Man Utd កំពុង​ចរចា​អ្នក​ថ្មី​ទៀត​ហើយ ដោយ​ភ្នាក់ងារ​កីឡាករ​ម្នាក់​កំពុង​ហោះ​មក​អង់គ្លេស

ក្លឹប​បិសាច​ក្រហម Manchester United ហាក់​មិន​បញ្ចប់​ការ​នាំ​យក​កីឡាករ​ត្រឹម​ប៉ុណ្ណេះ​ទេ ដោយ​ក្លឹប​បាន​សម្លឹង​ឃើញ​គោលដៅ​ថ្មី​មួយ​រូប​ទៀត​ហើយ នោះ​គឺ Saul Niguez របស់​ក្លឹប Atletico Madrid។

Ole
Saul

ភ្នាក់ងារ​របស់​កីឡាករ​វ័យ ២៦ ឆ្នាំ​បាន​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ចក្រភព​អង់គ្លេស ដើម្បី​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ភាគី​ក្លឹប​ United នៅ​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន The Mirror បាន​ចុះ​ផ្សាយ។

បញ្ជាក់​ថា​ បុរស​វ័យ ២៦ ឆ្នាំ សម្រាប់ United ចង់​បាន​គេ​ ដោយសារ​គិត​ថា​ក្លឹប​ប្រហែល​មិន​អាច​រក្សា​ទុក Paul Pogba បន្ត​ទៅ​ទៀត ហើយ​គុណភាព​របស់​កីឡាករ Atletico អាច​សមល្មម​នឹង​ជំនួស​កីឡាករ​បារាំង​នៅ​ពេល​ខាង​មុខ​បាន។ បើ​តាម​តម្លៃ​ខ្លួន​របស់ Saul អាច​ជា​ថ្លៃ ៤០-៥០ លាន​ផោន។

Saul

គួរ​រំឭក​ថា Saul បាន​បង្ហាញ​ខ្លួន ៤១ ប្រកួត​ឲ្យ​ក្លឹប​ឈ្នះ​ជើង​ឯក La Liga កាល​ពី​រដូវ​កាល​មុន ហើយ​តាម​ថា​គេ​មិន​ត្រូវ​ចាកចេញ​អ្វី​នោះ​ទេ តែ​ដោយសារ​សាមី​ខ្លួន​ចង់​ភ្លក់​រសជាតិ​ការ​ប្រកួតប្រជែង​ថ្មី ទើប​គិតគូរ​ការ​ផ្ទេរ​មក​ក្លឹប​នៅ​អង់គ្លេស​សារ​នេះ៕

អានអត្ថបទបន្ទាប់៖ បើ​យក​បាន​ម្ចាស់​អាវ​លេខ ៧ រូប​នេះ ក្លឹប Man City នឹង​ដក​ចិត្ត​ពី Kane ហើយ

បើ​តាម​របាយការណ៍​ចុង​ក្រោយ​ចុះ​ផ្សាយ​ថា ក្លឹប​មេឃ​ខៀវ Manchester City នឹង​សម្រេច​ដក​ចិត្ត​ពី​ការ​តាម​ចែ.ចង់​យក Harry Kane របស់​ក្លឹប Tottenham Hotspur ប្រសិន​ណា​ពួក​គេ​សម្រេច​យក​បាន Jack Grealish នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

ម្ចាស់​អាវ​លេខ ៧ នៅ​ក្លឹប Aston Villa ត្រូវ​បាន​លេចលឺ​ថា ក្លឹប​មេឃ​ខៀវ​ព្រម​ឲ្យ​តម្លៃ​ផ្ទេរ ១០០ លាន​ផោន​ឯ​ណោះ ប្រសិន​ព្រម​ដើរ​ចេញ ហើយ​មក​ចូលរួម​នៅ Etihad មុន​បិទ​ទីផ្សារ​ដោះដូរ​នា​ចុង​ខែ​សីហា។

Pep/Kane
Grealish

យ៉ាង​ណា City ក៏​នឹង​មិន​យក​ម្តង​ទាំង​ពីរ​កើត​ដែរ ពោល​បើ​បាន Grealish គឺ​បញ្ចប់​ការ​ចង់​បាន Kane ហើយ​បើ​បាន Kane ក៏​នឹង​បញ្ចប់​ការ​ចង់​បាន Grealish។ វា​ស៊ីសង​លើ​ការ​ចរចា​ផ្ទាល់ តែ​តាម​ភាគរយ​ចុង​ក្រោយ​នេះ ទំនង​ជា​ការ​នាំ​យក Grealish ងាយ​ស្រួល​ជាង​ការ​នាំ​យក Kane ព្រោះ​អី Spurs ដែល​មាន​លោក Daniel Levy ហាក់​ចង​ជើង​កីឡាករ​អង់គ្លេស​ជាប់ មិន​ចង់​ឲ្យ​ចេញ​ទាល់​តែ​សោះ។

Kane/Pep/Grealish
Grealish

គួរ​បញ្ជាក់​ថា Grealish សេសសល់​សុពលភាព​កុងត្រា​នៅ​ក្លឹប​ម្ចាស់ដី Villa Park ដល់​ឆ្នាំ ២០២៥ តែ​ការ​លក់​ចេញ​សារ​នេះ គឺ​ក្លឹប​ចំណេញ​លុយ​ទាំង ១០០ លាន​ ព្រោះ​អី​ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​លើ ជា​យុវជន​ថ្នាល ដែល​ក្លឹប​ធ្លាប់​បណ្តុះបណ្តាល​តាំង​ពី​ដើម​មក។ ការ​ចាយ​ពេល​លេង​ឲ្យ​ឈុត​ធំ ២១៣ ប្រកួត Grealish រក​បាន​ ៣២ គ្រាប់​និង Assist ៤៣ លើក៕

ប្រភព៖ AF