ក្រុមធំពីរនៅអឺរ៉ុប បានដកខ្លួនពីការប្រកួតពាន Florida Cup

Arsenal បន្ទាប់មកគឺ Inter Milan បានដកខ្លួនពីការចូលរួមការប្រកួត Florida Cup ដោយសារស្ថានភាពមិនធូរស្បើយនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ក្រុមទាំងពីរត្រូវបានរំពឹងថា នឹងជួបប្រកួតតទល់គ្នា នៅក្នុងព្រឹត្តិការណ៍ប្រកួតមិត្តភាពកម្ដៅសាច់ដុំ ក្នុងសហរដ្ឋអាមេរិក នាថ្ងៃទី២៥ ខែកក្កដា ក្នុងកីឡដ្ឋាន Orlando’s Camping World ប៉ុន្ដែសមាជិករបស់ក្រុមកាំភ្លើងធំ ធ្វើតេស្ដឃើញវិជ្ជមានកូវីដ១៩ ដែលធ្វើឱ្យ Inter បានប្រកាសដកខ្លួនចេញពីការប្រកួតផងដែរ ដើម្បីបង្ការកុំឱ្យមានបញ្ហាដល់ក្រុមរបស់ពួកគេ។

ការសម្រេចរបស់ Inter និង Arsenal កើតឡើងក្រោយពេលដែល រដ្ឋ Florida នៃសហរដ្ឋអាមេរិក ជាទីដែលមានឆ្លងកូវីដច្រើនបំផុតមួយ។

ស្របពេលមានការឆ្លងវីរុស Delta ដែលមានប្រភពពីប្រទេសឥណ្ឌា ចំណួនអ្នកឆ្លងមាន ៤៥.០០០ករណីក្នុងមួយសប្ដាហ៍គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ជាចំនួនទ្វេដងបើធៀបទៅនឹង៧ថ្ងៃមុននោះ។

សូមបញ្ជាក់ថា ពានរង្វាន់មិត្តភាព Florida Cup ដំបូងឡើយមានការចូលរួមពី៤ក្រុមគឺ Inter Milan, Arsenal, Everton និងក្រុមលីគកំពូលកូឡុំប៊ី Millianarios ប៉ុន្ដែពេលនេះមានពីរក្រុមបានដកខ្លួនទៅហើយ៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ជើងចាស់ Minto ថា Man United គួរទុកលុយដែលទិញ Sancho ពី Dortmund មកទិញតារាឆ្នើមនៅ PL រូបនេះវិញ

ក្លិប Manchester United គួរតែយកប្រាប់ចំណាយលើការផ្ទេរ Jadon Sancho ពីក្លិប Borussia Dortmund ទៅចាត់ចែងទិញខ្សែប្រយុទ្ធ Harry Kane វិញល្អជាង នេះបើតាមការលើកឡើងរបស់លោក Scott Minto។

ក្លិបបិសាចក្រហមបានបង្ហាញមហិច្ឆតាឈ្នះពានរង្វាន់ សម្រាប់រដូវកាលនេះ ដោយមានកីឡាករឆ្នើមៗច្រើនរូប ជាគោលដៅដែលពួកគេបានកំណត់ ខណៈការបង្ហាញខ្លួនជាផ្លូវការរបស់ Sancho នឹងធ្វើឡើងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

Man Utd បានចំណាយ៧៣លានផោនទៅលើការផ្ទេរ Sancho ពី Dortmund ខណៈបច្ចុប្បន្នពួកគេកំពុងរិះរកវិធីនាំយកខ្សែការពារ Raphael Varane របស់ក្លិប Real Madrid ដែលនឹងមានតម្លៃផ្ទេរខ្ពស់ផងដែរពីក្លិប Real Madrid។

ទោះយ៉ាងណាក្ដី អតីតខ្សែការពាររបស់ក្លិប Charlton លោក Scott Minto យល់ថាទឹកប្រាក់៧៣លានផោនដែលបានចំណាយទិញ Sancho គឺចាយខុសតំបន់ដែលត្រូវពង្រឹងក្រុមហើយ។

លោក Minto បានថ្លែងប្រាប់ Kick Off ថា លុយទាំងប៉ុន្មាននេះគួរតែចំណាយក្នុងការផ្ទេរលើការចុះហត្ថលេខាយក Kane វិញល្អជាង៕

ប្រភព៖ talkSPORT