ជាង ៥០លានគណនី របស់អ្នកប្រើប្រាស់ Facebook ត្រូវរងការវាយប្រហារ

ក្រុមហ៊ុន Facebook បានប្រកាសថា គណនីជាង ៥០លានរបស់អ្នកប្រើប្រាស់ ត្រូវបានវាយប្រហារ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំជាងគេមួយនេះ បានបញ្ជាក់ថា ពួក hacker អាចវាយលុកដោយប្រើមុខងារ “View As” ដើម្បីអាចគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់បាន។

បញ្ហានេះត្រូវបានគេរកឃើញ កាលពីថ្ងៃអង្គារកន្លងទៅ ហើយវាត្រូវបានជួសជុលរួចរាល់។ សំរាប់គណនីរបស់ អ្នកប្រើប្រាស់ទាំងឡាយណា ដែលរងការប៉ះពាល់ ត្រូវបានផ្ដល់សញ្ញាអោយ Login សារជាថ្មីនៅថ្ងៃសុក្រនេះ៕

ប្រភព៖ BBC