Saul ធៀបការផ្ទេររបស់ខ្លួនមក Chelsea ទៅនឹងកីឡាករ Manchester United ម្នាក់ កាល៦ឆ្នាំមុន

កីឡាករឆ្នើម Saul Niguez របស់ Atletico Madrid បានចាត់ទុកថាផ្ទេរទៅ Chelsea នៅវិនាទីចុងក្រោយនៃការដោះដូរ ដូចទៅនឹងការបរាជ័យផ្ទេរ David de Gea ទៅ Real Madrid ក្នុងឆ្នាំ២០១៥។

Chelsea បានសម្រេចការផ្ទេរ Saul នៅពីរនាទីមុនទីផ្សារដោះដូរត្រូវបានបិទដំណើរការ កាលពីរាត្រីថ្ងៃអង្គារ ដោយខ្សែបម្រើវ័យ២៦ឆ្នាំបានសម្រេចការផ្ទេរទៅចូលរួមនៅទឹកដី Stamford Bridge ក្នុងកិច្ចសន្យាខ្ចីជើង រហូតដល់ដំណាច់រដូវកាល ២០២១-២២។

ខ្សែបម្រើអេស្ប៉ាញរូបនេះ បានទម្លាយឱុ្យដឹងថា Aletico បានបញ្ជូនឯកសារកុងត្រាចុងក្រោយនៅពេលកៀកទីផ្សារដោះដូរត្រូវបានបិទទ្វារ ដែលធ្វើឱ្យគេនឹកឃើញដល់អ្នកចាំទី De Gea ដែលបរាជ័យក្នុងការផ្ទេរ Man Utd ទៅ Real Madrid កាលពី៦ឆ្នាំមុន ដោយសារមិនបញ្ជូនឯកសារទាន់ពេលវេលា។

ក្រោយផ្ទេរចូលរួមក្លិបតោខៀវ Saul បាននិយាយក្នុង Twitch ថា៖ “នៅម៉ោង ១១៖៥៧យប់ យើងបានបញ្ចប់ការផ្ទៀងផ្ទាត់កុងត្រា ហើយពួកគេបានបញ្ជូនមកដល់ទីនោះ ខ្ញុំដូចជា De Gea ដែរ”។

“ខ្ញុំគិតថា ខ្ញុំមិនអាចផ្លាស់មកបានទេ ហើយវាគឺបែបនេះ។ វាជាពេលរសៀល និងរាត្រីដ៏យូរ។ ប្រពន្ធរបស់ខ្ញុំមានភាពភ័យខ្លាចណាស់ យើងមានពេលវេលាដ៏ស្មុគស្មាញ ព្រោះការសម្រេចចិត្តមិនងាយស្រួលទេ។ ការចាកចេញពីផ្ទះដើម្បីការផ្សងព្រេងថ្មី ពិតជាស្មុគស្មាញណាស់”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ទោះយកបាន Ronaldo តែ Man Utd នៅបន្តដាក់គោលដៅយកខ្សែប្រយុទ្ធឆ្នើមម្នាក់នេះទៀត នៅរដូវកាលក្រោយ

ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Cristiano Ronaldo ហាក់មិនបានបញ្ឈប់ក្លិបបិសាចក្រហម Manchester United ក្នុងការចុះហត្ថលេខាលើជម្រើសខ្សែប្រយុទ្ធថ្មីមកបន្ថែមទៀត នៅរដូវកាលក្រោយនេះនោះឡើយ ។

Cristiano Ronaldo 

យ៉ាងណាយោងទៅកាន់ការឲ្យដឹងពី ESPN បានរាយការណ៍ថាក្លិប United កំពុងកំណត់គោលដៅទៅលើខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund​ កីឡាករ Erling Haaland ក្នុងគោលបំណងនាំយតារាឆ្នើមរូបនេះ មកកាន់ទឹកដី Old Trafford នៅរដូវក្តៅឆ្នាំក្រោយ ។

Erling Haaland

បញ្ជាក់ផងដែរថាខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះ នឹងមានតម្លៃផ្តាច់កុងត្រាប្រមាណ ៦៨ លានផោន ដែលនឹងត្រូវដំណើរការនៅចុងបញ្ចប់នៃរដូវកាលឆ្នាំ ២០២១/២២ នេះ ស្របពេលក្លិបធំៗជាច្រើនដូចជា  Chelsea Manchester City Real Madrid និង Barcelona សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើគេ ។

Erling Haaland

រំលឹកផងដែរថាការមកដល់របស់ Ronaldo នឹងកាន់តែធ្វើឲ្យជម្រើសក្នុងតំបន់ប្រយុទ្ធរបស់ក្រុមកើនឡើង ដោយក្នុងនោះមានដូចជា Marcus Rashford, Anthony Martial, Jadon Sancho, Mason Greenwood និង Edinson Cavani ផងដែរ ប៉ុន្តែយ៉ាងណាក៏ដោយគ្រូបង្វឹកលោក Ole Gunnar Solskjaer នៅតែប្តេជ្ញាចិត្ត ចង់បន្ថែម Haaland ទៅក្នុងក្រុមរបស់គាត់ទៀត ។

Erling Haaland

Haaland ត្រូវបានគេចាត់ទុកថាត្រូវបានចាត់ទុកជាគោលដៅធំមួយរបស់ Man Utd ស្របពេលពួកគេក៏ធ្លាប់បានចូលរួមប្រជែងជាមួយ Dortmund ដើម្បីនាំយកខ្សែប្រយុទ្ធន័រវេសរូបនេះ ពីក្លិប Red Bull Salzburg ផងដែរ តែនៅចុងបញ្ចប់គេបែជាផ្ទេរទៅចូលរួមជាមួយក្លិបអាល្លឺម៉ង់ជំនួសវិញ ៕

ប្រភព: Sportbible