អ្នកគាំទ្រស្រែកផ្ដាំឱ្យកីឡាករ Atletico ម្នាក់ជួយ ធ្វើឱ្យ Griezmann របួស អំឡុងពេលចេញពីហ្វឹកហាត់

ការត្រលប់មក Atletico Madrid វិញរបស់ Antoine Griezmann មិនបានធ្វើឱ្យគ្រប់គ្នាសប្បាយចិត្តនោះទេ ដោយអ្នកគាំទ្រ Atletico មួយចំនួនមិនទាន់រំងាប់អារម្មណ៍ខឹ.ងសម្បារក្រោយពេលខ្សែប្រយុទ្ធបារាំងចាកចេញទៅចូលរួម Barcelona។

តួយ៉ាងអ្នកគាំទ្រម្នាក់បានសុំឱ្យ ខ្សែប្រយុទ្ធវ័យក្មេង Joao Felix ធ្វើឱ្យមិត្តរួមក្រុមថ្មីរបស់គេមានរបួសទៀតផង។

កីឡាករព័រទុយហ្កាល់ បានស្វាគមន៍អ្នគាំទ្រ Atletico មួយចំនួនក្រោយពេលគេចាកចេញពីទីលានហ្វឹកហាត់របស់ក្លិប ប៉ុន្ដែអ្នកគាំទ្រម្នាក់បាន ស្នើឱ្យកីឡាកររូបនេះ ធ្វើរឿងដ៏គួរឱ្យហួសចិត្តមួយ។

អ្នកគាំទ្រម្នាក់នោះបានស្រែកថា៖ “Joao ធ្វើឱ្យ Griezmann របួសទៅ, ទោះបីជាអ្នកមិនចង់ក៏ដោយ។ Felix ក៏បានបង្ហាញប្រតិកម្មត្រលប់ទៅវិញភ្លាមៗផងដែរ នៅពេលលឺសម្ដីដ៏ពិបាកទទួលយករបស់អ្នកគាំទ្ររូបនេះ។ គេបានតបទៅវិញថា៖ “អ្នកគួរតែមានការគោរព Griezmann ឱ្យបានច្រើនជាងនេះ”៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ សួរថានរណាគួររ៉ាប់រងបាល់ប៉េណាល់ទី រវាង Messsi, Neymar និង Mbappe សម្រាប់តែ Herrera ឆ្លើយបែបនេះភ្លាម

ថ្មីៗនេះខ្សែបម្រើ Ander Herrera បានបង្ហាញពីទស្សន:របស់ខ្លួនមួយចំនួន ជុំវិញតួនាទីស៊ុតបាល់ពិន័យប៉េណាល់ទីសម្រាប់ក្រុម Paris Saint Germain នៅរដូវកាលនេះ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធ Lionel Messi ។

Lionel Messi 

ពិតណាស់ Messi ត្រូវបានដាក់ឲ្យលេងរួមគ្នាជាមួយ Neymar និង Kylian Mbappe ជាលើកដំបូង អំឡុងការប្រកួតទល់ក្រុម Club Brugge នៅក្នុងពានរង្វាន់ Champions League កាលពីពេលថ្មីៗកន្លងទៅនេះ ។

Neymar , Kylian Mbappe , Lionel Messi  

ទន្ទឹមនឹងការលេងរួមគ្នាជាលើកដំបូងនេះផងដែរ ធ្វើឲ្យមានមតិជាច្រើនងឿងឆ្ងល់ថា នរណានឹងអ្នករ៉ាប់រងស៊ុតបាល់ប៉េណាល់ទី ខណ:កន្លងមក Neymar ធ្លាប់មានជម្លោះជាមួយអតីតមិត្តរួមក្រុម កីឡាករ Edinson Cavani ចំពោះមុនតំណែងមួយនេះ ។

Neymar ,  Lionel Messi   

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Herrera បានបញ្ជាក់ថាបញ្ហាមួយនេះមិនត្រូវបានលើកយកនិយាយនោះឡើយ ពោលគឺចាប់តាំងពីការមកដល់របស់ Messi ។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយប្រាប់ Marca ថា ៖ ” តាមពិតទៅមុខតំណែងនេះ នៅមិនទាន់បានសម្រេចនៅឡើយនោះទេ ហើយពួកយើងក៏នៅមិនទាន់បានពិភាក្សាចំពោះរឿងនេះផងដែរ ប៉ុន្តែខ្ញុំដឹងច្បាស់ថាខ្ញុំនឹងមិនដណ្តើមពួកគេទេ (សើច) “ ។

Neymar , Kylian Mbappe , Lionel Messi

គេបន្តទៀតថា ៖ ” ខ្ញុំមិនដឹងថានៅពេលទទួលបានបាល់ប៉េណាល់ទី តើពួកគេនឹងធ្វើការប៉ាវ ស៊ីងស៊ុង ឬយ៉ាងណានោះទេ (សើច)។ ប៉ុន្តែបច្ចុប្បន្ននេះខ្ញុំមិនមានយោបល់ចំពោះរឿងនេះនោះទេ ” ៕

ប្រភព: Soccerladuma