James ហាក់កំពុងផ្តល់តម្រុយមួយ ចំពោះឱកាសវិលទៅលេងនៅក្លិបអេស្ប៉ាញវិញ តែមិនមែន R.Madrid

James Rodriguez ត្រូវបានគេដឹងច្បាស់ថាកំពុងស្វែងរកច្រកផ្លូវចេញពីក្លិប Everton វិញហើយ នៅរដូវក្តៅនេះ ដោយសារតែគេគ្មានចំណាប់អារម្មណ៍លេងពេលលេងនៅក្នុងទឹកដី Premier League ទៀតឡើយ ក្រោយពីគ្រូបង្វឹកលោក Carlo Ancelotti សម្រេចចិត្តលាលែងពីតំណែង និងវិលទៅដឹកនាំក្រុម Real Madrid វិញ ។

James Rodriguez

យ៉ាងណាមិញជុំវិញអនាគតមិនច្បាស់លាស់នេះ James ត្រូវបានភ្ចាប់ទំនាក់ទំនងជាមួយនឹងការផ្ទេរទៅចូលរួមជាមួយក្លិបជាច្រើន ស្របពេលជាមួយគ្នានោះ របាយការណ៍ចុងក្រោយមួយពី Marca បានឲ្យដឹងថាក្លិប Atletico Madrid ក៏បានលេចមុខចូលរួមប្រជែងដណ្តើមយកខ្សែបម្រើកូឡុំប៊ីរូបនេះ មកកាន់ក្លិបរបស់ខ្លួនផងដែរ ។

James Rodriguez

មិនតែប៉ុណ្ណោះ ទាក់ទងជាមួយការចាប់អារម្មណ៍នេះ James ហាក់បានផ្តល់តម្រុយមួយ ដែលបង្ហាញថាការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញប្រហែលជាអាចកើតមានឡើង ក្រោយពីបានបង្ហោះរូបថត Selfie មួយ នៅលើបណ្តាញសង្គម Twitter ដោយសរសេរថា “ មិនដែលបញ្ឃប់ការជឿជាក់” រួមជាមួយ emoji រូបព្រួញមួយផងដែរ ដែលបង្ហាញថានឹងមានការផ្លាស់ប្តូរអាចកើតឡើងក្នុងពេលឆាប់ៗនេះ ។

គួរបញ្ជាក់ផងដែរថាចាប់តាំងពីការចូលកាន់តំណែងរបស់គ្រូបង្វឹក លោក​ Rafael Benitez មក James ត្រូវបានគេប្រាប់យ៉ាងច្បាស់ថារូបគេនឹងមិនស្ថិតនៅក្នុងផែនការរបស់គ្រូបង្វឹករូបនេះឡើយ ដោយសារតែក្លិបចាំបាច់ត្រូវលក់គេចេញ ដើម្បីកាត់បន្ថយការចំណាយទៅលើប្រាក់ឈ្នួលដ៏ច្រើន ដែលគេទទួលបាន ៕​

ប្រភព: Football-Italia

អានអត្ថបទបន្ទាប់ ៖ Cassano ថាសូម្បីតែ Jorginho ក៏យល់ស្របជាមួយខ្លួន ដែលចង់ឲ្យកីឡាករម្នាក់នេះឈ្នះពាន Ballon d’Or ដែរ

ជើងលោក Antonio Cassano បានបង្ហើបឲ្យដឹងថាខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea កីឡាករ Jorginho បានយល់ស្របជាមួយនឹងគំនិតរបស់លោក ដែលបាននិយាយថាវានឹងក្លាយជារឿងអា.ស្រូវមិនខាន ប្រសិនបើរូបគេអាចឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះនោះ ។

Antonio Cassano

ជាក់ស្តែង Jorginho ត្រូវបានគេចាត់ទុកថាជាបេក្ខភាពដ៏សក្តិសមបំផុតមួយ ដើម្បីអាចឈ្នះពានង្វាន់លក្ខណ:បុគ្គលដ៏ធំមួយនេះ បន្ទាប់ពីគេបានដើរតួយ៉ាងសំខាន់ក្នុងនាំយកពានរង្វាន់ Euro ២០២០ ជូនដល់ក្រុមជម្រើសជាតិអ៊ីតាលី ក៏ដូចជាការឈ្នះពានរង្វាន់ Champions League ជាមួយក្រុមតោខៀវ Chelsea ផងដែរ  ។

Jorginho

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Jorginho ហាក់មិនបានយល់ស្របជាមួយនឹងការលើកឡើងខាងលើនោះទេ ដោយគេបានអះអាងថាពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ គួរតែធ្លាក់ទៅលើដៃរបស់ខ្សែប្រយុទ្ធ Lionel Messi ច្រើនជាង​។

Lionel Messi

មិនតែប៉ុណ្ណោះ Cassano បាននិយាយថា ៖ ” អំឡុងពេលខ្ញុំនៅ Formentera ជាមួយគ្រួសារខ្ញុំ ខ្ញុំបានលឺសំលេងហៅឈ្មោះខ្ញុំ Antonio ហើយខ្ញុំបានងាកទៅ និងសួរថាគាត់ជាអ្នកណា ភ្លាមនោះនៅពេលដោះវ៉ែនតា និងម៉ាស់ចេញ ទើបខ្ញុំស្គាល់ថាជា Jorginho! ។ នៅពេលនោះខ្ញុំសួរគាត់ថា តើវានឹងក្លាយជារឿងដ៏អា.ស្រូវដែរឬទេ​ ប្រសិនបើគាត់ជាអ្នកឈ្នះ Ballon d’Or ហើយមិនមែនជា Messi? យ៉ាងណាគាត់មិនបានប្រតិកម្មអ្វីឡើយ ហើយថែមទាំងបានយល់ស្របជាមួយគំនិតខ្ញុំទៀតផង ដោយលើកឡើងថា Messi គួរតែឈ្នះវាជានិច្ច ” ។

Jorginho

លោកបន្ថែមទៀតថា ៖ “ ឡូវនេះខ្ញុំកាន់តែចូលចិត្ត Jorginho ថែមទៀត។ យើងបាននិយាយគ្នាលេងរយៈពេល ៩០ នាទី។ គាត់គឺជាមនុស្សដ៏ពិសេសម្នាក់ ដែលមានភាពវៃឆ្លាត ចេះដាក់ខ្លួន និងមានភាពគួរសម” ៕

ប្រភព: AF