Simeone បញ្ជាក់ប្រាប់ថាតារាឆ្នើមរបស់ក្រុម At Madrid រូបនេះ អាចនឹងត្រូវទៅ ច្រើនជាងនៅ

គ្រូបង្វឹកក្លិប Atletico Madrid លោក Diego Simeone បានសារភាពថាកីឡាករ Saul Niguez អាចនឹងចាកចេញពីទឹកដី Wanda Metropolitano អំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ។

Saul Niguez

ជាកស់ស្តែង អនាគតរបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ជាមួយក្លិបអេស្ប៉ាញកំពុងតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ខណៈពេលដែលក្រុម Barcelona, ​​Manchester United និង Liverpool សុទ្ធសឹងតែបង្ហាញការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើរូបគេ ។

Saul Niguez

ហើយមិនតែប៉ុណ្ណោះ គ្រូបង្វឹកលោក Simeone បានសារភាពថា  Saul ពិតជាកីឡាករដ៏សំខាន់ម្នាក់ សម្រាប់ Atletico ប៉ុន្តែប្រសិនបើខ្សែបម្រើរូបនេះ ពិតជាចង់ចាកចេញ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅកន្លែងផ្សេងទៀតនោះ លោកក៏មិនហាមឃាត់អ្វីដែរ ។

Saul Niguez , Diego Simeone

លើសពីនេះបុរសសញ្ជាតិអាហ្សង់ទីនរូបនេះ បានប្រាប់ AS ថា ៖ “គាត់ពិតជាសំខាន់ណាស់សម្រាប់ Atletico ព្រោះគាត់អាចលេងជាខ្សែការពារស្លាបស្ដាំ និងជាខ្សែបម្រើ។ គាត់ផ្តល់ជម្រើសជាច្រើនដល់យើង ដើម្បីអាចឲ្យយើងពឹងផ្អែកលើគាត់បាន ។ ប៉ុន្តែប្រសិនបើគាត់ត្រូវចាកចេញ នោះយើងនឹងផ្តល់ការឱបដ៏ធំមួយសម្រាប់គាត់ នឹងសូមជូនពរឱ្យគាត់ទទួលបានអ្វីដែលល្អបំផុត ” ៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ ក្រោយមកដល់ Alaba បង្ហើបប្រាប់ពីឈ្មោះកីឡាករ R.Madrid ម្នាក់ ដែលគេចង់ចាប់ដៃគូលេងជាមួយជាងគេ

David Alaba បានបង្ហើបថាឲ្យដឹងថាគេពិតជាចង់លេងជាមួយខ្សែការពារកណ្តាលកីឡាករ Raphael Varane ខ្លាំងណាស់ បន្ទាប់ពីបានបញ្ចប់ការផ្ទេរមកកាន់ក្លិប Real Madrid ជាផ្លូវការក្នុងពេលថ្មីៗនេះ ។

David Alaba 

ជាក់ស្តែង Alaba ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅឯទឹកដី Santiago Bernabeu នៅថ្ងៃពុធនេះ បន្ទាប់ពីបានចុះហត្ថលេខាជាមួយក្រុម Los Blancos សម្រាប់ការផ្ទេរមួយ ដោយគ្មានតម្លៃខ្លួន ក្រោយពីកុងត្រារបស់គេជាមួយក្រុម Bayern Munich ត្រូវផុតសុពលភាព ។

David Alaba

ហើយយ៉ាងណាមិញខ្សែការពារសញ្ជាតិអូទ្រីស ដែលបានចុះកុងត្រា ៥ ឆ្នាំជាមួយ Madrid ឥឡូវនេះគេសង្ឃឹមថានឹងអាចមានឱកាសចាំដៃគូលេងជាមួយកីឡាករ Varane នៅក្នុងតំបន់ការពាររបស់ក្រុម រដូវកាលក្រោយ ។

Raphael Varane

មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលបង្ហាញខ្លួនជាផ្លូវការ Alaba បាននិយាយថា ៖ “ ជាការពិតខ្ញុំពិតជាចង់លេងជាមួយ Varane ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលគាត់តែងបង្ហាញទម្រង់លេងដ៏ល្អ ហើយមិនមែនទើបតែពេលឥឡូវនេះនោះទេ។ គាត់គឺជាខ្សែការពារដ៏អស្ចារ្យ និងមានគុណភាពខ្ពស់ម្នាក់ ” ។​

Raphael Varane

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអនាគតរបស់ Varane ជាមួយក្លិបយក្សអេស្ប៉ាញ  ហាក់មិនមានភាពច្បាស់លាស់នោះទេ ស្របពេលគេត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Man United នៅក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ៕

ប្រភព: Goal