
  • Alvaro Morata ទល់​អ៊ីតាលី
  • Federico Chiesa ទល់​អេស្ប៉ាញ
  • Patrick Schick ទល់​ស្កុតឡែន
  • Paul Pogba ទល់​ស្វីស
  • Kevin de Bruyne ទល់​ដាណឺម៉ាក
រូបភាព៖ Twitter

ដោយឡែក​ក្នុង​ចំណោម​នោះ UEFA បាន​សម្រេច​ផ្អែក​តាម​សំឡេង​របស់​អ្នក​គាំទ្រ​ទាំង​មូល ហើយ​ក្រោយ​ឆ្លង​កាត់​សំឡេង​ជាង ៨០០ ០០០ នាក់ គឺ​គ្រាប់​បាល់​ស៊ុត​ពី​ចម្ងាយ​របស់ Patrick Schick ទល់​ស្កុតឡែន ជា​គ្រាប់​បាល់​ដែល​ល្អ​ដាច់​គេ ឬ Goal of the Tournament EURO 2020។

Schick
Ronaldo

គួរ​បញ្ជាក់​ថា កីឡាករ​របស់​សាធារណរដ្ឋ​ឆេក​ខាង​លើ គេ​ក៏​បាន​តាម​ស្មើ​គ្រាប់​បាល់​របស់ Cristiano Ronaldo ​ផង​ដែរ នៅ​តំណែង​ស្បែក​ជើង​មាស គ្រាន់​តែ​ចាញ់​ចំនួន Assist ១ គត់​ទើប​ធ្វើ​ឲ្យ​គេ​ត្រូវ​ឈរ​នៅ​លេខ ២៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Twitter

អានអត្ថបទបន្ទាប់៖ Barcelona ពិចារណាផ្ដល់ជូន Griezmann ជាថ្នូរនាំយកខ្សែបម្រើម្នាក់របស់ Atletico

សំណើរនៃការដោះដូររវាង Barcelona និង Atletico Madrid ពាក់ព័ន្ធនឹងការត្រលប់របស់ Antoine Griezmann ទៅទឹកដី Wanda Metropolitano វិញ ជាថ្នូរនៃការប្ដូរ Saul Niguez មកទឹកដី Camp Nou។ ការដោះដូរនេះទំនងជាអាចធ្វើទៅបាននេះបើតាមការរាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ MARCA។

Barcelona ត្រូវបានរាយការណ៍ថា ខិតកាន់តែជិតក្នុងការបន្ដកិច្ចសន្យាជាមួយតារាងឆ្នើម Lionel Messi រយៈពេល៥ឆ្នាំ ហើយក្លិបត្រូវបន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករ ដើម្បីស្របទៅនឹងច្បាប់ប្រាក់ខែដែលបានកំណត់ដោយ La Liga។

ទោះបី Griezmann បង្ហាញទម្រង់លេងល្អប្រសើរឡើងវិញក្ដី ប៉ុន្ដែដោយសារថ្លៃឈ្នួលខ្ពស់របស់គេ អាចជាបញ្ហាចំបងដែល Barca ចង់លក់រូបគេចេញ ស្របពេលក្លិបទើបនាំយកខ្សែប្រយុទ្ធឆ្នើម Sergio Aguero និង Memphis Depay មកចូលក្រុម។

ដោយឡែក Saul មានបំណងចង់ចាកចេញពី Atletico ក្រោយពុំសូវទទួលបានឱកាសចូលលេងបានទៀងទាត់ ក្រោមការដឹកនាំដោយលោក Diego Simeone ហើយការមកដល់នៃខ្សែបម្រើ Rodrigo de Paul បានជំរុញឱ្យការចាកចេញរបស់គេ កាន់តែមានភាគរយខ្ពស់។ ដូច្នេះការផ្លាស់ប្ដូរគ្នារវាង Griezmann និង Saul អាចត្រូវបានធ្វើឡើងដោយក្លិបធំទាំងពីរនៅអេស្ប៉ាញ៕

ប្រភព៖ Football Espana