Fabinho បង្ហើបប្រាប់ពីកីឡាករ Liverpool មួយរូប ដែលជាសំណព្វចិត្តរបស់លោក Klopp នៅក្នុងក្រុម

Fabinho បានបង្ហើបឱ្យដឹងថាខ្សែការពារ Virgil van Dijk គឺជាកីឡាករដែលគ្រូបង្វឹកលោក Jurgen Klopp ចូលចិត្តខ្លាំងជាងគេនៅក្នុងក្លឹបហង្សក្រហម Liverpool ។

Virgil van Dijk

ជាក់ស្តែងចាប់តាំងពីបានចូលរួមជាមួយ Liverpool មក Van Dijk បានដើរតួយ៉ាងសំខាន់ក្នុងជោគជ័យរបស់ក្លឹបនាពេលកន្លងមក ស្របពេលពួកគេបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League, FIFA Club World Cup, UEFA Super Cup និង Premier League ផងដែរ ។

Virgil van Dijk

ហើយយ៉ាងណាមិញ ក្នុងអំឡុងពេលធ្វើការកម្មវីធីសំណួរចម្លើយនៅលើគណនី Instagram របស់ខ្លួន Fabinho ត្រូវបានគេសួរថា ៖ “តើនរណាជាកីឡាករសំណព្វចិត្តរបស់គ្រូបង្វឹក? ” ខណ:ភ្លាមនោះខ្សែបម្រើប្រេសុីលតបវិញភ្លាមថាគឺ ” VVD ” ។

Virgil van Dijk

បន្ថែមពីលើការជ្រើសយកខ្សែការពារ Van Dijk ថាជាចំណូលចិត្តរបស់លោក Klopp ហើយ Fabinho ក៏បានបង្ហាញពីការកោតសរសើរយ៉ាងខ្លាំងចំពោះមិត្តរួមក្រុមហង្សក្រហម កីឡាករ Kostas Tsimikas ផងដែរ ដោយបញ្ជាក់ថាកីឡាកររូបនេះប្រៀបដូចជាបិ.សាចអ៊ីចឹង ហើយក៏ល្អខ្លាំងផងដែរ ៕

Kostas Tsimikas

ប្រភព: LiverpoolEcho

អានអត្ថបទបន្ទាប់៖ មានរឿងអី? អ្នកគាំទ្រ PSG នាំយកត.វ៉ាមិនឲ្យក្លិបចុះហត្ថលេខានាំយកកីឡាករនៅ PL រូបនេះចូលក្រុមឡើយ

ថ្មីៗនេះក្លិប Paris Paris-Germain ហាក់កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Paul Pogba ពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ។

Paul Pogba 

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនមិនចង់ឲ្យក្លិបរបស់ពួកគេចុះហត្ថលេខានាំយក Pogba មកកាន់ទឹកដីបារាំងនោះទេ ដោយពួកគេថែមទាំងបានដាក់បដានៅខាងក្រៅកីឡាដ្ឋាន Parc des Princes ដើម្បីធ្វើការប្រ​.ឆាំងចំពោះគំនិតនេះផងដែរ ។

ជាក់ស្តែងនៅក្នុងសារនោះ បានសរសេរថា ” Pogba អ្នកគួរតែស្តាប់តាមម្តាយរបស់អ្នក គាត់មិនចង់ឲ្យអ្នកមកទីនេះទេ ហើយពួកយើងក៏អ៊ីចឹងដែរ! ”  ។

យ៉ាងណាមិញ ជុំវិញមូលហេតុដែលអ្នកគាំទ្ររបស់ក្រុម PSG មិនចង់បានខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ក៏ដោយសារតែគេធ្លាប់បាននិយាយទៅក្នុងបទសម្ភាសន៍ជាមួយ Canal + កាលពីពេលកន្លងទៅថា ៖ ” “ ខ្ញុំប្រាកដថាខ្ញុំនឹងមិនទៅលេងឲ្យក្លិប នៅ Parc des Princes នោះទេ ។ ខ្ញុំមិនចាប់អារម្មណ៍នឹងរឿងនេះទេ ពីព្រោះឪពុកនិងម្តាយរបស់ខ្ញុំគឺជាអ្នកគាំទ្ររបស់ក្រុម Marseille ដូច្នេះទីក្រុងប៉ារីសមិនសមនឹងផែនការរបស់ខ្ញុំទេ ” ៕​

ប្រភព: Sportbible