អតីតតារាឆ្នើម Barca ម្នាក់ បង្ហើបថា Ronaldo ធ្លាប់ទាក់ទងផ្ទាល់មកខ្លួន ដើម្បីឲ្យផ្ទេរមកលេងក្រុម Juve ដែរ

Cristiano Ronaldo បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលបំផុតមួយ បន្ទាប់ពីគេបានសម្រេចចិត្តចាកចេញពីក្របខ័ណ្ឌ La Liga ដើម្បីទទួលយកការផ្ទេរទៅកាន់ទឺកដី Serie A ជាមួយក្រុម Juventus ក្នុងតម្លៃប្រមាណ ៨៨ លានផោន នៅក្នុងឆ្នាំ ២០១៨ ។

Cristiano Ronaldo 

តែទោះជាយ៉ាងណា ក្រោយផ្លាស់មកលេងនៅទឹកដីអ៊ីតាលីបានរយ:ពេល ១ ឆ្នាំ Ronaldo បានបង្ហាញពីក្តីបំណងរបស់គេក្នុងការណែនាំតារាឆ្នើមរបស់ក្រុម Barca ម្នាក់ ឲ្យដើរតាមគន្លងរបស់ខ្លួន ផ្ទេរមកលេងនៅក្រុម Juventus ដែរ ។ ប៉ុន្តែទោះជាយ៉ាងណាការពិភាក្សាទាំងនោះ ត្រូវបានបរា័យទៅវិញ បន្ទាប់ពីភាគគីខាងក្លិបអេស្ប៉ាញបានទាមទាតម្លៃខ្លួនខ្ពស់ពេក ។

Cristiano Ronaldo

ហើយអ្វីទាំងនេះអស់នេះ គឺបើតាមការលើកឡើងរបស់ខ្សែបម្រើ Ivan Rakitic ដែលបានអះអាងថាខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ បានទាក់ទងផ្ទាល់មកកាន់រូបគេ ដើម្បីស្នើឱ្យខ្លួន ព្រមផ្ទេរទៅចូលរួមក្លិប Juve នៅឆ្នាំ ២០១៩ ។

Ivan Rakitic

តែទោះបីជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរនោះ មិនត្រូវបានកើតចេញជាផ្លែផ្កានោះទេ ព្រោះក្លិប Barca បានទាមទារតម្លៃខ្លួនរហូតដល់ ៤៣  លានផោន សម្រាប់កីឡាករសញ្ជាតិក្រូអាតរូបនេះ ។

Ivan Rakitic

លើសពីនេះ ដោយថ្លែងប្រាប់សារព័ត៌មាន Football Italia , Rakitic បានបង្ហើបថា ៖ “ នៅរដូវក្តៅឆ្នាំ ២០១៩ Cristiano បានទូរស័ព្ទមកខ្ញុំដោយផ្ទាល់ ដើម្បីស្នើឱ្យខ្ញុំផ្ទេរទៅលេង Juve ។ ហើយគាត់បានប្រាប់ខ្ញុំថាក្លឹបក៏ចង់បានខ្ញុំដែរ ប៉ុន្តែការផ្ទេរនោះមិនបានសម្រេចទេ ។ នៅពេល Barcelona បានស្នើសុំប្រាក់ចំនួន ៥០ លានផោន ហើយវាជាចំនួនច្រើនពេក ” ៕​

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ ក្រោយមកដល់ Alaba បង្ហើបប្រាប់ពីឈ្មោះកីឡាករ R.Madrid ម្នាក់ ដែលគេចង់ចាប់ដៃគូលេងជាមួយជាងគេ

David Alaba បានបង្ហើបថាឲ្យដឹងថាគេពិតជាចង់លេងជាមួយខ្សែការពារកណ្តាលកីឡាករ Raphael Varane ខ្លាំងណាស់ បន្ទាប់ពីបានបញ្ចប់ការផ្ទេរមកកាន់ក្លិប Real Madrid ជាផ្លូវការក្នុងពេលថ្មីៗនេះ ។

David Alaba 

ជាក់ស្តែង Alaba ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅឯទឹកដី Santiago Bernabeu នៅថ្ងៃពុធនេះ បន្ទាប់ពីបានចុះហត្ថលេខាជាមួយក្រុម Los Blancos សម្រាប់ការផ្ទេរមួយ ដោយគ្មានតម្លៃខ្លួន ក្រោយពីកុងត្រារបស់គេជាមួយក្រុម Bayern Munich ត្រូវផុតសុពលភាព ។

David Alaba

ហើយយ៉ាងណាមិញខ្សែការពារសញ្ជាតិអូទ្រីស ដែលបានចុះកុងត្រា ៥ ឆ្នាំជាមួយ Madrid ឥឡូវនេះគេសង្ឃឹមថានឹងអាចមានឱកាសចាំដៃគូលេងជាមួយកីឡាករ Varane នៅក្នុងតំបន់ការពាររបស់ក្រុម រដូវកាលក្រោយ ។

Raphael Varane

មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលបង្ហាញខ្លួនជាផ្លូវការ Alaba បាននិយាយថា ៖ “ ជាការពិតខ្ញុំពិតជាចង់លេងជាមួយ Varane ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលគាត់តែងបង្ហាញទម្រង់លេងដ៏ល្អ ហើយមិនមែនទើបតែពេលឥឡូវនេះនោះទេ។ គាត់គឺជាខ្សែការពារដ៏អស្ចារ្យ និងមានគុណភាពខ្ពស់ម្នាក់ ” ។​

Raphael Varane

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអនាគតរបស់ Varane ជាមួយក្លិបយក្សអេស្ប៉ាញ  ហាក់មិនមានភាពច្បាស់លាស់នោះទេ ស្របពេលគេត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Man United នៅក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ៕

ប្រភព: Goal