ការ​ផ្ទេរ​ខ្នាត​យក្ស ៥ នាំ​ផល​ចំណេញ​ចូល​ក្លឹប​ខ្ពស់​បំផុត មាន ២ នៅ​លីគ PL

តើ​អ្នក​គិត​ថា ការ​ផ្ទេរ​ចេញ​កីឡាករ​នៃ​ក្លឹប​ណា​ខ្លះ ដែល​បាន​នាំ​ផល​ចំណេញ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់? យើង​សង្កេត​ឃើញ​ល្បាក់ ៤-៥ ឆ្នាំ​ចុង​ក្រោយ បណ្តា​ក្លឹប​ធំៗ​នៅ​អឺរ៉ុប ហាក់​ចាយ​លុយ​រយ​លាន​ទាំង​មិន​ស្ទាក់ស្ទើរ លើ​ការ​នាំ​យក​កីឡាករ​ដែល​ពួក​គេ​ចង់​បាន ហើយ​ខ្លះ​ក៏​អាច​មក​បង្កើត​ផ្លែផ្កា​ជោគជ័យ ខ្លះ​ក៏​ធ្លាក់​គុណភាព​ជាង​មុន​ក៏​មាន។

យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ CamboTrends សូម​លើក​មក​បង្ហាញ​ពី​ការ​ផ្ទេរ​ដែល​អាច​នាំ​ផល​ចំណេញ​ខ្ពស់​បំផុត សម្រាប់​ក្លឹប​អាណាព្យាបាល​ហើយ​មាន ២ រូប​នៅ​ក្របខ័ណ្ឌ​អង់គ្លេស Premier League៖

៥) Jack Grealish

ជា​ការ​ចំណេញ​លើ​គោក​សម្រាប់ Aston Villa ព្រោះ​អី Grealish គឺ​ជា​យុវជន​ថ្នាល ដែល​ក្លឹប​បាន​ចាយ​ពេល​បណ្ដុះបណ្ដាល​ មុន​ផ្ទេរ​មក​ឈុត​ធំ​ស៊ី​តែ​ប្រាក់​ពលកម្ម​ប៉ុណ្ណោះ។ ដូច្នេះ​មាន​ន័យ​ថា Villa មិន​បាន​ចាយ​សូម្បី​តែ​មួយ​សេន្ត​លើ​ការ​ផ្ទេរ​ចូល Grealish ហើយ​អាច​លក់​ចេញ​ទៅ​វិញ​ឲ្យ Man City នៅ​តម្លៃ​បំបែក​កំណត់ត្រា​នាម​កីឡាករ​អង់គ្លេស ​មាន​តម្លៃ​ថ្លៃ​បំផុត​ដល់​ទៅ ១១៧,៥ លាន​អឺរ៉ូ។

កញ្ចប់​លុយ​ធំ​ដែល Villa ទទួល​បាន​កាល​នោះ ពួក​គេ​បង្វែរ​ទៅ​ជា​ការ​នាំ​ចូល​កីឡាករ​សំខាន់​មួយ​ចំនួន​មក​ពង្រឹង​ក្រុម តួ​យ៉ាង​គឺ Leon Bailey, Danny Ings និង Emiliano Buendia។

៤) Philippe Coutinho

កីឡាករ​ប្រេស៊ីល​ត្រូវ​បាន​ Liverpool ចាយ​លុយ ១៣ លាន​អឺរ៉ូ ថ្ពក់​ចេញ​ពី Inter Milan នៅ​ឆ្នាំ ២០១៣។ រហូត​មក​ទល់​ឆ្នាំ ២០១៨ ក្លឹប​ Barcelona ក៏​បាន​ចរចា​ទិញ​យក​គេ​ចេញ​ពី Anfield នៅ​តម្លៃ​គុណ ១ ជា ១០ គឺ​ឡើង​ដល់ ១៣៥ លាន​អឺរ៉ូ។

ដូច្នេះ​មាន​ន័យ​ថា សម្រាប់ Coutinho គឺ​អាច​នាំ​ផល​ចំណេញ ១២២ លាន​អឺរ៉ូ​មក​ឲ្យ Liverpool។ យ៉ាង​ណា​ការ​ផ្ទេរ​របស់​ខ្សែ​បម្រើ​វ័យ ២៩ ឆ្នាំ​ទៅ Camp Nou គេ​មិន​បាន​បង្កើត​ផ្លែផ្កា​ជា​ដុំកំភួន​អ្វី​នោះ​ទេ ពោល​គឺ​អាច​រាប់​បាន​ជា​ការ​ខាត.បង់​ដ៏​ធំ​មួយ​សម្រាប់​អ្នក​មាន​បុណ្យ​ទៅ​វិញ។

