ដោយសារទ្រព្យសម្បតិ្ត និង រថយន្ដទំនើបធ្វើអោយបុរសវ័យក្មេងរៀបការជាមួយស្រ្ដីវ័យស្របាលនឹងម្ដាយខ្លួន

ពិភពអ៊ីនធើណែតកំពុងតែភ្ញាក់ផ្អើលអំពី ពិធីអាពាហ៍ពិពាហ៍រវាង កំលោះវ័យ ២៣ឆ្នាំ ជាមួយនឹងកូនក្រមុំវ័យ ៣៨ឆ្នាំ នៅក្នុងខេត្ត Qionghai ប្រទេសចិន។

កូនក្រមុំមិនត្រឹមតែមានអាយុប្អូន ម្ដាយកូនកំលោះ ១ឆ្នាំនោះទេ ប៉ុន្ដែស្រ្ដីរូបនេះធ្លាប់មានកូនប្រុសអាយុ ១៤ឆ្នាំរួចមកហើយ ដោយបច្ចុប្បន្នរូបគាត់ កំពុងពពោះជាមួយស្វាមីថ្មីវ័យក្មេងរូបនេះ។

ដំបូងឡើយឪពុកម្ដាយខាងកូនកំលោះ មិនព្រមអោយអ្នកទាំងពីរស្រលាញ់គ្នានោះទេ ក្រោយមកពួកគាត់បានទទួលនូវ កាដូរជាច្រើនមានដូចជា ទឹកប្រាក់ ៧៨៤ពាន់ដុល្លារ ព្រមទាំងលុយនៅក្នុងសែក ១សែនដុល្លារបន្ថែមទៀត។

មិនតែប៉ុណ្ណោះកូនក្រមុំដែលមានទ្រព្យស្ដុកស្ដមរូបនេះ បានផ្ដល់អោយនូវគ្រឿងអលង្ការ ដែលមានតំលៃមហាសាល រួមទាំងរថយន្ដ Ferrari មួយថែមទៀតផង។

មនុស្សជាច្រើន បានសន្និដ្ឋានថា កូនកំលោះវ័យក្មេងរូបសង្ហារូបនេះ រៀបការជាមួយនឹងស្ដ្រីដែលមានវ័យស្របាលនឹងម្ដាយរបស់ខ្លួនដោយសារតែទ្រព្យសម្បត្ដិតែប៉ុណ្ណោះ៕

ប្រភព៖ Koreaboo