តើ Koeman នឹងជ្រើសកីឡាកររូបណាជំនួស Griezmann ដែលទើបត្រលប់ទៅ Atletico Madrid វិញ?

អ្នកចាត់ការ Ronald Koeman បានបាត់បង់កីឡាករម្នាក់ក្នុងតំបន់ប្រយុទ្ធ នៅថ្ងៃចុងក្រោយនៃការដោះដូរគឺខ្សែប្រយុទ្ធ Antoine Griezmann ដែលត្រូវបានដាក់ឱ្យ Atletico Madrid ខ្ចីជើង។

ខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះ ទទួលបានឱកាសបង្ហាញថាគេអាចជំនួស Lionel Messi ដែលទើបតែចេញទៅ ប៉ុន្ដែមិនមែនដូច្នេះឡើយ អ្នកដែលធ្វើបានលទ្ធផលល្អបំផុតនោះគឺ ខ្សែប្រយុទ្ធចំណូលថ្មី Memphis Depay ទៅវិញទេ។

ដូច្នេះ អ្នកចាត់ការរបស់ Barca នឹងរៀបចំគម្រោងថ្មី ដើម្បីដាក់កីឡាករម្នាក់ផ្សេងទៀតឱ្យលេងនៅក្នងតំណែងរបស់ Griezmann។ Ousmane Dembele ជាជម្រើសត្រឹមត្រូវមួយស្របតាមតំណែងដែលគេលេង ប្រសិនបើអាច fit ក្នុងការប្រកួត ប៉ុន្ដែគេនឹងត្រូវខកខានចូលលេងរហូតដល់ចុងខែតុលា។

កីឡាករតំបន់ប្រយុទ្ធដែលត្រូវបានប្រើអាចជា Memphis, Martin Braithwaite និង Ansu Fati នៅពេលដែលគេអាចលេងបានឡើងវិញ។ នៅក្នុងស្ថានភាពនេះ Braithwaite ទំនងប្ដូរទៅលេងស្លាបខាងស្ដាំ។

Yusuf Demir ជាជម្រើសមួយផ្សេងទៀត។ គេបានបង្ហាញខ្លួនលើកដំបូង សម្រាប់ក្រុមធំរួចទៅហើយ។ តែអ្វីដែលពិបាកយល់នោះគឺ ស្ថានភាពរបស់ Philippe Coutinho។ កីឡាករជនជាតិប្រេស៊ីល បានហ្វឹកហាត់មួយសប្ដាហ៍ទៅហើយ ប៉ុន្ដែមិនទាន់បានចូលលេងទេនៅក្នុងរដូវកាលនេះ។ គេបានអង្គុយបម្រុងក្នុងការប្រកួតទល់នឹង Getafe។

លោក Koeman និយាយថា Fati មិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ សម្រាប់ការប្រកួតទល់នឹង Sevilla ខណៈ Luuke de Jong ដែលទើបតែត្រូវបានខ្ចីជើងពីក្លិបនេះ អាចជាជម្រើសដែលលោក Koeman ត្រូវគិតគូរដែរ៕

ប្រភព៖ SPORT

អានអត្ថបទបន្ទាប់៖ [ផ្លូវការ] អតីត​ដៃ​គូ​ចាស់​របស់ Ronaldo ប្រកាស​ចូល​និវត្ត ត្រឹម​អាយុ ៣៥ ឆ្នាំ

ដំណឹង​ផ្លូវការ​បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ៤ ​កញ្ញា ឆ្នាំ ២០២១ ពាក់ព័ន្ធ​នឹង​ដំណឹង​ផ្លូវការ អំពី​ការ​ប្រកាស​ចូល​និវត្ត​របស់​ខ្សែ​ប្រយុទ្ធ Mario Mandzukic ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​របស់ Cristiano Ronaldo កាល​នៅ​ក្លឹប Juventus។

Mandzukic

អតីត​ខ្សែ​ប្រយុទ្ធ​វ័យ​ទើប​តែ ៣៥ ឆ្នាំ បាន​ឈរ​ជើង​លើក​ចុង​ក្រោយ​ឲ្យ​ក្លឹប AC Milan ក្រោយ​ពី​ទំនេរ​ជើង​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ។ ការ​ផ្ទេរ​មក​ក្លឹប​នៅ​ប្រទេស​អ៊ីតាលី បុរស​សញ្ជាតិ​ក្រូអាត​ ពុំ​បាន​លេង​ទៀងទាត់​នោះ​ទេ ដោយ​បង្ហាញ​ខ្លួន ១១ ប្រកួត ភាគ​ច្រើន​បម្រុង​សរុប​បាន​តែ ២៨៧ នាទី មិន​អាច​រក​បាន​សូម្បី​មួយ​គ្រាប់។

និយាយ​ពី​ជោគជ័យ​របស់ Mandzukic គេ​បាន​ផ្លែផ្កា​ច្រើន កាល​នៅ​ក្លឹប​សេះ​បង្កង់ Juventus ដោយ​ ១៦២ ប្រកួត រក​បាន ៤៤ គ្រាប់​និង Assist ១៧ លើក។ ជាមួយ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ឯ​ណេះ​វិញ ខ្សែ​ប្រយុទ្ធ​កណ្តាល បាន​ចូល​និវត្ត​តាំង​ពី​ឆ្នាំ ២០១៨ ពោល​ក្រោយ​ចប់​ព្រឹត្តិការណ៍ FIFA World Cup នៅ​ឯ​រុស្ស៊ី ដែល​ក្រុម​ឡើង​បាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ។ ស្ថិតិ​នៅ​ក្រូអាត គេ​បង្ហាញ​ខ្លួន ៨៩ ប្រកួត រក​បាន ៣៣ គ្រាប់។

Mandzukic
Mandzukic

គួរ​រំឭក​ថា​នៅ​ឆ្នាំ ២០២១ នេះ​កីឡាករ​កំពូលៗ​ដែល​បាន​ចូល​និវត្ត ក្រៅ​ពី Mandzukic គឺ​មាន​ផ្សេង​ទៀត​ដូច​ជា Wayne Rooney, Antonio Valencia, Yohan Cabaye, Goran Pandev និង Lars Bender ​ជា​ដើម៕

ប្រភព៖ Football-Espana