ធ្លាប់ឃើញតែធ្វើ DJ ពេលនេះប្លែកភ្នែក ពេលឃើញ Marshmello លេងបាល់វិញម្ដង

បើសិនជាអ្នកមានក្ដីសុបិន អ្នកត្រូវតែខិតខំប្រឹងប្រែង ដើម្បីឈោងចាប់ក្ដីសុបិននោះ ប៉ុន្ដែមិនមែនអង្គុយបន់អោយ ក្ដីសុបិននោះក្លាយជាការពិតនោះទេ។ អ្នកត្រូវតែរៀបចំគំរោង និង ហ្វឹកហាត់រាងកាយ និង ខួរក្បាលរបស់អ្នកដើម្បីសំរេចក្ដីប្រាថ្នាដែលអ្នកចង់បាន ហើយនេះជាអត្ថន័យនៅក្នុង វីដេអូតន្ដ្រីដែលបង្កើតឡើងដោយ តន្ដ្រីករ Marshmello ដែលមានចំណងជើងថា “Stars”។

នៅក្នុងវីដេអូនេះ យើងឃើញ Mello ឈរនៅពីក្រៅមើលអ្នកជិតខាងរបស់គេ ប្រកួតបាល់ទាត់ ហើយថ្ងៃណាមួយរូបគេ ចង់់ចូលរួមជាមួយនឹងអ្នកទាំងនោះ ដើម្បីប្រកួតមិត្តភាព។

ដំបូងឡើយ គេគិតថាវាជារឿងមួយដែលមិនអាចទៅរួចនោះទេ ប៉ុន្ដែនៅពេលដែល រូបគេដឹងថាឪពុករបស់គេ មានប្រវត្តិជាកំពូលកីឡាករបាល់ទាត់មួយរូប កាលពីមុន Mello បានសុំអោយគាត់បង្ហាត់ជំនាញលេងបាល់ដល់គេ។

ឆ្លងកាត់ការហ្វឹកហាត់ដំបូង រូបគេធ្វើមិនបានល្អនោះទេ ប៉ុន្ដែយ៉ាងណាក្ដី Mello មិនបោះបង់ក្ដីស្រមៃរបស់ខ្លួននោះទេ ហើយខិតខំហ្វឹកហាត់រហូតដល់ មានជំនាញធ្វើអោយអ្នកជិតខាងកោតសរសើរពីសមត្ថភាពរបស់គេ៕

ទស្សនាវីដេអូខាងក្រោមនេះ៖