បញ្ជី​កីឡាករ​ទាំង ១០ ស៊ី​ថ្លៃ​បំផុត​នៅ PSG ប្រែប្រួល​បែប​ណា ​ក្រោយ Messi មក​ដល់?

តារាឆ្នើម Lionel Messi បានបញ្ចប់ងារជាកីឡាករគ្មានតម្លៃខ្លួន ដោយបានចូលរួមក្រុមសេដ្ឋីបារាំង Paris Saint-Germain ជាផ្លូវការកាលពីពេលថ្មីៗនេះ។

Lionel Messi

ជាមួយការរួមទ្រនំថ្មីជាមួយមិត្តចាស់ Neymar កីឡាករអាហ្សង់ទីនបានផ្ដល់ជូននូវកុងត្រារយៈពេល ២ ឆ្នាំ ដោយអាចមានជម្រើសបន្តថែម​មួយឆ្នាំទៀតដល់ឆ្នាំ ២០២៤ ខណៈប្រាក់ពលកម្មរបស់លោកទទួលបានប្រមាណ ៣៥ លានអឺរ៉ូ/ឆ្នាំ។

Lionel Messi

ដោយឡែក ទឹកប្រាក់ដែលម្ចាស់ពាន Ballon d’Or ៦ សម័យទទួលបាននៅ PSG គឺបានធ្វើឲ្យលោកក្លាយជាកីឡាករស៊ីថ្លៃខ្លួនខ្ពស់បំផុតប្រចាំក្លឹប ខណៈ Neymar ដែលធ្លាប់រ៉ាប់រងងារមួយនេះ ធ្លាក់មក​ជាកីឡាករទទួលប្រាក់ពលកម្មខ្ពស់បំផុតទី ២ ស្របពេល Mbappe ជាកីឡាករបន្ទាប់។

Neymar/Mbappe

តទៅនេះ គឺជាបញ្ជីឈ្មោះកីឡាករ PSG ទាំង ៩ រូបដែលទទួលប្រាក់ពលកម្មខ្ពស់បំផុត បន្ទាប់ពីការមកដល់របស់ M10៖

  • Lionel Messi ទទួលបាន ៣៥ លានអឺរ៉ូ/ឆ្នាំ
  • Neymar ទទួលបាន ៣០ លានអឺរ៉ូ/ឆ្នាំ
  • Kylian Mbappe ទទួលបាន ២៤ លានអឺរ៉ូ/ឆ្នាំ
  • Varratti ទទួលបាន ១៥ លានអឺរ៉ូ/ឆ្នាំ
  • Marquinhos ទទួលបាន ១៥ លានអឺរ៉ូ/ឆ្នាំ
  • Di Maria ទទួលបាន ១៤ លានអឺរ៉ូ/ឆ្នាំ
  • Keylor ទទួលបាន ១២ លានអឺរ៉ូ/ឆ្នាំ
  • Donnarumma ទទួលបាន ១២ លានអឺរ៉ូ/ឆ្នាំ
  • Sergio Ramos ទទួលបាន ១២ លានអឺរ៉ូ/ឆ្នាំ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ ទោះឲ្យថ្លៃដល់ ១០០ លានផោន ក៏ក្រុម West Ham នឹងមិនលក់កីឡាករគោលដៅ Chelsea/United ដាច់.ខាត

ក្រុម Manchester City ទើបនឹងបំបែកកំណត់ត្រាទិញខ្សែបម្រើថ្លៃបំផុតមួយរូបគឺ Jack Grealish ពីក្រុម Aston Villa ក្នុងតម្លៃផ្ដាច់កុងត្រា ១០០ លានផោន ស្របពេលជាមួយគ្នានេះក៏លឺដំណឹងល្ហៀងៗថា ក្លឹប​ West Ham បានប្រកាសរួចស្រេចថា នឹងមិនលក់កីឡាករ Declan Rice ដាច់.ខាត បើទោះជាទទួលបានសំណើរតម្លៃ ១០០ លានផោនដូច Grealish ក្ដី។

Declan Rice

បើតាមប្រភពសារព័ត៌មានក្រៅស្រុកបានឲ្យដឹងថា Rice គឺជាកីឡាករស្ថិតក្នុងរ៉ាដារបស់ក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United ខណៈពួកគេនឹងកំពុងរៀបសំណើរដាក់ទៅកាន់ក្លឹបអាណាព្យាបាល តែជាមួយគ្នានោះ David Moyes ដែលជាអ្នកចាត់ការក្រុម West Ham បានទ.ម្លាយថា នឹងមិនលក់កីឡាករមួយរូបខាងលើ ឡើយបើទោះជាពួកគេដាក់សំណើរបែបណាក៏ដោយ។

David Moyes

ប្រាប់ទៅកាន់ talkSPORT គ្រូបង្វឹកខាងលើនិយាយ៖ “ពួកយើងពិតជាមានកីឡាករដែលមានសមត្ថភាព សមតម្លៃខ្លួនដល់ ១០០ លានផោនមែន តែពួកយើងនឹងមិនលក់ពួកគេឡើយ។ ព្រោះយើងគឺមិនអាចលក់កីឡាករល្អៗបំផុតប្រចាំក្រុមបានឡើយ ហើយប្រសិនបើអ្នកចង់លក់ អ្នកត្រូវតែលក់យកលុយឲ្យច្រើនតែម្ដង”។

West Ham

“ពួកយើងកំពុងព្យាយាមពង្រឹងសម្ថភាពបន្តិចម្ដងៗ ហើយខ្ញុំជឿថាពួកយើងអាចធ្វើវាបាន។ មិនថាក្នុងនាមជាក្រុម មិនថានៅតំបន់មួយៗលើទីលានឡើយ ខ្ញុំសង្ឃឹមថា ពួកយើងនឹងអាចពង្រឹងសមត្ថភាពបានជាក់ជាមិនខាន”៕

ប្រភព: GOAL