៣) Joao Felix

អតីតកាល​ជាប់​ឈ្មោះ​ជា ‘Ronaldo ទី​ពីរ’ ដែល​គេ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ ឲ្យ​ក្លឹប​ព័រទុយហ្គាល់ Benfica។ ឡើង​មក​លេង​ឲ្យ​ឈុត​ធំ​បាន​តែ​មួយ​ឆ្នាំ Felix ត្រូវ​បាន Atletico Madrid ចរចា​ទិញ​យក​នៅ​តម្លៃ​ ១២៧,២ លាន​អឺរ៉ូ ដែល​នេះ​ជា​លុយ​ចំណេញ​ទាំង​ដុ.ល​សម្រាប់​ក្លឹប​អាណាព្យាបាល។

ដ្បិត​គេ​ជា​អតីត​យុវជន​នៅ​ថ្នាល FC Porto តែ​គ្រា Benfica ចរចា​យក​បាន​នៅ​ឆ្នាំ ២០១៥ គឺ​ជា​ការ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន ហើយ​មក​ឆ្លង​កាត់​ការ​អភិវឌ្ឍ​តាំង​ពី​ថ្នាល U17 ដល់ U19 និង​ឈុត B មុន​យុវជន​វ័យ ២១ ឆ្នាំ ប្រែ​ក្លាយ​ជា​គ្រាប់​ពេជ្រ​ដ៏​ភ្លឺ​ចិញ្ចាច​មួយ​នៅ​អឺរ៉ុប។

២) Neymar Jr

បន្ទាប់​ពី​ឃើញ​គុណភាព​ដ៏​លេចធ្លោ​របស់ Neymar គ្រា​លេង​ឲ្យ​ក្លឹប Santos នៅ​ប្រទេស​កំណើត​ប្រេស៊ីល ក៏​នាំ​ឲ្យ​ Barcelona ទ.ប់​ចិត្ត​មិន​ជាប់ ហើយ​ចាយ​លុយ ៨៨,២ លាន​អឺរ៉ូ​ ចរចា​យក​គេ​មក​ចូលរួម​នៅ​ទឹកដី​អេស្ប៉ាញ​កាល​ពី​ឆ្នាំ ២០១៣។

រយៈ​ពេល ៤ ឆ្នាំ​ជាមួយ​ Barcelona សម្រាប់​ខ្សែ​ប្រយុទ្ធ​ស្លាប Neymar គេ​ធ្វើ​បាន​ល្អ​បណ្តាក់​រដូវ​កាល ហើយ​ក៏​ជាប់​ឈ្មោះ​ក្នុង​ចំណែក ប្រព័ន្ធ​ប្រយុទ្ធ​ល្អ​បំផុត​មួយ​ក្នុង​លោក​គឺ ‘MSN’។ យ៉ាង​ណា​ដល់​ឆ្នាំ ២០១៧ ក្លឹប​បារាំង PSG ដែល​ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម Neymar ខ្ពស់​កប់​ពពក ក៏​បាន​ទម្លាក់​លុយ ២២២ លាន​អឺរ៉ូ លើ​ការ​ត្រង​យក​កីឡាករ​ជំនាញ​ជើង​ស្តាំ​ចេញ​ពី​ទឹកដី​អេស្ប៉ាញ។ ការ​ផ្ទេរ​នោះ បាន​នាំ​ផល​ចំណេញ ១៣៣,៨ លាន​អឺរ៉ូ ដល់​ក្លឹប​អាណាព្យាបាល។

១) Kylian Mbappe

ដើម​ឡើយ Mbappe ជា​យុវជន​ហ្វឹកហាត់​ឲ្យ​ក្លឹប Bondy ហើយ​ក្រោយ​មក​ផ្ទេរ​មក​ថ្នាល​យុវជន Monaco នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។ ក្រោម​ការ​ដុសខាត់ អភិវឌ្ឍ​ខ្លួន​អស់​រយៈ​ពេល​ជាង ៣ ឆ្នាំ Mbappe បាន​ក្លាយ​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ដ៏​មុ.ត​ស្រួ.ច​មួយ​នៅ​អឺរ៉ុប ហើយ​រក​គ្រាប់​បាល់​ជា​បន្តបន្ទាប់​ផ្អើ.ល​លីគ​បារាំង។

សមត្ថភាព​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង បាន​ធ្វើ​ឲ្យ PSG ទ.ប់​ចិត្ត​មិន​ជាប់​នោះ​ទេ ហើយ​ក៏​ហ៊ាន​ចំណាយ​លុយ ១៤៥ លាន​អឺរ៉ូ ទិញ​យក​គេ​ចេញ​ពី Monaco ក្រោយ​ខ្ចី​ជើង​បាន​មួយ​រដូវ​កាល។ ទំហំ​ប្រាក់​នៃ​ការ​ផ្ទេរ គឺ​ប្រាក់​ចំណេញ​ពេញ​តួ​សម្រាប់​ក្លឹប​អាណាព្យាបាល Monaco៕

ប្រភព៖ TransferMarkt​