បញ្ជីឈ្មោះកីឡាករបាល់ទាត់មានចំណូលច្រើនបំផុតលើលោក ប្រែប្រួលបែបណាពេល M10 ចូលរួម​ PSG?

កីឡាករ Lionel Messi បានសម្រេចការផ្ទេរទៅចូលរួម Paris Saint-Germain កាលពីពេលថ្មីៗនេះ ជាមួយសុពលភាពកុងត្រារយៈពេល ២ ឆ្នាំ និងអាចមានជម្រើសបន្ថែមបានរយៈពេល ១ ឆ្នាំទៀត។

Lionel Messi

កិច្ចកុងត្រានោះផងដែរ ក៏បានបញ្ជាក់ថា Messi នឹងទទួលបានប្រាក់ខែគោល ២៥ លានផោន/ឆ្នាំ បន្ទាប់ពីកាត់ថ្លៃពន្ធរួច ដែលវាជាតួលេខមួយខ្ពស់បំផុតសម្រាប់កីឡាករបាល់ទាត់ក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

Cristiano Ronaldo

យ៉ាងណា ចំណូលកីឡាករបាល់ទាត់មិនមែនចេញពីប្រភពនៃក្លឹបតែមួយនោះទេ តួយ៉ាងគ្រាន់តែការផ្សព្វផ្សាយផលិតផល និងការបង្ហាញខ្លួននៅកម្មវិធីផ្សេងៗ វាអាចធ្វើឲ្យចំណូលរបស់ពួកគេកើនឡើងទ្វេដងឯណោះ។ តទៅនេះ គឺជាបញ្ជីឈ្មោះកីឡាករ ១០ រូបដែលមានប្រាក់ចំណូលខ្ពស់បំផុត (ប្រាក់ពលកម្ម+ចំណូលពីការផ្សព្វផ្សាយផ្សេងៗ) នៅលើពិភពលោកនាពេលបច្ចុប្បន្នរៀបរៀងដោយ Radio Times ៖

10. Robert Lewandowski (Bayern Munich): ៣៥០ ០០០ ផោន/សប្ដាហ៍

9. David de Gea (Manchester United): ៣៧៥ ០០០ ផោន/សប្ដាហ៍

8. Kevin De Bruyne (Manchester City): ៣៨៥ ០០០ ផោន/សប្ដាហ៍

7. Kylian Mbappe (PSG): ៤១០ ០០០ ផោន/សប្ដាហ៍

6. Gareth Bale (Real Madrid): ៥០០ ០០០ ផោន/សប្ដាហ៍

5. Antoine Griezmann (Barcelona): ៥៧៥ ០០០ ផោន/សប្ដាហ៍

4. Luis Suarez (Atletico Madrid): ៥៧៥ ០០០ ផោន/សប្ដាហ៍

3. Neymar (PSG): ៦០៦ ០០០ ផោន/សប្ដាហ៍

2. Cristiano Ronaldo (Juventus): ៩០០ ០០០ ផោន/សប្ដាហ៍

1. Lionel Messi (PSG): ៩៦០ ០០០ ផោន/សប្ដាហ៍៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ ច្បាស់លាស់ហើយ! Simeone ចេញមុខច្រានចោលវិញ ចំពោះចចាមអារាមចង់បានតារាឆ្នើម Barca ម្នាក់

លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico Madrid បានចេញមុខបដិសេធចំពោះការលើកឡើងថាក្លិបរបស់លោក ធ្លាប់បានព្យាយាមចុះហត្ថលេខាជាមួយកីឡាករ Lionel Messi ពីក្រុមគូប្រជែង Barcelona ។

យ៉ាងណា មុនពេល Messi បានសម្រេចចិត្តផ្ទេរទៅចូលរួមជាមួយក្លិប Paris Saint-Germain ដើម្បីបានលេងជាមួយដៃគូចាស់ Neymar មានរបាយការណ៍ជាច្រើនបង្ហាញថាក្លិប At Madrid បានទាក់ទងទៅកាន់តារាឆ្នើមអាហ្សង់ទីនរូបនេះ ដើម្បីនាំយករូបគេមកចាប់ដៃគូជាមួយ ខ្សែប្រយុទ្ធ Luis Suarez សម្រាប់រដូវកាលថ្មី ២០២១-២២ នេះ ។

Lionel Messi

តែទោះយ៉ាងណាលោក Simeone បានបដិសេធចំពោះពាក្យចចាមអារាមទាំងនោះវិញ ដោយបានបញ្ជាក់ថាកន្លងមកគ្មានទំនាក់ទំនងណាមួយ ត្រូវបានធ្វើឡើងរវាងថ្នាក់ដឹកនាំរបស់ក្លិប និង Messi នោះទេ ។

Simeone

លើសពីនេះ គ្រូបង្វឹកវ័យ ៥១ ឆ្នាំខាងលើ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ៖ “ អ្នកអាចមើលឃើញពីស្ថានភាពបច្ចុប្បន្នរបស់ក្រុម Barcelona ដែលបណ្តាលឲ្យ Messi ចាកចេញទៅបែបនេះ ហើយវាពិតជារឿងធំណាស់សម្រាប់លីគរបស់យើង ដោយសារតែ Messi ជាកីឡាករសំខាន់នៅ La Liga និងនៅ Barcelona” ។

Messi

លោកបន្ថែមទៀតថា ៖ “ វាច្បាស់ណាស់ថាយើងមិនបាននិយាយជាមួយគាត់នោះទេ ហើយយើងក៏មិនមានឱកាសតិចតួចណាមួយ ក្នុងការនាំយកគាត់មកលេងឲ្យក្លិបយើងផងដែរ ” ៕

ប្រភព: Besoccer