រកឃើញម្ចាស់អាវលេខ៤ ថ្មីនៅ Real Madrid ក្រោយ Ramos ចាកចេញទៅចូលរួម PSG

អាវលេខ៤របស់អតីតប្រធានក្រុម Real Madrid ខ្សែការពារ Sergio Ramos ដែលបានចាកចេញទៅចូលរួម Paris Saint-Germain ពេលនេះរកបានម្ចាស់ថ្មីហើយ គឺកីឡាករចំណូលថ្មី David Alaba។

នេះជារឿងភ្ញាក់ផ្អើល នៅក្នុងការបង្ហាញខ្លួនក្នុងកម្មវិធី បង្ហាញខ្លួនរបស់ ខ្សែការពារជនជាតិអូទ្រីស Alaba ដោយគេបានក្លាយជាម្ចាស់អាវរបស់ Ramos ដែលធ្លាប់ពាក់ ជាង១០ឆ្នាំសម្រាប់ក្រុមអធិរាជស។

នៅពេលត្រូវបានសួរនាំអំពីជម្រើសនៃការជ្រើសយកអាវលេខ៤នេះ Alaba បាននិយាយថា៖ “ខ្ញុំបាននិយាយទៅកាន់ក្លិបអំពីវា។ ពួកគេផ្ដល់ឱ្យខ្ញុំនូវលេខនេះ។ ខ្ញុំមិនគិតថា មានលេខផ្សេងពីនេះទេ”។

“ខ្ញុំដឹងថាលេខអ្វីដែលមានន័យសម្រាប់ក្លិប ហើយវាបានជំរុញទឹកចិត្តខ្ញុំ។ វាបានបង្ហាញពីកម្លាំង និង ភាពជាអ្នកដឹកនាំ។ ខ្ញុំចង់ផ្ដល់គ្រប់យ៉ាងសម្រាប់លេខនេះ”។

ទោះយ៉ាងណាក្ដី Alaba បានអះអាងថា គេមិនមែនមក Real Madrid ដើម្បីជំនួស Ramos នោះទេ ហើយអ្វីដែលគេចង់ធ្វើនោះគឺការបង្កើតភាពជោគជ័យសម្រាប់ខ្លួនឯង៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ លឺ​ដំណឹង​ថា​ Real Madrid ចង់​បាន​ខ្ញី​ចាស់​មួយ​រូប​ទៀត មក​ចាប់​ដៃ​គូ​ជាមួយ David Alaba

បើ​តាម​របាយការណ៍​ពី RAI SPORT បាន​ចុះ​ផ្សាយ​ថា ក្លឹប​អធិរាជ​ស Real Madrid ហាក់​កំពុង​ចាប់​អារម្មណ៍​លើ​ការ​នាំ​យក ខ្សែ​ការពារ​ទំនេរ​ជើង Giorgio Chiellini មក​ចូលរួម​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ។

Ancelotti

បុរស​វ័យ ៣៦ ឆ្នាំ​ដែល​ទើប​តែ​ជួយ​ជម្រើស​ជាតិ​អ៊ីតាលី​លើក​ពាន Euro 2020 បាន​ផុត​កុងត្រា​ជាមួយ​ក្លឹប Juventus ហើយ ដោយ​ពេល​នេះ​ឈរ​ជើង​ឥត​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ ហើយ​ខាង​ក្លឹប​សេះ​បង្កង់​ក៏​មិន​ទាន់​មាន​ដំណឹង​ថា​សម្រេច​ចង់​ចរចា​ផ្តល់​កុងត្រា​ថ្មី​នោះ​ដែរ។

យ៉ាង​ណា​គេ​ជឿ​ថា​សមត្ថភាព​របស់​ Chiellini នៅ​តែ​មាន ហើយ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​អ្នកចាត់ការ​ថ្មី​លោក Carlo Ancelotti ក៏​បាន​ដាក់​សំណើ​ទៅ​ថ្នាក់​លើ​ឲ្យ​លៃលក​យក​កីឡាករ​ឆ្នើម​ខាង​លើ​មក​ហើយ។

Chiellini
Chiellini

ប្រសិន​ជា​អាច​យក​​បាន ក៏​ជា​រឿង​ល្អ ព្រោះ​អនាគត​របស់ Raphael Varane នៅ Bernabeu ពេល​នេះ​មិន​ស្ថិតស្ថេរ​ដូច​មុន​ទេ ដូច្នេះ​បើ​កីឡាករ​បារាំង​ចាកចេញ​ម្នាក់​ទៀត នោះ​តំបន់​កណ្តាល​នឹង​មាន​ចន្លោះ​ប្រហោង អ៊ីចឹង Real នឹង​ត្រូវ​រៀបចំ​សារ​ថ្មី​ទាំង​ស្រុង ហើយ​ការ​ចាប់​ដៃ​គូ​រវាង Alaba និង Chiellini គឺ​ជា​គោលដៅ​មួយ​ដែល​គួរ​តែ​កើត​ឡើង៕

ប្រភព៖ RAI SPORT