Griezmann អាចទទួលបានលុយច្រើនដល់ម្លឹង ទើប Barcelona សុខចិត្តដាក់ឱ្យ Atletico ខ្ចីជើងដោយមិនស្ដាយ

វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលឡើយដែលកីឡាករ Antoine Griezmann ទទួលបានប្រាក់ឈ្នួលច្រើន ដោយគេជាម្ចាស់ពាន World Cup និងជាបេក្ខភាព Ballon d’Or ផងដែរ ប៉ុន្ដែមកទល់នឹងពេលនេះ ប្រហែលមានមិនច្រើនទេអ្នកដែលដឹងថា គេរកចំណូលបានប៉ុន្មានក្នុងមួយឆ្នាំ។

សេចក្ដីលម្អិតនៃកុងត្រារបស់ Griezmann នៅទឹកដី Camp Nou ត្រូវបានបង្ហាញនៅពេលបំពេញការផ្ទេរខ្សែប្រយុទ្ធបារាំងត្រលប់ទៅ Atletico Madrid វិញ។

សារព័ត៌មាន SPORT បានចុះផ្សាយពីព័ត៌មានលម្អិតនៃកុងត្រារបស់ Griezmann កាលពីថ្ងៃសៅរ៍នេះ ដោយបានឱ្យដឹងថា តម្លៃនៃការផ្ទេររបស់គេគឺ ១២០លានអឺរ៉ូ។

លើសពីនេះទៅទៀត ប្រភពដដែលបានបញ្ជាក់ថា ប្រាក់ឈ្នួលសរុបរបស់គេសម្រាប់កុងត្រារយៈពេល៥ឆ្នាំ មានចំនួន ៩៥លានអឺរ៉ូ មុនពេលកាត់ពន្ធ។

ហើយមានប្រាក់រង្វាន់ជាច្រើនដែល Griezmann អាចទទួលបាន ប្រសិនបើគេអាចជួយ Barcelona ឈ្នះពានរង្វាន់ ហើយលក្ខខណ្ឌទាំងអស់នោះអាចបង្កើនប្រាក់បៀរវត្សរ៍របស់គេឱ្យកាន់តែច្រើនឡើង៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ កីឡាករបារាំងម្នាក់ ទម្លាយពីប.ញ្ហាដែលរារាំងមិនឱ្យបានផ្ទេរមក Liverpool

ខ្សែបម្រើ Nabil Fekir បានទម្លាយឱ្យដឹងថា ភ្នាក់ងាររបស់គេបានរារាំងក្ដីស្រមៃក្នុងការផ្លាស់ទៅចូលរួម Liverpool ក្នុងរដូវក្ដៅឆ្នាំ ២០១៨។

កីឡាករជនជាតិបារាំងរូបនេះ ធ្លាប់មានការផ្សារភ្ជាប់ជាមួយក្លិបហង្សក្រហម ក្រោយពីការចាកចេញរបស់ Philippe Coutinho ទៅ Barcelona ហើយការផ្ទេរតម្លៃ ៥៣លានផោន ត្រូវបានរាយការណ៍ថា ជិតឈានដល់ការព្រមព្រៀង។

បន្ទាប់ពីទិញបាន Fabinho ពី Monaco និង Naby Keita ពី RB Leipzig វាហាក់ដូចជា ការមកដល់របស់ Fekir អាចជាការទទួលបានខ្សែបម្រើឆ្នើមបីរូបចូលក្រុមហង្សក្រហម។

ទោះយ៉ាងណាក្ដី Liverpool បានសម្រេចបោះបង់ការផ្ទេរ Fekir នៅក្នុងជំហានចុងក្រោយ ដោយកសារការធ្វើតេស្ដសុខភាពមិនបានជោគជ័យ។

រំឭករឿងរ៉ាវដែលបានកើតឡើងកន្លងទៅ៣ឆ្នាំមុន Fekir បានថ្លែងប្រាប់សារព័ត៌មាន The Times ថា៖ “ខ្ញុំបានមើលឃើញរឿងមួយចំនួនដែលមិនពិត។ មានគេនិយាយថា បញ្ហាជង្គង់បានបញ្ឈប់មិនឱ្យខ្ញុំទៅចូលរួម Liverpool ប៉ុន្ដែវាមិនពិតទេ”។

“ខ្ញុំបានទៅពិនិត្យនៅ Clairefontaine ហើយពួកគេចេញលទ្ធផលធ្វើតេស្ដឃើញថាជង្គង់របស់ខ្ញុំមិនមានបញ្ហាអ្វីទេ។ ខ្ញុំមានបញ្ហាជាមួយភ្នាក់ងាររបស់ខ្ញុំ។ វាជាទំនួលខុសត្រូវរបស់ភ្នាក់ងារសម្រាប់ការមិនធ្វើឱ្យការផ្ទេរសម្រេចទៅបាន”៕

​ប្រភព៖ talkSPORT