Atletico នាំយក Griezmann ត្រលប់ទៅវិញ តែបញ្ចេញកីឡាករឆ្នើមម្នាក់ឱ្យ Chelsea ខ្ចីជើងមួយរដូវកាល

ក្លិបជើងឯកលីគកំពូលអេស្ប៉ាញ Atletico Madrid បានចុះកិច្ចសន្យាផ្ទេរ Antoine Griezmann ក្រោមលក្ខខណ្ឌខ្ចីជើងពី Barcelona។ Atletico នឹងចំណាយលើប្រាក់ឈ្នួលរបស់កីឡាកររូបនេះ ព្រមទាំងទទួលបានលក្ខខណ្ឌក្នុងការទិញផ្ដាច់កុងត្រាកីឡាករជនជាតិបារាំងពី Barca ផងដែរ។

Griezmann រកគ្រាប់បាល់បាន១៣៣គ្រាប់ ក្នុងការបង្ហាញខ្លួន២៥៧ប្រកួតសម្រាប់ Atletico Madrid ក្រោយចាកចេញក្នុងឆ្នាំ ២០១៩ បន្ទាប់ពី Barcelona ចំណាយ ១០៧លានផោនយកគេមកកាន់ទឹកដី Camp Nou។

ម្ចាស់ពាន World Cup 2018 រូបនេះ ជាកីឡាករទី៣ដែលចាកចេញពី Barcelona ថ្ងៃចុងក្រោយនៃការដោះដូរ បន្ទាប់ពីខ្សែការពារ Emerson Royal ដែលចូលរួម Tottenham Hotspur ក្នុងតម្លៃ ២៥,៨លានផោន និង Ilaix Moriba ដែលផ្ទេរទៅ RB Leipzig ក្នុងតម្លៃ ១៣,៧លានផោន។

បន្ទាប់ពីយកបាន Griezmann ត្រលប់មកវិញ ក្លិប Atetico Madrid ក៏បានបញ្ចេញខ្សែបម្រើ Saul Niguez ទៅក្លិប Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាល៕

ប្រភព៖ BBC

អានអត្ថបទបន្ទាប់៖ [ផ្លូវការ] ក្លឹប Juventus រក​បាន​អ្នក​ថ្មី​ហើយ ក្រោយ​តារា​ឆ្នើម C.Ronaldo ចាកចេញ

មុន​បិទ​ទីផ្សារ​ដោះដូរ​នៅ​យប់​ថ្ងៃ​ស្អែក​នេះ ក្លឹប​សេះ​បង្កង់ Juventus ក៏​បាន​សម្រេច​ការ​ផ្ទេរ​ចូល​នៅ​ខ្សែ​ប្រយុទ្ធ​ថ្មី​មួយ​រូប មក​បំពេញ​តំណែង​របស់ Cristiano Ronaldo នោះ​គឺ​ជា​កីឡាករ Moise Keane តែ​នេះ​ជា​ការ​ផ្ទេរ​ខ្ចី​ជើង មិន​មែន​ទិញ​ផ្តាច់។

Ronaldo/Allegri
Keane

ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Turin បាន​ព្រមព្រៀង​ជាមួយ​ភាគី Juventus ក្នុង​ការ​ខ្ចី​ជើង Keane រយៈ​ពេល ២ ឆ្នាំ ពោល​នឹង​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ជាមួយ​សិទ្ធ​អាច​ទិញ​ផ្តាច់​កុងត្រា​តម្លៃ ២៨ លាន​អឺរ៉ូ។

ប្រិយមិត្ត​ប្រាកដ​ជា​ចាប់​អារម្មណ៍​ទៅ​លើ Keane ហើយ​បើ​សួរ​អ្នក​គាំទ្រ Juventus នោះ​កាន់​តែ​ស្គាល់​គេ​ច្បាស់​ ព្រោះ​អី​កីឡាករ​អ៊ីតាលី​រូប​នេះ ក៏​ធ្លាប់​ជា​អតីត​យុវជន​នៅ​ក្លឹប​សេះ​បង្កង់​ផង​ដែរ ហើយ​ត្រូវ​បាន​ក្លឹប​លក់​ចេញ​ឲ្យ​ទៅ Everton កាល​ពី​ឆ្នាំ ២០១៩។ ចាយ​ពេល​នៅ Everton គេ​មិន​សូវ​ជោគជ័យ​ទេ លុះ​ PSG ខ្ចី​ជើង​ទើប​ឃើញ​រាង​ល្អ​ជាង​មុន​បន្តិច ដោយ ៤១ ប្រកួត រក​បាន ១៧ គ្រាប់​និង Assist ១ លើក។

Keane

Keane ទំនង​ជា​ត្រូវ​បាន​លោក Massimilliano Allegri ប្រើប្រាស់​នៅ​តំណែង​ប្រយុទ្ធ​កណ្តាល ព្រោះ​អី​សព្វថ្ងៃ​មិនមាន​នរណា​អាច​មាន​លទ្ធភាព​បញ្ចប់​ទី​នៅ​ប្រយុទ្ធ​កណ្តាល​ច្បាស់​នោះ​ទេ បន្ទាប់​ពី Ronaldo ចាកចេញ។ ស្រប​ពេល​ដែល​តំណែង​ស្លាប សម្រាប់​ក្លឹប​អាច​ថា​មិន​ជា​បញ្ហា​អ្វី​ឡើយ៕

ប្រភព៖ TransferMarkt