មេធំ Laporta ថា Barcelona នៅតែមិនអាចទុក Messi ទោះកីឡាករមួយទៀតចាកចេញក៏ដោយ

ប្រធានក្លិប Barcelona លោក Joan Laporta បានអះអាងថា Lionel Messi នៅតែមិនអាចបន្ដរួមរស់នៅទឹកដី Camp Nou បានឡើយ បើទោះបីជា Antoine Griezmann ចាកចេញពីក្លិប។

Barca បានប្រឈមនឹងបញ្ហាហរិញ្ញវត្ថុដោយក្លិបយក្សនៅ La Liga មួយនេះ បានជាប់បំណុលប្រមាណ ១,៣៥ពាន់លានអឺរ៉ូ ដែលធ្វើឱ្យ Messi ចាកចេញទៅចូលរួម Paris Saint-Germain យ៉ាងគួរឱ្យភ្ញាក់ផ្អើល។

ប្រធានក្រុម Gerard Pique, Sergio Busquets, Jordi Alba និង Sergi Roberto បានព្រមព្រៀងកាត់ប្រាក់ឈ្នួល ដើម្បីអាចធានាកីឡាករចំណូលថ្មីដូចជា Sergio Aguero អាចចុះឈ្មោះចូលរួមការប្រកួតរដូវកាលថ្មីបាន ខណៈ Griezmann បានត្រលប់ទៅ Atletico Madrid វិញ នាថ្ងៃចុងក្រោយនៃការដោះដូរ។

ទោះយ៉ាងណាក្ដី Messi នៅតែមិនអាចបន្ដនៅលេងឱ្យ Barca ផងដែរ បើទោះបីជា Griezmann ចាកចេញក៏ដោយ។ នេះបើតាមការអះអាងរបស់ប្រធានក្លិប Laporta។

លោក Laporta បាននិយាយថា៖ “អ្វីដែលបានកើតឡើង ជាអ្វីដែលត្រូវបានពន្យល់។ មានស្ថិតិដែលអាចធ្វើការប្រៀបធៀបបាន។ Messi មិនអាចនៅបន្ដបានទេ បោះទោះបីជា មានការចាកចេញរបស់ Griezmann រួមជាមួយនឹងការកាត់ប្រាក់ឈ្នួលរបស់ប្រធានក្រុមក៏ដោយ។ ប៉ុន្ដែវាសំខាន់ត្រង់ថា យើងបានបន្ថយគម្លាតប្រាក់ឈ្នួល ព្រោះឆ្នាំក្រោយយើងអាចមានមហិច្ឆិតាធំ”។

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ ទា.ល់​ខ្លាំង​ហើយ! City នឹង​ប្រើប្រាស់​កីឡាករ​ដែល​គេ​សឹង​ភ្លេច​ឈ្មោះ ​មក​ជួយ​ពេល​ប៉ះ Leicester

ក្លឹប Man City នឹង​ត្រូវ​ចូល​ជួប​ក្រុម​ម្ចាស់ដី Leicester City នៅ​វេលា​ម៉ោង ០៩:០០ នាទី​យប់ ថ្ងៃ​សៅរ៍ ដែល​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ នេះ​ជា​ប្រកួត​ជុំ​ទី ៤ ​បន្ទាប់​ពី​មេឃ​ខៀវ ឈ្នះ ២ ចាញ់ ១ ឈរ​លេខ ៧ បណ្តោះ​អាសន្ន​ក្នុង​តារាង។

Pep
Ederson

យ៉ាង​ណា​ការ​ប្រកួត​នៅ​លីគ PL ទាំង​មូល​សប្តាហ៍​នេះ គឺ​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បន្តិច ដោយ​ FIFA បាន​សម្រេច​ដាក់​ពិ.ន័យ​ទៅ​លើ​កីឡាករ​ប្រេស៊ីល​ចំនួន ៨ រូប ហើយ​ក្នុង​ចំណោម​នោះ​មាន​សមាជិក​របស់ City ២ រូប​ដូច​ជា Ederson និង Gabriel Jesus ដោយ​ពួក​គេ​នឹង​ខកខាន​ការ​ចូលរួម​ជួយ​ក្លឹប​រយៈ​ពេល ៥ ​ថ្ងៃ។

ដូច្នេះ​មាន​ន័យ​ថា តំណែង​អ្នកចាំទី​របស់​មេឃ​ខៀវ​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ដៃ​ទី ២ តែ​គាប់ជួន​អី​ដៃ​ទី​ ២ Zack Steffen ពេល​នេះ​តេស្ត​ឃើញ​វិជ្ជមាន COVID-19 ​កំពុង​សម្រាក​ព្យាបាល​ថែម​ទៀត អ៊ីចឹង​លោក Pep Guardiola មាន​តែ​ប.ង្ខំ​ចិត្ត​ត្រូវ​ប្រើប្រាស់​ដៃ​ទី ៣ នោះ​គឺ Scott Carson។

Carson
Carson

គ្រាន់​តែ​និយាយ​ឈ្មោះ ក៏​អ្នក​គាំទ្រ City ភាគ​ច្រើន មិន​ច្បាស់​ថា​ជា​នរណា​នោះ​ដែរ ព្រោះ​អី​ធម្មតា​ហើយ​ដៃ​ទី ៣ មិន​ងាយ​បាន​លេង​ឡើយ លុះ​ត្រា​តែ​ទា.ល់​ខ្លាំង​ដូច​ស្ថានភាព​ពេល​នេះ។

តាម​ពិត​ទៅ Carson ជា​អ្នកចាំទី​ចាស់​វស្សា​ដែល City ខ្ចី​ជើង​ពី Derby បាន​២ រដូវ​កាល ហើយ​ទើប​តែ​យក​មក​ផ្តាច់​នៅ​រដូវ​ក្តៅ​កន្លង​ទៅ។ លើក​ចុង​ក្រោយ​ដែល​គេ​បង្ហាញ​ខ្លួន​ពេញ​ ៩០ នាទី​គឺ​នៅ​ថ្ងៃ​ទី ១៤​ ឧសភា ឆ្នាំ ២០២១ នា​ជំនួប​ជុំ​ទី ៣៦ ដែល City កាល​នោះ​យក​ឈ្នះ​ទៅ​លើ Newcastle ៤-៣៕

ប្រភព៖ AF