Man City សុខចិត្តប.ដិសេធឱកាសចុះកុងត្រាយក Saul ព្រោះមិនដោះដូរជាមួយតារាឆ្នើមខ្លួនរូបនេះ

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City ត្រូវបានគេរាយការណ៍មកថាបានបដិសេធឱកាស ក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើ Saul Niguez នៅថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករដូវក្តៅនេះ ។

ផ្ទុយទៅវិញ Niguez បានសម្រេចចិត្តចូលរួមជាមួយក្រុមតោខៀវ Chelsea ជំនួសវិញ នៅក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ពីក្រុម Atletico Madrid ពោលគឺនៅត្រឹមថ្ងៃបិទបញ្ចប់ទីផ្សារដោះដូរ កាលពីសប្តាហ៍មុន ។

Saul Niguez

យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងមួយនេះអាចកើតឡើងបាន ដោយសារតែក្លិប Atletico បរាជ័យក្នុងការបញ្ចុះបញ្ចូលឲ្យក្លិប Man City យល់ព្រមប្រើប្រាស់ប្រាស់កីឡាករ Bernardo Silva ដើម្បីធ្វើជាផ្នែកមួយ សម្រាប់ចុះហត្ថលេខានាំយកខ្សែបម្រើ Saul ទៅកាន់ទឹកដី Premier League ។

Bernardo Silva

បញ្ជាក់ផងដែរថាក្រុម Man City មិនបានយល់ព្រមចំពោះសំណើទាំងនោះទេ ព្រោះពួកគេចង់ទទួលបានប្រាក់សុទ្ធប្រមាណ ៤០ លានផោនភ្លាមៗ ពីការលក់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ  ស្របពេលគ្រូបង្វឹក លោក Pep Guardiola ក៏មិនចំណាប់អារម្មណ៍ ក្នុងការបន្ថែម Saul មកកាន់ក្រុមរបស់គាត់ផងដែរ ៕​

ប្រភព: The Daily Mail

អានអត្ថបទបន្ទាប់៖ តាមពិត PSG មិនមែនចាយលុយត្រឹម ២២២ លានអឺរ៉ូ ដើម្បីទិញយក Neymar ពី Barca នោះទេ តែច្រើនជាងនេះរហូតដល់ទៅ…..

កាលពីឆ្នាំ ២០១៧ ក្រុមសេដ្ឋីបារាំង Paris Saint Germain បានធ្វើការចុះហត្ថលេខាដ៏ភ្ញា.ក់ផ្អើ.លបំផុតមួយ សម្រាប់ខ្សែប្រយុទ្ធ Neymar ពីក្រុម Barcelona នៅក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូ ។

Neymar

តែទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី ‘El Mundo’ ថ្មីៗនេះ បានទ.ម្លាយឲ្យដឹងថា តាមពិតទៅកិច្ចសន្យារវាង Neymar ជាមួយ Paris Saint-Germain ដែលព្រមព្រៀងគ្នានៅពេលនោះ មានតម្លៃសរុបរហូតដល់ទៅ ៤៨៩,២២៨,១១៧ អឺរ៉ូឯណោះ ដោយបូករួមទាំងថ្លៃផ្តាច់កុងត្រា ថ្លៃ bonus និងប្រាក់ខែ ។

Neymar

មិនតែប៉ុណ្ណោះ ប្រភពខាងលើបានអះអាងទៀតថាប្រាក់ខែប្រចាំឆ្នាំសរុបរបស់ Neymar គឺមានចំនួន ៤៣,៣៣៤,០០០ ផោន សម្រាប់រយៈពេល ៥ រដូវកាល ខណ:លក្ខខណ្ឌសម្រាប់បន្តរហូតដល់រដូវកាលទី ៦ គឺមានតម្លៃប្រមាណ ៥០,៥៥៦,១១៧ ផោន ដែលនេះក៏ត្រូវបានបូកបញ្ចូលជាមួយប្រាក់បន្ថែមលើភាពស្មោះត្រង់ផងដែរ ។

Neymar

ដូច្នេះមានន័យថាបើបូកសរុបបញ្ចូលគ្នា រវាងប្រាក់ឈ្នួលដែលខ្សែប្រយុទ្ធប្រេស៊ីលទទួលបាននៅក្នុងកិច្ចសន្យាទាំងមូលរបស់គេ ជាមួយនឹងតម្លៃផ្ទេរចំនួន ២២២ លានអឺរ៉ូ ដែល Paris Saint-Germain បានបង់ទៅឱ្យ Barcelona គឺបានធ្វើឲ្យកិច្ចព្រមព្រៀងមួយនេះ មានតម្លៃសរុបរហូតដល់ទៅ ៤៨៩ លានអឺរ៉ូឯណោះ ។

Neymar

យ៉ាងណាក៏ដោយ ក្លិប PSG ត្រូវបានគេយល់ថានឹងបន្តផ្តល់ជូនកិច្ចសន្យាថ្មីបន្ថែមទៀតដល់ Neymar រហូតដល់ឆ្នាំ ២០២៥ ដែលលក្ខខណ្ឌនៅក្នុងកុងត្រាថ្មីនេះ គឺដូចគ្នាទាំងស្រុងជាមួយលក្ខខណ្ឌ ដែល Neymar បានចុះហត្ថលេខាជាមួយ PSG កាលពីឆ្នាំ ២០១៧ ផងដែរ ៕

ប្រភព: Besoccer