មកមើលក្បាច់រាំ របស់ Michael Jackson ឥណ្ឌា មិនចាញ់ម្ចាស់ដើមប៉ុន្មានទេ

ស្ដេចចំរៀងប៉ុប Michael Jackson ត្រូវបានគេទទួលស្គាល់ពេញពិភពលោក ជាមួយនឹងទេពកោសល្យច្រៀង និង ក្បាច់រាំដែលគួរអោយចាប់អារម្មណ៍ ប៉ុន្ដែលោកបានលាចាកលោកកាលពីឆ្នាំ ២០០៩ កន្លងមក។ យ៉ាងណាក្ដី អតីតតារាចំរៀងរូបនេះ នៅតែដិតជាប់ក្នុងក្រអៅបេះដូងរបស់អ្នកគាំទ្រ និង មានសិល្បៈករជាច្រើន ព្យាយាមចង់ធ្វើអោយបានដូចលោកផងដែ។

តួយ៉ាងដូចជា តារាចម្រៀងមួយរូបនៅប្រទេសឥណ្ឌា Shraey Khanna ដែលត្រូវបានគេអោយឈ្មោះថា Bollywood MJ ដោយសារតែលោកមានសមត្ថភាព បញ្ចេញក្បាច់រាំ សឹងតែដូចអតីតតារាចំរៀង Michael Jackson បេះបិទ។

ក្រៅពីមានទេពកោសល្យបញ្ចេញក្បាច់រាំ អ្នកចំរៀងវ័យ២៧ឆ្នាំរូបនេះ ក៏មានភាពលេចធ្លោនៅក្នុងវិស័យចំរៀងផងដែរ ដោយលោកបានចេញអាល់ប៊ុមមួយចំនួន ដែលទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ ឥណ្ឌាផងដែរ៕

ប្រភព៖ Big Dance Centre