ខ្ញីចាស់ Cundy ថា Man Utd គួរតែបណ្តេញលោក Solskjaer ហើយនាំយកគ្រូបង្វឹកម្នាក់នេះមកជំនួសវិញ

អតីតកីឡាកររបស់ក្រុមតោខៀវ Chelsea លោក Jason Cundy បាននិយាយថាលោក Ole Gunnar Solskjaer គួរតែត្រូវបានបណ្តេញចេញដោយក្រុមបិសាចក្រហម Manchester United បន្ទាប់ពីបានដឹកនាំក្រុមចាញ់ Young Boys ក្នុងការប្រកួតបើកឆាកពានរង្វាន់ Champions League យប់មិញ ។

Jason Cundy

ជាក់ស្តែង ការបរាជ័យនេះ ហាក់កំពុងតែបានដាក់សម្ពាធទៅលើលោក Solskjaer ជាថ្មីម្តងទៀត ពោលគឺបន្ទាប់ពីលោកបានដឹកនាំក្រុមចាញ់ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ក្រោមថ្វីជើង Villarreal កាលពីរដូវកាលមុន ។

Manchester United

ហើយឥឡូវនេះ លោក Cundy ជឿជាក់ថាលោក Antonio Conte ដែលកំពុងទំនេរជើង ក្រោយចាកចេញពីក្លិប Inter Milan អំឡុងចុងរដូវកាលមុន គួរតែត្រូវយកមកជំនួសតំណែងរបស់គ្រូបង្វឹកសញ្ជាតិន័រវេស ខណ:ពេលដែលក្រុម Man United កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយនេះ ។

Antonio Conte

មិនតែប៉ុណ្ណោះ​ លោក Cundy បានប្រាប់ TalkSPORT ថា ៖ “ ក្នុងការប្រកួតនៅទីនោះ Solskjaer មិនបានបង្ហាញពីភាពច្បាស់លាស់ចំពោះការដឹកនាំរបស់គាត់ទេ ។ ជាមួយទម្រង់លេង ការរៀបចំកីឡាករ … ​​ខ្ញុំដឹងពួកគេសល់គ្នាត្រឹមតែ ១០ នាក់ តែហេតុអ្វីគាត់មិនព្រមផ្លាស់ប្តូរ នៅពេលមានខ្សែការពាររហូតដល់ទៅ ៥​ នាក់លើទីលាន” ។

Solskjaer

លោកបន្ថែមទៀតថា ៖ ” វាច្បាស់ហើយថាលោក Ole ដឹកនាំក្រុមធ្លាក់ដល់កម្រិតណា។ បើជាខ្ញុំ ខ្ញុំនឹងបណ្តេញគាត់ចេញ។ ហើយតើអ្នកណានឹងត្រូវមកជំនួសកន្លែងនេះវិញ? ច្បាស់ណាស់លោក Antonio Conte កំពុងតែទំនេរ.. ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Honda រកបានក្លិបថ្មី ក្រោយទំនេរពីអាជីពកីឡាករបាល់ទាត់រយៈពេល៣ខែ

អតីតកីឡាករក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន និងជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលោក Keisuke Honda បានចូលរួមក្លិប Suduva នៃក្របខណ្ឌកំពូលលីទុយអានី ដែលជាក្លិបទី៩របស់លោក នេះបើតាមការបង្ហោះក្នុងគណនីផ្លូវការរបស់លោក លើបណ្ដាញសង្គម។

កីឡាករវ័យ៣៥ឆ្នាំ បាននៅទំនេរមិនមានក្លិបចូលរួមចាប់តាំងពីចាកចេញពីក្លិប Neftci ក្នុងប្រទេសអាហ្សៃបៃហ្សង់ កាលពីខែមិថុនា។

សូមរំឭកថា លោក Honda បានចាប់ផ្ដើមក្លាយជាកីឡាករបាល់ទាត់អាជីពនៅក្លិប Nagoya Grampus ក្នុងឆ្នាំ២០០៥ មុនពេលផ្លាស់ទៅចូលរួមក្លិបក្នុងប្រទេស អ៊ីតាលី ហូឡង់ រុស្ស៊ី ម៉ិកស៊ីកូ អូទ្រីស និងប្រេស៊ីលជាដើម។

បច្ចុប្បន្នលោកកំពុងកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ក្រុមគោព្រៃកម្ពុជា ហើយលោកជាកីឡាករជប៉ុនម្នាក់គត់ដែលរកគ្រាប់បាល់បញ្ចូលទី ក្នុងព្រឹត្តិការណ៍ FIFA World Cup ៣ផ្សេងគ្នា ក្រោយទទួលបានឱកាសបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ ២០១០៕

ប្រភព៖ Kyodo News