តាមពិត PSG មិនមែនចាយលុយត្រឹម ២២២ លានអឺរ៉ូ ដើម្បីទិញយក Neymar ពី Barca នោះទេ តែច្រើនជាងនេះរហូតដល់ទៅ…..

កាលពីឆ្នាំ ២០១៧ ក្រុមសេដ្ឋីបារាំង Paris Saint Germain បានធ្វើការចុះហត្ថលេខាដ៏ភ្ញា.ក់ផ្អើ.លបំផុតមួយ សម្រាប់ខ្សែប្រយុទ្ធ Neymar ពីក្រុម Barcelona នៅក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូ ។

Neymar

តែទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី ‘El Mundo’ ថ្មីៗនេះ បានទ.ម្លាយឲ្យដឹងថា តាមពិតទៅកិច្ចសន្យារវាង Neymar ជាមួយ Paris Saint-Germain ដែលព្រមព្រៀងគ្នានៅពេលនោះ មានតម្លៃសរុបរហូតដល់ទៅ ៤៨៩,២២៨,១១៧ អឺរ៉ូឯណោះ ដោយបូករួមទាំងថ្លៃផ្តាច់កុងត្រា ថ្លៃ bonus និងប្រាក់ខែ ។

Neymar

មិនតែប៉ុណ្ណោះ ប្រភពខាងលើបានអះអាងទៀតថាប្រាក់ខែប្រចាំឆ្នាំសរុបរបស់ Neymar គឺមានចំនួន ៤៣,៣៣៤,០០០ ផោន សម្រាប់រយៈពេល ៥ រដូវកាល ខណ:លក្ខខណ្ឌសម្រាប់បន្តរហូតដល់រដូវកាលទី ៦ គឺមានតម្លៃប្រមាណ ៥០,៥៥៦,១១៧ ផោន ដែលនេះក៏ត្រូវបានបូកបញ្ចូលជាមួយប្រាក់បន្ថែមលើភាពស្មោះត្រង់ផងដែរ ។

Neymar

ដូច្នេះមានន័យថាបើបូកសរុបបញ្ចូលគ្នា រវាងប្រាក់ឈ្នួលដែលខ្សែប្រយុទ្ធប្រេស៊ីលទទួលបាននៅក្នុងកិច្ចសន្យាទាំងមូលរបស់គេ ជាមួយនឹងតម្លៃផ្ទេរចំនួន ២២២ លានអឺរ៉ូ ដែល Paris Saint-Germain បានបង់ទៅឱ្យ Barcelona គឺបានធ្វើឲ្យកិច្ចព្រមព្រៀងមួយនេះ មានតម្លៃសរុបរហូតដល់ទៅ ៤៨៩ លានអឺរ៉ូឯណោះ ។

Neymar

យ៉ាងណាក៏ដោយ ក្លិប PSG ត្រូវបានគេយល់ថានឹងបន្តផ្តល់ជូនកិច្ចសន្យាថ្មីបន្ថែមទៀតដល់ Neymar រហូតដល់ឆ្នាំ ២០២៥ ដែលលក្ខខណ្ឌនៅក្នុងកុងត្រាថ្មីនេះ គឺដូចគ្នាទាំងស្រុងជាមួយលក្ខខណ្ឌ ដែល Neymar បានចុះហត្ថលេខាជាមួយ PSG កាលពីឆ្នាំ ២០១៧ ផងដែរ ៕

ប្រភព: Besoccer

អានអត្ថបទបន្ទាប់៖ លឺ​ថា Conte ចរចា​ត្រូវរ៉ូវ​នឹង​មក​ដឹកនាំ​ក្លឹប​ថ្មី​នេះ នៅ PL ចាប់​ពី​ខែ​តុលា​ត​ទៅ

លោក Antonio Conte ក្រោយ​ពី​ដឹកនាំ​ឲ្យ Inter Milan លើក​ពាន លោក​ក៏​បាន​សុំ​ក្លឹប​លា​ឈ.ប់​មុន​ផុត​កុងត្រា ហើយ​ពេល​នេះ​កំពុង​ឈរ​ទំនេរ​ជើង បើ​រាប់​ទៅ​ចូល​ជាង​ ២ ខែ​មក​ហើយ។ បុរស​សញ្ជាតិ​អ៊ីតាលី ត្រូវ​បាន​គេ​ជឿ​ថា នឹង​មិន​ទាន់​ជ្រើសរើស​ផ្លូវ​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​នោះ​ទេ ពោល​នឹង​បន្ត​ដឹកនាំ​ក្លឹប​ណា​មួយ​ទៀត​សិន។

Conte

បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន Todofichajes បាន​ឲ្យ​ដឹង​ថា លោក Conte បាន​ចរចា​ត្រូវរ៉ូវ​នៅ​កិច្ច​ព្រមព្រៀង​បម្រុង​ទុក​ជា​មុន ជាមួយ​នឹង​ភាគី​ក្លឹប Arsenal ហើយ ពោល​គឺ​រង់ចាំ​មើល​តែ​ស្ថានភាព​ដឹកនាំ​របស់​លោក Mikel Arteta ប៉ុណ្ណោះ ប្រសិន​បន្ត​ធ្លា.ក់​ចុះ ​មិន​ដូច​អ្វី​ដែល​ក្លឹប​ចង់​បាន នោះ​ការ​ចាត់​តាំង​ Conte នឹង​អាច​ក្លាយ​ជា​ការ​ពិត។ ប្រភព​បាន​សង្កត់​ធ្ងន់ នាយក​ចាត់ការ​ផ្នែក​កីឡា​លោក Edu គឺ​ជា​អ្នក​ចរចា​លើ​រឿង​នេះ ហើយ​នឹង​សម្រេច​ចាត់​តែង​គ្រូ​ថ្មី​គឺ​លោក Conte ចាប់​ពី​ខែ​តុលា​ខាង​មុខ​ត​ទៅ បើ​ផ្អែក​តាម​គម្រោង។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា លោក Conte ក៏​មាន​លក្ខខណ្ឌ​របស់​លោក​ដែរ ពោល​គឺ​ទុក​ពេល​ត្រឹម​ខែ​តុលា​ប៉ុណ្ណោះ ប្រសិន​ការ​ចាត់តាំង​មិន​អាច​សម្រេច​ទៅ​បាន​នោះ លោក​នឹង​លៃលក​មើល​ក្លឹប​ដទៃ​ទៀត​ហើយ ពោល​នឹង​មិន​រង់ចាំ​បន្ត​ទៀត​ឡើយ។

Conte/Arteta
Conte

គួរ​រំឭក​ថា Conte ក៏​ធ្លាប់​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​នៅ Premier League ផង​ដែរ តែ​ជា​ក្លឹប Chelsea នៅ​ចន្លោះ​ឆ្នាំ ២០១៦ ដល់ ២០១៨ ដែល​សារ​នោះ ១០៦ ប្រកួត លោក​ដឹកនាំ​ឈ្នះ ៧០ លើក៕

ប្រភព៖ Todofichajes