ទីផ្សារដោះដូរជិតបិទទ្វារ ស្របពេល United កៀកទិញបានកីឡាករគោលដៅមួយរូប

នៅសល់ពេលមិនសល់ ១ សប្ដាហ៍ទៀតទេ ទីផ្សារដោះដូរកីឡាកររដូវក្ដៅនឹងបិទទ្វារជាស្ថាពរ ហើយការដោះដូរកីឡាករក៏នឹង.បញ្ឈប់ផងដែរ ស្របពេលនេះមានលេចលឺដំណឹងមកថា Manchester United កំពុងខិតកាន់តែកៀកនឹងការចុះកុងត្រាយកបានតារាឆ្នើមមួយរូប។

Ole Gunnar Solskjaer 

បើតាមការចុះផ្សាយរបស់ AS ក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer បានយកឈ្នះក្នុងការដណ្ដើមទិញ Saul Niguez ពីក្រុម Atletico Madrid​ ហើយបច្ចុប្បន្នភាគីទាំងសងខាងកំពុងជជែកគ្នា អំពីកិច្ចសន្យាផ្សេងៗដើម្បីចុះកុងត្រាជាផ្លូវការ ដែលនឹងអាចប្រកាសនៅសប្ដាហ៍ក្រោយ។

Saul Niguez

ដោយឡែកក្រៅពី United ក៏នៅមានក្រុមផ្សេងៗជាច្រើនទៀតនៅ Premier League ដែលទទួលបានឱកាសយក Niguez ក្នុងលក្ខខណ្ឌខ្ចីជើង តែប្រភពសារព័ត៌មានខាងលើបានអះអាងថា Man Utd និង​ At Madrid បានសម្រេចការផ្ទេរជាអចិន្ត្រៃយ៍ហើយ។

Saul Niguez

បញ្ជាក់ដែរថា មូលហេតុដែលនាំឲ្យមានដល់ការចាកចេញបែបនេះ គឺដោយសារខ្សែបម្រើវ័យ ២៦ ឆ្នាំហាក់លែងសូវមានឱកាសបង្ហាញខ្លួននៅក្រុមដឹកនាំដោយលោក Diego Simeone ស្របពេលការមកដល់របស់កីឡាករ Rodrigo De Paul ពីក្រុម Udinese អាចជាការគ.ម្រាមកំ.ហែងដល់តំណែងរបស់កីឡាករអេស៉្បាញផង ទើបគេសម្រេចចិត្តស្វែងរកទ្រនំថ្មីតែម្ដង៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ កាន់តែកៀកហើយ! Bernardo Silva យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ក្នុងការផ្ទេរលេងឲ្យក្លិបកំពូលមួយ

យោងតាមអ្នកកាសែត Ekrem Konur ថ្មីៗនេះបានបង្ហាញឱ្យដឹងថា លោក Bernardo Silva បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបយក្សអ៊ីតាលី AC Milan ។

Bernardo Silva 

ជាក់ស្តែង Silva បានរីករាយជាមួយនឹងពេលវេលាដ៏ជោគជ័យមិនគួរឱ្យជឿមួយ ចាប់តាំងពីការមកដល់ទីក្រុង Manchester ក្នុងឆ្នាំ ២០១៧ ដោយបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ៣ ដង និង FA Cup ផងដែរ។

Bernardo Silva

ប៉ុន្តែក្នុងរយ:ពេលចុងក្រោយនេះ ខ្សែបម្រើព័រទុយហ្គាល់ បានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញពីទឹកដី ​Premier League ដោយកន្លងមកត្រូវបានចាប់អារម្មណ៍ដោយក្លិបធំៗអឺរ៉ុបជាច្រើន រួមទាំង Barcelona ផងដែរ។

Bernardo Silva

ទោះជាយ៉ាងណាក៏ដោយ បើតាមយោងទៅតាមលោក Konur បាននិយាយថាឥឡូវនេះលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួន ត្រូវបានព្រមព្រៀងគ្នារួចរាល់អស់ហើយ រវាង Silva និងក្លិប  AC Milan ហើយវាត្រូវបានគេយល់ទៀតថាការផ្ទេរជាមួយផ្លូវការមួយ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ មុនពេលទីផ្សារដោះដូររដូវក្តៅបិទបញ្ចប់ទៅវិញ ។

ប្រភព: Sportbible