ដំណឹងល្អ! គ្រូធំ Napoli ថាកីឡាករគោលដៅធំរបស់ Man Utd ម្នាក់ អាចនឹងត្រូវចាកចេញ នៅរដូវក្តៅនេះ

អ្នកចាត់ការក្រុម Napoli លោក Luciano Spalletti បានសារភាពថាខ្សែការពារ Kalidou Koulibaly កំពុងស្ថិតនៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ប៉ុន្តែទោះជាយ៉ាងណាលោកសង្ឃឹមថាខ្សែការពាររូបនេះ អាចនៅលេងឲ្យក្លិបបន្តទៀត ។

Kalidou Koulibaly 

ជាក់ស្តែងកីឡាករវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League ក្នុងរយ:ពេលចុងក្រោយនេះ ដោយទាំងក្លិបហង្សក្រហម Liverpool និង Manchester City សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ខ្លាំង ប៉ុន្តែយ៉ាងណាក៏ដោយក្រុមបិសាចក្រហម Manchester United នៅតែជាគោលដៅធំមួយ សម្រាប់ Koulibaly ។

Kalidou Koulibaly

ប៉ុន្តែមួយរយ:ចុងក្រោយនេះ ក្លិបបិសាចក្រហមបានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករ Raphael Varane ក្នុងនាមជាគោលដៅសំខាន់ម្នាក់ ដែលអាចមកចាប់ដៃគូជាមួយកីឡាករ Harry Maguire នៅតំបន់ការពារកណ្តាលរបស់ក្រុម ។ ហើយបើទោះជាយ៉ាងនេះក្តី Koulibaly នៅតែអាចដើរចេញពីក្លិប Napoli បើទោះបីជាគោលដៅបន្ទាប់របស់ខ្លួន មិនមែនជាទឹកដី Old Trafford ក៏ដោយ ។

Kalidou Koulibaly

មិនតែប៉ុណ្ណោះ ដោយនិយាយអំពីអនាគតរបស់ខ្សែការពារអ៊ីតាលីរូបនេះ លោក Spalletti និយាយប្រាប់ Football Italia ថា ៖ “ ខ្ញុំចង់ភ្ចាប់ទំនាក់ទំនងជាមួយកីឡាករកីឡាករទាំងអស់នៅក្នុងក្រុម ដូចដែលខ្ញុំបាននិយាយរួចមកហើយថាខ្ញុំនឹងរីករាយណាស់ប្រសិនបើក្រុមនេះនៅតែដដែល ដោយមិនមានការផ្លាស់ប្តូរ ” ។

លោកបន្តទៀតថា ៖ ” ខ្ញុំចង់លើកពីឈ្មោះ Koulibaly មកនិយាយប៉ុណ្ណោះ ពីព្រោះគាត់ស្ថិតនៅលើទីផ្សារដោះដូរនេះ ប៉ុន្តែខ្ញុំចង់ឲ្យគាត់ស្នាក់នៅបន្ត ។ ខ្ញុំមិនដែលធ្វើការជាមួយនរណាម្នាក់ដែលល្អដូចគាត់នេះទេ មិនត្រឹមតែជាកីឡាករល្អប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងជាមនុស្សល្អទៀតផង ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ គ្រូធំ Shakhtar ជឿថាកីឡាកររូបនេះ នឹងចូលរួមប្រជែង Jorginho & Messi ក្នុងពាន Ballon d’Or ​ឆ្នាំនេះដែរ

កីឡាករ Giorgio Chiellini ត្រូវបានគេគាំទ្រថានឹងក្លាយជាបេក្ខភាពដ៏សំខាន់បំផុតម្នាក់ ដើម្បីចូលរួមប្រជែងពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ រួមជាមួយមិត្តរួមក្រុមជម្រើសជាតិអ៊ីតាលីកីឡាករ Jorginho និងខ្សែប្រយុទ្ធ Lionel Messi ដែរ ។

Giorgio Chiellini

ជាក់ស្តែងនេះបើយោងតាមអ្វីដែលអ្នកចាត់ការក្រុម Shakhtar Donetsk លោក Roberto De Zerbi លើកឡើង ដោយគាត់ជឿជាក់ថាទម្រង់លេងដ៏ល្អរបស់ Chiellini អំឡុងការប្រកួតពានរង្វាន់ Euro ២០២០ កន្លងទៅ អាចនឹងធ្វើឲ្យគេមានសិទ្ធចូលរួមប្រជែងពានបុគ្គលដ៏ធំនេះផងដែរ ។

Giorgio Chiellini , Jorginho

រំលឹកថា Chiellini ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារតែលោកបានបង្ហាញភាពជាដៃគូយ៉ាងល្អជាមួយកីលាករ Leonardo Bonucci នៅក្នុងតំបន់ការពារកណ្តាលរបស់ក្រុមជម្រើសជាតិអ៊ីតាលី ខណ:ថែមទាំងបានជួយក្រុមរបស់លោក Roberto Mancini លើកពាន ក្រោយយកឈ្នះលើអង់គ្លេសទៀតផង ។

Giorgio Chiellini

ហើយមិនតែប៉ុណ្ណោះនៅពេលគេសាកសួរអំពីបេក្ខភាព ដែលមានភាគរយច្រើននៅក្នុងការឈ្នះបានរង្វាន់បុគ្គលដ៏អស្ចារ្យនេះ លោក  De Zerbi  បាននិយាយប្រាប់ Gazzetta dello Sport ថា ៖ ” ប្រសិនបើអ្នកក្រឡេកមើលពីការឈ្នះពានរង្វាន់ Jorginho ស័ក្តិសមឈ្នះវា គាត់គួរតែទទួលបាន Ballon d’Or  ។ គាត់គឺជាកីឡាករសំខាន់ម្នាក់របស់អ៊ីតាលី រួមជាមួយ Gigio Donnarumma, Leo Bonucci និង Giorgio Chiellini ” ។

Messi

លោកបន្តទៀតថា ៖ “ តែទោះយ៉ាងណា Messi នៅតែជា Messi ហើយដរាបណាគាត់នៅលេងបាល់ នោះគាត់នឹងស្ថិតក្នុងចំណោមបេក្ខភាពប្រជែងពាននេះដែរ ។ យើងធ្លាប់ដឹងហើយថាអតីតខ្សែការពារ Fabio Cannavaro ធ្លាប់បានឈ្នះពានរង្វាន់ Ballon d’Or ដូច្នេះវាគ្មានហេតុផលអ្វី ដែល Chiellini មិនអាចឈ្នះវាបាននោះទេ បើយើងក្រឡេកមើលពីភាពអស្ចារ្យរបស់គាត់ នៅក្នុងពាន Euro កន្លងទៅ ” ៕

ប្រភព: Sportbible