Buffon ថាការលេងរបស់កីឡាករវ័យក្មេង Juventus ម្នាក់នៅ EURO ធ្វើឱ្យលោកភ្ញាក់ផ្អើល

អ្នកចាំទីចាស់វស្សា Gianluigi Buffon បានសារភាពថា លោកមានភាពភ្ញាក់ផ្អើលចំពោះសាងភាពលេចធ្លោរបស់ Federico Chiesa ដោយបានចាត់ទុក តារាជើងថ្មីរបស់ Juventus និងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ថាពិតជាកីឡាករពិសេសមួយរូប។

Chiesa ដែលបានបង្ហាញខ្លួនក្នុងរដូវកាលដំបូងជាមួយ Juventus បានសាងភាពភ្ញាក់ផ្អើលក្នុងការជួយក្រុមអ៊ីតាលីគ្រងតំណែងជើងឯក EURO 2020។

ការបង្ហាញគុណភាពល្អរបស់ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រទល់នឹងអង់គ្លេសនៅកីឡដ្ឋាន Wembley បានធ្វើឱ្យ អតីតអ្នកចាំទីក្លិបសេះបង្កង់ Buffon លើកសរសើរពីទេពកោសល្យរបស់គេ ដែលប្រសើរជាងការលេងនៅ Juventus។

Buffon បាននិយាយថា៖ “នៅពេលគេមកដល់ Juventus ខ្ញុំមិនគិតថាគេល្អបែបនេះទេ។ ខ្ញុំនិយាយដោយស្មោះ។ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពានអឺរ៉ុប គេមានសមត្ថភាពមិនគួរឱ្យជឿ នៅក្នុងប្រកួតចុងក្រោយជាមួយអង់គ្លេស វាពិតជាពិបាកបញ្ឈប់គេណាស់”។

“បន្ទាប់ពីលេងនៅ Juve មួយរដូវកាលជាមួយ Federico វាលែងធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលហើយ ប៉ុន្ដែវាមិនជាក់ច្បាស់ថា គេអាចលេងបានក្នុងកម្រិតខ្ពស់បែបនេះ ក្នុងព្រឹត្តិការណ៍ដូចជា European Championship ឡើយ។ ប្រសិនបើអ្នកធ្វើរឿងទាំងនោះ ក្នុងកម្រិតខ្ពស់ ពេលនោះវាមានន័យថា អ្នកពិតជាពិសេសខ្លាំងណាស់”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ មានរឿងអី? អ្នកគាំទ្រ PSG នាំយកត.វ៉ាមិនឲ្យក្លិបចុះហត្ថលេខានាំយកកីឡាករនៅ PL រូបនេះចូលក្រុមឡើយ

ថ្មីៗនេះក្លិប Paris Paris-Germain ហាក់កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Paul Pogba ពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ។

Paul Pogba 

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនមិនចង់ឲ្យក្លិបរបស់ពួកគេចុះហត្ថលេខានាំយក Pogba មកកាន់ទឹកដីបារាំងនោះទេ ដោយពួកគេថែមទាំងបានដាក់បដានៅខាងក្រៅកីឡាដ្ឋាន Parc des Princes ដើម្បីធ្វើការប្រ​.ឆាំងចំពោះគំនិតនេះផងដែរ ។

ជាក់ស្តែងនៅក្នុងសារនោះ បានសរសេរថា ” Pogba អ្នកគួរតែស្តាប់តាមម្តាយរបស់អ្នក គាត់មិនចង់ឲ្យអ្នកមកទីនេះទេ ហើយពួកយើងក៏អ៊ីចឹងដែរ! ”  ។

យ៉ាងណាមិញ ជុំវិញមូលហេតុដែលអ្នកគាំទ្ររបស់ក្រុម PSG មិនចង់បានខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ក៏ដោយសារតែគេធ្លាប់បាននិយាយទៅក្នុងបទសម្ភាសន៍ជាមួយ Canal + កាលពីពេលកន្លងទៅថា ៖ ” “ ខ្ញុំប្រាកដថាខ្ញុំនឹងមិនទៅលេងឲ្យក្លិប នៅ Parc des Princes នោះទេ ។ ខ្ញុំមិនចាប់អារម្មណ៍នឹងរឿងនេះទេ ពីព្រោះឪពុកនិងម្តាយរបស់ខ្ញុំគឺជាអ្នកគាំទ្ររបស់ក្រុម Marseille ដូច្នេះទីក្រុងប៉ារីសមិនសមនឹងផែនការរបស់ខ្ញុំទេ ” ៕​

ប្រភព: Sportbible