គ្រូធំរបស់ Atletico ឆ្លើយតបនឹងចចាមអារ៉ាមនៃការនាំយក Griezmann ពី Barcelona វិញ

អ្នកចាត់ការ Atletico Madrid លោក Diego Simeone បាននិយាយខ្លះៗ ពាក់ព័ន្ធនឹងចចាមអារ៉ាមពីការត្រលប់មកវិញរបស់ Antoine Griezmann។

Griezmann មានការផ្សារភ្ជាប់នៃការផ្ទេរត្រលប់មកកាន់ Atletico Madrid វិញ ជាផ្នែកនៃការដោះដូរជាមួយ Barcelona ដែលចង់បាន Saul Niguez ទៅកាន់ទឹកដី Camp Nou។

តាមការរាយការណ៍ចុងក្រោយបង្អស់បានឱ្យដឹងថា ការដោះដូរត្រូវបានរារាំងដោយ Atletico ដែលមិនមានលទ្ធភាពចំណាយលើប្រាក់ឈ្នួលសម្រាប់ Griezmann ដើម្បីតម្រូវតាមច្បាប់កំណត់របស់ La Liga។

ជុំវិញនៃចចាមអារ៉ាមការត្រលប់មកវិញរបស់អតីតម្ចាស់អាវលេខ៧រូបនេះ លោក Simeone មិនបានបង្ហាញក្ដីសង្ឃឹមនាំយក ខ្សែប្រយុទ្ធបារាំងត្រលប់មកវិញទេ ក្រៅតែពីការជូនពរឱ្យ Griezmann ជោគជ័យនៅ Barcelona។

លោកបានថ្លែងប្រាប់សារព័ត៌មាន Marca ថា៖ “ខ្ញុំមានទំនាក់ទំនងល្អណាស់ ទំនាក់ទំនងដ៏ស្រស់បំព្រងក្រៅពីកីឡា កូនរបស់ខ្ញុំ លេងជាមួយកូនរបស់គេ។ លើសពីនេះទៅទៀត គឺសម្រាប់អ្វីដែលគេធ្លាប់ផ្ដល់ឱ្យ Atletico ខ្ញុំចង់ឱ្យគេទទួលបានលទ្ធផលល្អនៅ Barcelona។ គេជាកីឡាករមិនធម្មតាម្នាក់”។

“ខ្ញុំសង្ឃឹមថា គេអាចរក្សាភាពជាកីឡាករដូចដែលគេលេងនៅ EURO នៅ World Cup និងនៅក្នុងរយៈពេល៥ឆ្នាំជាមួយយើង។ ខ្ញុំមិនប៉ងប្រាថ្នាអ្វីផ្សេងទេ ក្រៅពីចង់ឱ្យគេជោគជ័យនៅ Barcelona”៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ Man Utd កំពុងត្រៀមឆ្ម.ក់យកតារាឆ្នើម Bayern ម្នាក់ ដោយឥតគិតថ្លៃ នៅចុងបញ្ចប់រដូវកាលក្រោយនេះ

ក្រុមបិសាចក្រហម Manchester United បានបង្ហាញពីបំណងក្នុងការចុះហត្ថលេខាជាមួយកីឡាករ Leon Goretzka ដោយឥតគិតថ្លៃ បន្ទាប់ពីពួកគេសង្ឃឹមថាខ្សែបម្រើរូបបនេះ នឹងយល់ព្រមដើរចេញពីក្លឹប Bayern Munich នៅពេលកុងត្រាបច្ចុប្បន្នរបស់គេត្រូវអស់សុពលភាព នៅចុងបញ្ចប់រដូវកាលឆ្នាំ ២០២១/២២ ខាងមុខ ។

Leon Goretzka

ជាក់ស្តែងកីឡាករអាឡឺម៉ង់រូបនេះ កំពុងឈានចូលដល់ឆ្នាំចុងក្រោយហើយ នៃកិច្ចសន្យាបច្ចុប្បន្នរបស់គេនៅឯទឹកដី Allianz Arena ហើយនៅពេលជាមួយគ្នានោះ ក្រុម Man United ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់ Goretzka ខណ:ការពិភាក្សារវាងកីឡាកររូបនេះ ជាមួយក្លិប Bayern ជុំវិញការបន្តកុងត្រាថ្មីមួយផ្សេងទៀត នៅមិនទាន់បានធ្វើឡើងនៅឡើយនោះទេ ។

Leon Goretzka

រំលឹកថា Goretzka បានចូលរួមជាមួយក្លិបយក្សនៅក្របខណ្ឌ Bundesliga ក្នុងការផ្ទេរមួយដោយឥតគិតថ្លៃពីក្រុម Schalke កាលពីឆ្នាំ ២០១៨ ដែលនោះមានន័យថាក្រុមយក្សនៅអាល្លឺម៉ង់ ក៏ប្រហែលជាមិនស្ទាក់ស្ទើក្នុងការអនុញ្ញាតឲ្យគេចាកចេញដោយគ្មានតម្លៃខ្លួនផងដែរ នៅពេលកុងត្រារបស់គេត្រូវអស់សុពលភាពនៅចុងរដូវកាលក្រោយនេះ ។

Leon Goretzka

យ៉ាងណាមិញ គ្រូបង្វឹកលោក Ole Gunnar Solskjaer ត្រូវបានគេដឹងយ៉ាងច្បាស់ថាគាត់មានបំណងចង់ពង្រឹងតំបន់បម្រើក្នុងក្រុមបន្ថែមទៀត ជាពិសេសនៅពេលកីឡាករ Paul Pogba កំពុងតែមានអនាគតមិនច្បាស់លាស់ ដោយសារតែកិច្ចសន្យារបស់គេ ក៏នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយនេះផងដែរ ៕

ប្រភព: Metro