Man City ត្រៀមជូនប្រាក់ពលកម្មទ្វេដង ដល់តារាឆ្នើមរបស់ខ្លួនមួយរូប នៅក្នុងកុងត្រាថ្មីមួយផ្សេងទៀត

ក្រុម Manchester City ត្រូវបានគេរាយការណ៍ថាកំពុងចង់ផ្តល់ជូនកីឡាករដ៏សំខាន់បំផុតមួយរូបរបស់គ្រូបង្វឹក លោក Pep Guardiola នូវកុងត្រាថ្មីមួយបន្ថែមទៀត ដែលនឹងមើលឃើញគេទទួលបានប្រាក់ឈ្នួលថ្មី ច្រើនជាងមុនទ្វេដងផងដែរ ។

Pep Guardiola 

ជាក់ស្តែងកីឡាករដែលក្លិបចង់ផ្តល់ឲ្យនោះគឹកីឡាករ Ruben Dias បន្ទាប់ពីគេបានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយ នៅក្នុងតំបន់ការពាររបស់ក្រុម ។ ហើយមិនតែប៉ុណ្ណោះរូបគេក៏បានជួយឲ្យ City ដណ្តើមបានពានរង្វាន់លីគកំពូលអង់គ្លេសវិញផងដែរកាលពីរដូវកាលមុន និងថែមទាំងអាចនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន Champions League ផងដែរ ។

Ruben Dias

ដោយសារតែមើលឃើញសមត្ថភាពដ៏លេចធ្លោបែបនេះហើយ ក្រុម Man City ចង់រក្សា Dias ឲ្យស្នាក់នៅក្លិបរបស់ខ្លួនយូរទៅមុខទៀត បើទោះបីជាកុងត្រាបច្ចុប្បន្នរបស់គេ ត្រូវផុតកំណត់នៅក្នុងឆ្នាំ ២០២៦ ក៏ដោយ ។

Ruben Dias

លើសពីនេះ របាយការណ៍ពី The Daily Star ក៏បានបង្ហាញឲ្យដឹងថាផងដែរថាក្លិបនៅ Etihad មួយនេះ កំពុងតែត្រៀមផ្តល់ជូនកុងត្រាថ្មីផ្សេងមួយទៀត ក្នុងពេលឆាប់ៗនេះ ហើយវាក៏នឹងមើលឃើញ Dias កើនឡើងប្រាក់ឈ្នួលជាងមុនទ្វេដងផងដែរ ៕​

ប្រភព: Besoccer

អានអត្ថបទបន្ទាប់៖ Buffon ថាការលេងរបស់កីឡាករវ័យក្មេង Juventus ម្នាក់នៅ EURO ធ្វើឱ្យលោកភ្ញាក់ផ្អើល

អ្នកចាំទីចាស់វស្សា Gianluigi Buffon បានសារភាពថា លោកមានភាពភ្ញាក់ផ្អើលចំពោះសាងភាពលេចធ្លោរបស់ Federico Chiesa ដោយបានចាត់ទុក តារាជើងថ្មីរបស់ Juventus និងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ថាពិតជាកីឡាករពិសេសមួយរូប។

Chiesa ដែលបានបង្ហាញខ្លួនក្នុងរដូវកាលដំបូងជាមួយ Juventus បានសាងភាពភ្ញាក់ផ្អើលក្នុងការជួយក្រុមអ៊ីតាលីគ្រងតំណែងជើងឯក EURO 2020។

ការបង្ហាញគុណភាពល្អរបស់ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រទល់នឹងអង់គ្លេសនៅកីឡដ្ឋាន Wembley បានធ្វើឱ្យ អតីតអ្នកចាំទីក្លិបសេះបង្កង់ Buffon លើកសរសើរពីទេពកោសល្យរបស់គេ ដែលប្រសើរជាងការលេងនៅ Juventus។

Buffon បាននិយាយថា៖ “នៅពេលគេមកដល់ Juventus ខ្ញុំមិនគិតថាគេល្អបែបនេះទេ។ ខ្ញុំនិយាយដោយស្មោះ។ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពានអឺរ៉ុប គេមានសមត្ថភាពមិនគួរឱ្យជឿ នៅក្នុងប្រកួតចុងក្រោយជាមួយអង់គ្លេស វាពិតជាពិបាកបញ្ឈប់គេណាស់”។

“បន្ទាប់ពីលេងនៅ Juve មួយរដូវកាលជាមួយ Federico វាលែងធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលហើយ ប៉ុន្ដែវាមិនជាក់ច្បាស់ថា គេអាចលេងបានក្នុងកម្រិតខ្ពស់បែបនេះ ក្នុងព្រឹត្តិការណ៍ដូចជា European Championship ឡើយ។ ប្រសិនបើអ្នកធ្វើរឿងទាំងនោះ ក្នុងកម្រិតខ្ពស់ ពេលនោះវាមានន័យថា អ្នកពិតជាពិសេសខ្លាំងណាស់”៕

ប្រភព៖ Goal