Pochettino បង្ហើបប្រាប់ពីក្រុមមួយ ដែល PSG ចង់ផ្តួ.លខ្លាំងបំផុត នៅ Champions League

លោក Mauricio Pochettino បានដាក់ឈ្មោះ Chelsea ថាជាក្រុមដែល Paris Saint-Germain ចង់ផ្តួ.លខ្លាំងជាងគេ សម្រាប់ការប្រកួតនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ ។

Mauricio Pochettino 

ជាក់ស្តែង ក្រុមរបស់លោក Thomas Tuchel បានចាប់ផ្តើមការប្រកួតក្របខ័ណ្ឌ Champions League របស់ខ្លួនយ៉ាងល្អ ជាមួយនឹងជ័យជម្នះ ក្នុងលទ្ធផល ១-០ លើក្រុម Zenit Saint Petersburg របស់រុស្ស៊ី កាលពីយប់មិញនេះ ។

Chelsea

យ៉ាងណា បើទោះបីជាមិនស្ថិតនៅក្នុងពូលជាមួយគ្នាក៏ដោយ ប៉ុន្តែលោក Pochettino បានទទូចថាតោខៀវ Chelsea គឺជាក្រុមដែលមានភាពគ្រោះ.ថ្នាក់បំផុតនៅអឺរ៉ុប ជាពិសេសនៅក្រោយពេលពួកគេអាចចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Romelu Lukaku ។

Romelu Lukaku

មិនតែប៉ុណ្ណោះ លោក Pochettino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖“ វាអាចទៅរួចដែល Chelsea និងក្រុមរបស់យើង អាចនឹងត្រូវប្រកួតតទល់គ្នា នៅក្នុងវគ្គបន្ទាប់ ប៉ុន្តែ Chelsea គឺជាក្រុមម្ចាស់ជើងឯក ដូច្នេះរឿងសំខាន់គឺយើងត្រូវតែផ្តួលពួកគេ ជាពិសេសបន្ទាប់ពីពួកគេបានពង្រឹងក្រុមឲ្យកាន់តែខ្លាំងថែមទៀត ” ។

Thomas Tuchel

លោកបន្ថែមទៀតថា “ PSG នៅមិនទាន់ជាក្រុមពេញលក្ខណ:នៅឡើយទេ។ ព្រោះយើងគឺជាក្លឹបដែលបានជ្រើសរើសយកកីឡាករជាច្រើនមក នៅរដូវក្តៅនេះ។ ហើយយើងនៅតែមានពេលច្រើនទៀត ដើម្បីអាចប្រែក្លាយទៅជាក្រុមពេលលេញមួយ ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ តារាឆ្នើម R.Madrid ម្នាក់ សារភាពត្រង់ៗថាខ្លួន មានក្តីស្រមៃចង់កាន់ពាន Ballon d’Or នៅថ្ងៃណាមួយ

ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid បានសារភាពថាលោកនៅតែមានក្តីស្រមៃចង់ឈ្នះពានរង្វាន់ Ballon d’Or ឲ្យបានម្តង នៅថ្ងៃណាមួយក្នុងអាជីព ។

Karim Benzema

ជាក់ស្តែងកីឡាករសញ្ជាតិបារាំងរូបនេះ នៅតែបន្តបង្ហាញពីភាពសំខាន់របស់គេសម្រាប់ក្រុមយក្សអេស្ប៉ាញ បើទោះបច្ចុប្បន្នមានវ័យ ៣៣ ហើយក៏ដោយ ខណ:លោកអាចរកបាន ៥ គ្រាប់ និង assist ៤ លើកបន្ថែមទៀត នៅក្របខ័ណ្ឌ La Liga រដូវកាលឆ្នាំ ២០២១-២២ នេះ ។

Karim Benzema

ទោះយ៉ាងណា Benzema ហាក់មិនសូវទទួលបានលទ្ធផលល្អនៅក្នុងការប្រជែងពាន Ballon d’Or នេះនោះទេ ដោយចំណាត់ថ្នាក់ល្អបំផុតដែលខ្សែប្រយុទ្ធរូបនេះ ធ្លាប់ទទួលបានគឺនៅត្រឹមលេខ ១៦ ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៤ ។

ប៉ុន្តែយ៉ាងណាក៏ដោយ Benzema នៅតែបញ្ជាក់ថាខ្លួនមានក្តីសុបិនចង់ឈ្នះពានរង្វាន់បុគ្គលដ៏ល្បីល្បាញមួយនេះ នាថ្ងៃណាមួយ ស្របពេលលោកបាននិយាយប្រាប់សន្និសីទមុនការប្រកួតក្របខ័ណ្ឌ UCL ថា ​៖ “ [ការឈ្នះពានរង្វាន់ Ballon d’Or] មិនបានធ្វើឱ្យខ្ញុំគេងមិនលក់ឡើយ ប៉ុន្តែវាជាក្តីសុបិនរបស់កីឡាករគ្រប់រូប ។ អ្វីដែលខ្ញុំចង់បានគឺជួយក្រុម។ ពិតណាស់កីឡាករគ្រប់រូបចង់ឈ្នះវា ហើយខ្ញុំក៏ម្នាក់ក្នុងចំណោមនោះដែរ ”  ។

Karim Benzema

គួរបញ្ជាក់ផងដែរថា អតីតកីឡាករក្រុម Lyon រូបនេះ អាចរកបាន ២៨៤ គ្រាប់ និង assist ចំនួន ១៤៨ លើក ពីការចូលលេង ៥៦៣ ប្រកួតជាមួយ Real Madrid ដោយឈ្នះ Champions League ៤ ដង និង La Liga ៣ ដង ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ ៕

ប្រភព: Sportsmole