ជើងចាស់ Minto ថា Man United គួរទុកលុយដែលទិញ Sancho ពី Dortmund មកទិញតារាឆ្នើមនៅ PL រូបនេះវិញ

ក្លិប Manchester United គួរតែយកប្រាប់ចំណាយលើការផ្ទេរ Jadon Sancho ពីក្លិប Borussia Dortmund ទៅចាត់ចែងទិញខ្សែប្រយុទ្ធ Harry Kane វិញល្អជាង នេះបើតាមការលើកឡើងរបស់លោក Scott Minto។

ក្លិបបិសាចក្រហមបានបង្ហាញមហិច្ឆតាឈ្នះពានរង្វាន់ សម្រាប់រដូវកាលនេះ ដោយមានកីឡាករឆ្នើមៗច្រើនរូប ជាគោលដៅដែលពួកគេបានកំណត់ ខណៈការបង្ហាញខ្លួនជាផ្លូវការរបស់ Sancho នឹងធ្វើឡើងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

Man Utd បានចំណាយ៧៣លានផោនទៅលើការផ្ទេរ Sancho ពី Dortmund ខណៈបច្ចុប្បន្នពួកគេកំពុងរិះរកវិធីនាំយកខ្សែការពារ Raphael Varane របស់ក្លិប Real Madrid ដែលនឹងមានតម្លៃផ្ទេរខ្ពស់ផងដែរពីក្លិប Real Madrid។

ទោះយ៉ាងណាក្ដី អតីតខ្សែការពាររបស់ក្លិប Charlton លោក Scott Minto យល់ថាទឹកប្រាក់៧៣លានផោនដែលបានចំណាយទិញ Sancho គឺចាយខុសតំបន់ដែលត្រូវពង្រឹងក្រុមហើយ។

លោក Minto បានថ្លែងប្រាប់ Kick Off ថា លុយទាំងប៉ុន្មាននេះគួរតែចំណាយក្នុងការផ្ទេរលើការចុះហត្ថលេខាយក Kane វិញល្អជាង៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ Man Utd កំពុងត្រៀមឆ្ម.ក់យកតារាឆ្នើម Bayern ម្នាក់ ដោយឥតគិតថ្លៃ នៅចុងបញ្ចប់រដូវកាលក្រោយនេះ

ក្រុមបិសាចក្រហម Manchester United បានបង្ហាញពីបំណងក្នុងការចុះហត្ថលេខាជាមួយកីឡាករ Leon Goretzka ដោយឥតគិតថ្លៃ បន្ទាប់ពីពួកគេសង្ឃឹមថាខ្សែបម្រើរូបបនេះ នឹងយល់ព្រមដើរចេញពីក្លឹប Bayern Munich នៅពេលកុងត្រាបច្ចុប្បន្នរបស់គេត្រូវអស់សុពលភាព នៅចុងបញ្ចប់រដូវកាលឆ្នាំ ២០២១/២២ ខាងមុខ ។

Leon Goretzka

ជាក់ស្តែងកីឡាករអាឡឺម៉ង់រូបនេះ កំពុងឈានចូលដល់ឆ្នាំចុងក្រោយហើយ នៃកិច្ចសន្យាបច្ចុប្បន្នរបស់គេនៅឯទឹកដី Allianz Arena ហើយនៅពេលជាមួយគ្នានោះ ក្រុម Man United ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់ Goretzka ខណ:ការពិភាក្សារវាងកីឡាកររូបនេះ ជាមួយក្លិប Bayern ជុំវិញការបន្តកុងត្រាថ្មីមួយផ្សេងទៀត នៅមិនទាន់បានធ្វើឡើងនៅឡើយនោះទេ ។

Leon Goretzka

រំលឹកថា Goretzka បានចូលរួមជាមួយក្លិបយក្សនៅក្របខណ្ឌ Bundesliga ក្នុងការផ្ទេរមួយដោយឥតគិតថ្លៃពីក្រុម Schalke កាលពីឆ្នាំ ២០១៨ ដែលនោះមានន័យថាក្រុមយក្សនៅអាល្លឺម៉ង់ ក៏ប្រហែលជាមិនស្ទាក់ស្ទើក្នុងការអនុញ្ញាតឲ្យគេចាកចេញដោយគ្មានតម្លៃខ្លួនផងដែរ នៅពេលកុងត្រារបស់គេត្រូវអស់សុពលភាពនៅចុងរដូវកាលក្រោយនេះ ។

Leon Goretzka

យ៉ាងណាមិញ គ្រូបង្វឹកលោក Ole Gunnar Solskjaer ត្រូវបានគេដឹងយ៉ាងច្បាស់ថាគាត់មានបំណងចង់ពង្រឹងតំបន់បម្រើក្នុងក្រុមបន្ថែមទៀត ជាពិសេសនៅពេលកីឡាករ Paul Pogba កំពុងតែមានអនាគតមិនច្បាស់លាស់ ដោយសារតែកិច្ចសន្យារបស់គេ ក៏នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយនេះផងដែរ ៕

ប្រភព: Metro