វែកមុខ​គ្រូបង្វឹក ១០ រូបចាយលុយច្រើនបំផុត​សម្រាប់រយៈពេល ២ ទសវត្ស​ចុងក្រោយ

ទីផ្សារដោះដូរកីឡាករ គឺ​ជាពេលវេលាមួយដែលគ្រប់ក្រុមទាំងអស់មានឱកាសទិញបានកីឡាករឆ្នើមៗសម្រាប់ពង្រឹងសមត្ថភាពក្រុមរៀងៗខ្លួន ហើយបើតាមការសង្កេតកន្លងមក យើងអាចកត់សម្គាល់ឃើញថា ​Pep Guardiola គឺជាអ្នកចាត់ការមួយរូបដែលចាយលុយមិនសំចៃប៉ុន្មានឡើយ​ សម្រាប់ការអភិវឌ្ឍក្រុម។

Pep Guardiola

តែយ៉ាងណាមិញ ចាយអស់ច្រើនសន្ធឹកមែន ក៏ Pep មិនមែនជាគ្រូបង្វឹក​មានស្ថិតិចំណាយច្រើនដាច់គេដែរ ព្រោះបើតាមរបាយការណ៍ពី Transfermarkt បានឲ្យដឹងថា គ្រូបង្វឹកជនជាតិអេស៉្បាញជាប់ឈ្មោះជាបុគ្គលចំណាយច្រើនបំផុតទី ២ ខណៈ Jose Mourinho ទើបជាគ្រូបង្វឹកចាយច្រើនបំផុតសម្រាប់រយៈពេល ២ ទសវត្សចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០០០ មក។

Jose Mourinho

តទៅ​នេះ គឺជាបញ្ជីឈ្មោះ​គ្រូបង្វឹក ១០ រូប​មានអត្រាចំណាយច្រើនបំផុតសម្រាប់រយៈពេល ២ ទសវត្សចុងក្រោយនេះ៖

  1. Jose Mourinho ធ្លាប់ទិញកីឡាករបាន ១០៤ នាក់ ខណៈចាយអស់សរុប ១,៧៦ ពាន់​លាន​អឺរ៉ូ
  2. Pep Guardiola ធ្លាប់ទិញកីឡាករបាន ៦៧ នាក់ ខណៈចាយអស់សរុប ១,៥៩ ពាន់​លាន​អឺរ៉ូ
  3. Carlo Ancelotti ធ្លាប់ទិញកីឡាករបាន ៨៨​ នាក់ ខណៈចាយអស់សរុប ១,៣៧ ពាន់​លាន​អឺរ៉ូ
  4. Manuel Pellegrini ធ្លាប់ទិញកីឡាករបាន ៨៨ នាក់ ខណៈចាយអស់សរុប ១,១៦ ពាន់​លាន​អឺរ៉ូ
  5. Massimiliano Allegri ធ្លាប់ទិញកីឡាករបាន ៩៦ នាក់ ខណៈចាយអស់សរុប ១,០៦ ពាន់​លាន​អឺរ៉ូ
  6. Diego Simeone ធ្លាប់ទិញកីឡាករបាន ៦៨ នាក់ ខណៈចាយអស់សរុប ៩៨៥ រយលាន​អឺរ៉ូ
  7. Antonio Conte​ ធ្លាប់ទិញកីឡាករបាន ៨៤ នាក់ ខណៈចាយអស់សរុប ៩៤៤ រយលាន​អឺរ៉ូ
  8. Arsène Wenger ធ្លាប់ទិញកីឡាករបាន ៨៤ នាក់ ខណៈចាយអស់សរុប ៨៩១ រយលាន​អឺរ៉ូ
  9. Ernesto Valverde ធ្លាប់ទិញកីឡាករបាន ៥៣ នាក់ ខណៈចាយអស់សរុប ៨៦៤ រយលាន​អឺរ៉ូ
  10. Unai Emery ធ្លាប់ទិញកីឡាករបាន ៧៣ នាក់ ខណៈចាយអស់សរុប ៨៤៦ រយលាន​អឺរ៉ូ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ វីរបុរស Ian Wright ទ.ម្លាយថា ទម្រង់​លេង​របស់​យុវជន​ Chelsea មួយរូប គឺ​ដូចគ្នា​នឹង Van Dijk

កាលពីពេលថ្មីៗនេះ វីរបុរស​ក្រុម Arsenal លោក Ian Wright បានទ.ម្លាយ​ឲ្យ​ដឹងថា បន្ទាប់ពីបានទស្សនា​ការប្រកួតរបស់ Virgil Van Dijk រួចមក លោក​ស្រាប់តែ​ចាប់អារម្មណ៍ថា មានយុវជន​ក្រុម Chelsea មួយរូប ដែល​មានទម្រង់លេង​ស្ទើរតែដូចគ្នា​បេះដាក់ជាមួយតារាឆ្នើម​ក្រុមហង្សក្រហម Liverpool។

Ian Wright

អតីតកីឡាករខាងលើអះអាងថា Trevoh Chalobah គឺជាខ្សែការពារដែលមានទម្រង់លេងដូចគ្នាជាមួយ Van Dijk ដោយលោកបានប្រាប់ទៅកាន់ Ringer FC ថា៖ “ខ្ញុំបានទស្សនាការប្រកួតមិត្តភាពរវាង​ Chelsea និង​ Arsenal ហើយខ្ញុំគិតថា គេ (Chalobah) ធ្វើបាន​គួរសមសម្រាប់ការប្រកួតមិត្តភាពបែបនេះ។ តែពេលខ្ញុំឃើញគេលេងនៅ Super Cup ជាមួយ​ Villareal ខ្ញុំស្រាប់តែលាន់មាត់ថា គេគឺពិតជាល្អខ្លាំងណាស់”។

Trevoh Chalobah

“តើអ្នកដឹងទេ ថាគេធ្វើឲ្យខ្ញុំនឹកឃើញដល់អ្នកណា? គឺ Virgil van Dijk នៅពេលគេលេងនៅ Celtic ដែលគ្រានោះមានគេសរសើរគេថា ជាកីឡាករមានសេរីភាព ដោយសារតែគេមានទេព្យកោសល្យប្លែកពីអ្នកដទៃ”។

Trevoh Chalobah

បញ្ជាក់ដែរថា Trevor Chalobah គឺជា​កីឡាករបណ្ដុះចេញពីថ្នាលយុវជន Chelsea ផ្ទាល់ និងទើបបង្ហាញខ្លួននៅឈុតធំក្រោមការដឹកនាំរបស់ Thomas Tuchel ខណៈការប្រកួតនៅ​ Super Cup គឺជាការបង្ហាញខ្លួននៅឈុតធំលើកដំបូងសម្រាប់ខ្សែការពារវ័យ ២២ ឆ្នាំ៕

ប្រភព: Sportbible