ទីបំផុត! De Beek សម្រេចចិត្តច្បាស់លាស់ហើយពីអនាគតរបស់ខ្លួន ចំពេល R.Madrid ចាប់អារម្មណ៍ខ្លាំង

ខ្សែបម្រើ Donny van de Beek ថ្មីៗនេះបានធ្វើការសម្រេចចិត្តយ៉ាងច្បាស់លាស់ថារូបគេ នឹងនៅតែបន្តស្នាក់នៅជាមួយក្លិប Manchester United បន្តទៀត ដើម្បីប្រជែងដណ្តើមយកតំណែងលេងមួយ នៅក្នុងក្រុមរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer នៅរដូវកាលក្រោយ ។

ជាក់ស្តែងកីឡាករសញ្ជាតិហូឡង់រូបនេះ បានចូលរួមជាមួយក្លិបបិសាចក្រហម ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃ ៣៤ លានផោនពីក្រុម Ajax ក្នុងឆ្នាំ ២០២០ ប៉ុន្តែទោះជាយ៉ាងណាគេអាចចូលលេងបានត្រឹមតែ ៤ លើកប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ដែលវាត្រូវគេចាត់ទុកថាជាឆ្នាំដ៏ខកចិត្តខ្លាំងបំផុតមួយសម្រាប់កីឡាកររូបនេះ នៅឯទឹកដី Old Trafford ។

Donny van de Beek

មិនតែប៉ុណ្ណោះ ថ្មីៗនេះក្លិប Real Madrid ហាក់បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យ ២៤ ឆ្នាំរូបនេះ ស្របពេលក្លិបនៅ  La Liga មួយនេះ ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមដាក់សំណើខ្ចីជើង De Beek ដោយបូករួមទាំងជម្រើសក្នុងការទិញផ្តាច់ នៅក្នុងឆ្នាំ ២០២២ ទៀតផង ។​

Donny van de Beek

តែទោះបីជាយ៉ាងណាក៏ដោយសារព័ត៌មានចុងក្រោយពី Manchester Evening News បានអះអាងថា Van de Beek ចង់ស្នាក់នៅទឹកដី Old Trafford បន្តទៀត ហើយគេមិនទាន់ចង់បោះបង់ចោលអាជីពរបស់ខ្លួននៅឯក្លឹបរបស់អង់គ្លេសនេះនោះទេ ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Man Utd កំពុងត្រៀមឆ្ម.ក់យកតារាឆ្នើម Bayern ម្នាក់ ដោយឥតគិតថ្លៃ នៅចុងបញ្ចប់រដូវកាលក្រោយនេះ

ក្រុមបិសាចក្រហម Manchester United បានបង្ហាញពីបំណងក្នុងការចុះហត្ថលេខាជាមួយកីឡាករ Leon Goretzka ដោយឥតគិតថ្លៃ បន្ទាប់ពីពួកគេសង្ឃឹមថាខ្សែបម្រើរូបបនេះ នឹងយល់ព្រមដើរចេញពីក្លឹប Bayern Munich នៅពេលកុងត្រាបច្ចុប្បន្នរបស់គេត្រូវអស់សុពលភាព នៅចុងបញ្ចប់រដូវកាលឆ្នាំ ២០២១/២២ ខាងមុខ ។

Leon Goretzka

ជាក់ស្តែងកីឡាករអាឡឺម៉ង់រូបនេះ កំពុងឈានចូលដល់ឆ្នាំចុងក្រោយហើយ នៃកិច្ចសន្យាបច្ចុប្បន្នរបស់គេនៅឯទឹកដី Allianz Arena ហើយនៅពេលជាមួយគ្នានោះ ក្រុម Man United ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់ Goretzka ខណ:ការពិភាក្សារវាងកីឡាកររូបនេះ ជាមួយក្លិប Bayern ជុំវិញការបន្តកុងត្រាថ្មីមួយផ្សេងទៀត នៅមិនទាន់បានធ្វើឡើងនៅឡើយនោះទេ ។

Leon Goretzka

រំលឹកថា Goretzka បានចូលរួមជាមួយក្លិបយក្សនៅក្របខណ្ឌ Bundesliga ក្នុងការផ្ទេរមួយដោយឥតគិតថ្លៃពីក្រុម Schalke កាលពីឆ្នាំ ២០១៨ ដែលនោះមានន័យថាក្រុមយក្សនៅអាល្លឺម៉ង់ ក៏ប្រហែលជាមិនស្ទាក់ស្ទើក្នុងការអនុញ្ញាតឲ្យគេចាកចេញដោយគ្មានតម្លៃខ្លួនផងដែរ នៅពេលកុងត្រារបស់គេត្រូវអស់សុពលភាពនៅចុងរដូវកាលក្រោយនេះ ។

Leon Goretzka

យ៉ាងណាមិញ គ្រូបង្វឹកលោក Ole Gunnar Solskjaer ត្រូវបានគេដឹងយ៉ាងច្បាស់ថាគាត់មានបំណងចង់ពង្រឹងតំបន់បម្រើក្នុងក្រុមបន្ថែមទៀត ជាពិសេសនៅពេលកីឡាករ Paul Pogba កំពុងតែមានអនាគតមិនច្បាស់លាស់ ដោយសារតែកិច្ចសន្យារបស់គេ ក៏នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយនេះផងដែរ ៕

ប្រភព: Metro