At Madrid ប្រាប់ Arsenal ត្រង់ៗពីកីឡាករណាដែលពួកគេចង់បាន ដើម្បីមកដោះដូរជាមួយ Trippier

ក្លិប Atletico Madrid ថ្មីៗនេះត្រូវបានគេរាយការណ៍ថានឹងព្រមអនុញ្ញាតឲ្យខ្សែការពារ Kieran Trippier ចាកចេញនៅរដូវក្តៅនេះ ជាមួយតម្លៃផ្តាច់កុងត្រាប្រមាណ ៣៤ លានផោន ស្របពេលកីឡាករអង់គ្លេសរូបនេះ គឺជាគោលដៅដ៏ធំបំផុតមួយរបស់គ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal លោក Mikel Arteta ។

Kieran Trippier 

តែទោះយ៉ាងណាយោងតាមកាសែត The Sun បានអះអាងថាក្លិប Atletico នឹងសុខចិត្តធ្វើការសម្រួលដល់កិច្ចព្រមព្រៀងមួយនេះ ប្រសិនបើក្រុមកាំភ្លើងធំ អាចដាក់បញ្ចូលកីឡាករ Lacazette ឬ Aubameyang ដើម្បីប្តូរយក Trippier នោះ ។

Kieran Trippier

យ៉ាងណាក៏ដោយ គ្រូបង្វឹកលោក Arteta ចង់រក្សាទុក Aubameyang ខណ:គាត់នឹងពិចារណាអនុញ្ញាតឱ្យ Lacazette ចាកចេញជំនួសវិញ ស្របពេបបច្ចុប្បន្នកិច្ចសន្យារបស់កីឡាករបារាំងរូបនេះ នៅសល់រយ:ពេលត្រឹមតែ ១ ឆ្នាំទៀតប៉ុណ្ណោះ នៅឯទឹកដី Emirates ។

Aubameyang ,Lacazette

ជាមួយគ្នានេះ ​Trippier ក៏ត្រូវបានគេយល់ថាមានបំណងចង់ត្រលប់មកទឹកដីអង់គ្លេសវិញផងដែរ ក្រោយចំណាយពេលអស់ ២ ក្លិបនៅអេស្ប៉ាញ ខណ:គោលដៅបន្ទាប់ដែលគេចង់ទៅបំផុតននោះគឺជាក្លិប Man United ប៉ុន្តែយ៉ាងណា Arsenal នៅតែមានភាគរយខ្ពស់ ដើម្បីទទួលបានការចុះហត្ថលេខាលើខ្សែការពារវ័យ ៣០ ឆ្នាំ រូបនេះជាង ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Neymar កំពុងស្នើឲ្យថ្នាក់លើ PSG ចុះកុងត្រាយកកីឡាករនៅ PL ម្នាក់ បើសិន Mbappe ចាកចេញទៅ

អនាគតរបស់ Kylian Mbappe នៅក្លិប Paris Saint-Germain មិនទាន់ត្រូវបានដោះស្រាយនៅឡើយនោះទេ ក្រោយពីកីឡាកររូបនេះ បានបដិសេធមិនព្រមទទួលយកសំណើកិច្ចសន្យារយៈពេល ៦ ឆ្នាំ ពីក្លិបយក្សបារាំងឡើយ ។

Kylian Mbappe

រំលឹកផងដែរថាកុងត្រារបស់ Mbappe ជាមួយ PSG នឹងត្រូវអស់សុពលភាពនៅខែមិថុនាឆ្នាំក្រោយនេះហើយ ខណ:បច្ចុប្បន្នរូបគេត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅលេងឲ្យក្លិប Real Madrid ផងដែរ ។

Kylian Mbappe

ហើយឥឡូវនេះ យោងតាមសារព័ត៌មានពី RMC Sport បានឲ្យដឹងថា Neymar បានសំណូមពរទៅកាន់ថ្នាក់ដឹកនាំរបស់ក្លិប ដើម្បីស្វែងរកអ្នកមកជំនួសតំណែងរបស់ Mbappe វិញ ក្នុងករណីខ្សែប្រយុទ្ធវ័យ​ ២២ ឆ្នាំរូបនេះ ត្រូវផ្លាស់ទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញនោះ ។

Kylian Mbappe ,Neymar

យ៉ាងណា ប្រភពខាងលើបានអះអាងថា Neymar បានស្នើសុំទៅប្រធានក្លិប PSG ដើម្បីឲ្យចុះហត្ថេលខានាំយកខ្សែប្រយុទ្ធ Richarlison របស់ក្រុម Everton ដើម្បីមកបំពេញចន្លោះប្រហោងក្នុងតំបន់ប្រយុទ្ធរបស់ក្រុមវិញ ។

Neymar ,Richarlison

មិនតែប៉ុណ្ណោះ Neymar ជឿជាក់ថាតារាឆ្នើមរបស់ក្រុម Everton រូបនេះ នឹងជាជម្រើសដ៏សក្តិសមសម្រាប់តំណែងរបស់ Mbappe ដោយសារតែគេស្គាល់ Richarlison ច្បាស់ព្រោះបានចាយពេលលេងជាមួយគ្នាច្រើន នៅក្នុងក្រុមជម្រើសជាតិប្រេសុីល៕

ប្រភព: Mirror