ទោះឈ្នះ Aston Villa ៣-0 តែគ្រូធំ Tuchel ថាកូនក្រុមម្នាក់ បង្កកំហុ.សធំច្រើនលើក

អ្នកចាត់ការ Thomas Tuchel និយាយថា Saul Niguez បានបង្កកំហុ.សធំជាច្រើន ក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ Chelsea កាលពីថ្ងៃសៅរ៍កន្លងទៅទល់នឹង Aston Villa ប៉ុន្ដែអ្នកចាត់ការរូបនេះ បានទទួលខុសត្រូវសម្រាប់កាលៈទេសៈដែលបានជួបប្រទះ។

លោក Tuchel បានជ្រើសយកខ្សែបម្រើដែល Chelsea ខ្ចីជើងពី Atletico Madrid លេងក្នុងជម្រើស១១នាក់ដំបូង ដោយរំពឹងថាគេអាចសម្របទៅនឹងទម្រង់លេងរបស់ក្រុមបានល្អ ប៉ុន្ដែកីឡាករជនជាតិអេស្ប៉ាញត្រូវបានប្ដូរចេញនៅពេលចប់តង់ទី១ ក្នុងការប្រកួតដែលយកឈ្នះ Aston Villa ៣-០។

ក្រោយចប់ការប្រកួត អ្នកចាត់ការក្រុមតោខៀវបានថ្លែងប្រាប់សារព័ត៌មាន Sky Sports ថា៖ “ខ្ញុំមានអារម្មណ៍ថាគាត់មានការលំបាក។ មានកំហុ.សធំៗមួយចំនួនដូចជាការ កំហុសនៃការបញ្ជូន គាត់ពិបាកជាមួយនឹងការប្រើកម្លាំង។ អ្នកអាចឃើញថា គាត់មិនទាន់អាចសម្របខ្លួនបាននៅឡើយទេ”។

“វាជាទំនួលខុសត្រូវរបស់ខ្ញុំទាំងស្រុង។ ខ្ញុំមានអារម្មណ៍ថាគេអាចធ្វើបានល្អសម្រាប់យើង ហើយលេងនៅកម្រិតបែបនេះ។ បន្ទាប់មកខ្ញុំគិតថា វាជារឿងដ៏ល្អដែលគួរប្ដូរគេចេញ ប៉ុន្ដែវាមិនបានផ្លាស់ប្ដូរនូវអ្វីដែលខ្ញុំមើលឃើញទៅលើគេនោះទេ”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ទោះ​អត់​គ្រាប់​បាល់ តែ​យប់មិញ Pogba បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​នៅ​លីគ PL

ក្លឹប​បិសាច​ក្រហម​បាន​យក​ឈ្នះ ៤-១​ ទៅ​លើ​ក្រុម​សារិកា​ព្រៃ​នៅ​ឯ​កីឡដ្ឋាន Old Trafford កាល​ពី​យប់​មិញ ដោយ​ចំណែក​គ្រាប់​បាល់​កើត​ចេញ​ពី​ថ្វី​ជើង​របស់ Cristiano Ronaldo ពីរ​គ្រាប់ ហើយ Bruno Fernandes និង Jesse Lingard ម្នាក់​មួយ​គ្រាប់។

Pogba

ដោយឡែក​សម្រាប់ Paul Pogba ​ឯ​ណោះ​វិញ ដ្បិត​បើ​មិន​អាច​រក​បាន​គ្រាប់​បាល់ តែ​គេ​បាន​បន្ថែម​ចំនួន Assist បន្ត​ទៀត​ហើយ ពោល​ធ្វើ​បាន​ដល់​ទៅ ២ លើក​ឯ​ណោះ​យប់​មិញ។ នេះ​មាន​ន័យ​ថា ៤ ប្រកួត​បើក​ឆាក កីឡាករ​បារាំង​ធ្វើ​បាន​ដល់​ទៅ ៧ លើក​សម្រាប់​ការ Assist ល្មម​រុញ​ឲ្យ​ឈ្មោះ​របស់​គេ ក្លាយ​ជា​កីឡាករ​នៅ Premier League ដំបូង​ដែល​មាន​ស្ថិតិ​ល្អ​ឥត​ខ្ចោះ​បែប​នេះ ហើយ​ក៏​ជា​កីឡាករ​ដំបូង​ដូច​គ្នា​ដែល​អាច Assist បាល់ ១០ គ្រាប់​ឬ​ច្រើន​ជាង​នេះ ក្នុង​ឆ្នាំ​តែ​មួយ​ ២០២១។

ចំនួន​ Assist ទាំង ៧ លើក​នេះ វា​បាន​កើត​ឡើង ៤ លើក​នៅ​ប្រកួត​ដំបូង​កាល​ប៉ះ Leeds United ហើយ ១ លើក​កាល​ប៉ះ Southampton និង ២ លើក​ចុង​ក្រោយ​កាល​ប៉ះ Newcastle យប់មិញ។ ប្រកួត​បន្ទាប់​របស់ United នៅ PL នឹង​ត្រូវ​ជួប West Ham។

Pogba
Pogba

រំឭក​ពី​អនាគត​របស់ Pogba បន្តិច ដោយ​គេ​មិន​ប្រាកដប្រជា​នោះ​ទេ អំពី​ការ​បន្ត​ឈរ​ជើង​នៅ​រដូវ​កាល​បន្ទាប់ ព្រោះ​សុពលភាព​កុងត្រា​ត្រូវ​ផុត​ត្រឹម​ចុង​ខែ​មិថុនា ខាង​មុខ ហើយ​មិន​ទាន់​លឺ​ដំណឹង​នោះ​ទេ​អំពី​​ការ​បន្ត​កុងត្រា​ថ្មី ខណៈ​ដែល​ក្លឹប​ធំៗ​ដូច​ជា Real Madrid, Juventus និង PSG ក៏​កំពុង​តាម​សម្លឹង​មើល​មិន​ដាក់​ភ្នែក៕

ប្រភព៖ Opta