Ferdinand ប្រាប់ឲ្យ Man Utd តាមចុះកុងត្រាយកតារាឆ្នើមណាមួយ ក្នុងចំណោមពីររូបនេះ មុនទីផ្សារបិទទ្វារ

កន្លងមកក្រុមបិសាចក្រហម Manchester United បានចំណាយលុយមួយចំនួនធំ ក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Jadon Sancho ពីក្រុម Dortmund ,ខ្សែការពារ Raphael Varane ពីក្រុម Real Madrid និង Tom Heaton ពីក្រុម Aston Villa ចូលក្រុមនៅរដូវក្តៅនេះ ។

Raphael Varane , Jadon Sancho

ប៉ុន្តែទោះជាយ៉ាងណា ជើងចាស់លោក Rio Ferdinand ជឿជាក់ថា Man Utd គួរតែបន្តពង្រឹងក្រុមជាមួយនឹងការចុះហត្ថលេខាលើកីឡាករមួយរូបផ្សេងទៀត នៅមុនពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅ ត្រូវបិទទ្វារនៅចុងខែនេះ ហើយលោកថែមទាំងបានបញ្ជាក់ថា Saul Niguez ឬ Declan Rice សុទ្ធសឹងតែជាជម្រើសដ៏ល្អឥតខ្ចោះបំផុត ។

Saul Niguez

រំលឹកផងដែរថា​ Saul ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរមកកាន់ក្របខ័ណ្ឌ Premier League ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ស្របពេល Rice ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបគូប្រជែងជាច្រើនផងងដែរ បន្ទាប់ពីគេបង្ហាញភាពលេចធ្លោនៅក្នុងក្រុម West Ham សម្រាប់រដូវកាលថ្មីៗនេះ ។

Declan Rice

យ៉ាងណា លោក Ferdinand បានប្រាប់និយាយនៅក្នុង FIVE YouTube channel ថា ៖ “ ខ្ញុំគិតថាប្រសិនបើមានកីឡាករឆ្នើមម្នាក់ ត្រូវបានគេដាក់លក់ក្នុងតម្លៃត្រឹមត្រូវ នោះលោក Solskjaer គួរតែទៅចុះកុងត្រាយកមក ។ ខ្ញុំគិតថា Saul គឺជាជម្រើសសក្តិសមឥតខ្ចោះ ខណ:គាត់មានតម្លៃរហូតដល់ទៅ ១៦០ លានផោនកាលពីពីរ បីឆ្នាំមុន ប៉ុន្តែឥឡូវនេះយើងអាចយកគាត់បានត្រឹមតម្លៃ ៤០-៥០ លានផោនប៉ុណ្ណោះ ” ។

Saul Niguez

លោកបន្ថែមថា ៖ ” ខ្ញុំក៏គិតថា Declan Rice នឹងក្លាយជាការបន្ថែមដ៏ល្អសម្រាប់ United ផងដែរ។ ខ្ញុំជាអ្នកគាំទ្រដ៏ធំរបស់គាត់។ ខ្ញុំចង់ឃើញគាត់បន្តរីកចម្រើន គាត់ពិតជាអស្ចារ្យសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសអំឡុង Euro កន្លងទៅ។ ខ្ញុំគិតថាប្រសិនបើ West Ham រក្សាគាត់បាន នោះពួកគេពិតជាធ្វើរឿងមិនគួរឱ្យជឿ។ ខ្ញុំគិតថាគាត់ធ្វើបានល្អនៅ West Ham ឬប្រសិនបើគាត់ចាកចេញទៅកន្លែងផ្សេង ” ៕​

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Nagelsmann ទទួលស្គាល់ថា Haaland លេចធ្លោខ្លាំងនៅ Bundesliga ប៉ុន្តែនៅចាញ់ Lewandowski រឿងមួយ

ក្រុម Bayern Munich នឹងត្រូវជួបប្រឈមមុខជាមួយក្រុម Borussia Dortmund នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ DFL-Supercup ដែលនោះក្នុងផងដែរយើងនឹងបានមើលឃើញខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមទាំង ២ គឺ កីឡាករ Robert Lewandowski និង Erling Haaland ឡើងតទល់គ្នានៅលើទីលានប្រកួតផងដែរ ។

Robert Lewandowski , Erling Haaland

យ៉ាងណា នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារនេះនាកីឡដ្ឋាន Westfalenstadion គ្រូបង្វឹកក្រុម Bayern លោក Julian Nagelsmann បាននិយាយប្រៀបធៀបមួយចំនួន រវាងរបៀបលេងរបស់ខ្សែប្រយុទ្ធទាំងពីរ ខណ:លោកក៏បានសង្កត់ធ្ងន់ផងដែរថាបើទោះបីជាពួកគេមានភាពស្រដៀងគ្នាជាច្រើន ប៉ុន្តែនៅមានរឿងមួយចំនួនដែលអ្នកទាំង ២ ខុសគ្នាដាច់ស្រឡះផងដែរ ។

Julian Nagelsmann
Robert Lewandowski , Erling Haaland

លើសពីនេះ បុរសវ័យ ៣៤ ឆ្នាំខាងលើនិយាយថា ៖ “ខ្ញុំគិតថា Lewandowski បានបង្ហាញអស់រយៈពេលជាច្រើនឆ្នាំមកហើយថាគាត់មានសមត្ថភាពខ្ពស់បំផុត នៅក្នុងការលេង។ គាត់គឺជាកីឡាករលំដាប់ពិភពលោក។ នោះហើយគឺជាភាពខុសគ្នាដ៏ធំមួយ ” ។

Robert Lewandowski
Erling Haaland

លោកបន្ថែមទៀតថា ៖ “ ចំណែកឯ Erling [Haaland] វិញ គាត់មកលេងនៅ Bundesliga មិនទាន់បានយូរនោះទេ ប៉ុន្តែតួរលេខរបស់គាត់ល្អណាស់។ ខ្ញុំគិតថា Robert មានវ័យចំណាស់ជាង Erling បន្តិច ដូច្នេះគាត់មានបទពិសោធន៍ច្រើន។ ហើយសម្រាប់អ្វីដែលពួកគេមានដូចគ្នាគឺថាអ្នកទាំងពីរមានភាពគ្រោះថ្នាក់ខ្លាំង នៅចំពោះមុខទីដូចគ្នា ហើយពួកគេអាចបញ្ចប់ទីនៅផ្នែកណាមួយក៏បាន នៃរាងកាយ។ Lewandowski គឺល្អខ្លាំងចំពោះបានលើអាកាស ស្របពេលគាត់បានប្រើប្រាស់ជើងទាំង ២ ល្អផងដែរ ហើយខ្ញុំគិតថា Erling ក៏បានធ្វើបាន ” ៕

ប្រភព: AF