មិនគួរឲ្យជឿ! មុនវិលត្រលប់មក Man Utd វិញ Ronaldo ធ្លាប់បដិសេធឱកាសផ្ទេរទៅក្លិបធំនៅអឺរ៉ុបមួយនេះ

កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថាបានបដិសេធឱកាសចូលរួមជាមួយក្រុម Atletico Madrid នៅអំឡុងទីផ្សារដោះដូររដូវក្តៅនេះ មុនពេលសម្រេចចិត្តចុះកុងត្រាជាមួយក្លិបបិសាចក្រហម Manchester United ។

Cristiano Ronaldo 

ជាក់ស្តែងកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ បានចាកចេញពីសេះបង្កង់ Juventus ហើយបានវិលត្រលប់ទៅកាន់ទឹកដី Old Trafford សារជាថ្មីម្តងទៀត ពោលគឺរយ:ពេល ១២ ឆ្នាំ បន្ទាប់ពីចាកចេញពីក្លិប ហើយផ្ទេរទៅចូលរួមជាមួយ Real Madrid ។

តែទោះជាយ៉ាងណា យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយមួយពី Carrusel បានបង្ហាញឲ្យដឹងថាភ្នាក់ងារភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes បានព្យាយាមបញ្ចុះបញ្ចូលឲ្យខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ វិលត្រលប់ទៅកាន់ក្របខ័ណ្ឌ La Liga វិញ នៅទីផ្សាររដូវក្តៅនេះកន្លងទៅ ។

Cristiano Ronaldo

ហើយខណ:ពេលដែលការវិលត្រលប់មកកាន់ Real Madrid វិញ ត្រូវបានបដិសេធ ស្របពេលក្លិប  Barcelona ក៏មិនអាចមានលទ្ធភាពចុះកុងត្រាយកខ្សែប្រយុទ្ធរូបនេះផងដែរ ដោយសារតែវិបត្តិសេដ្ឋកិច្ចរបស់ពួកគេ ដូច្នេះមានតែក្រុម Atletico មួយប៉ុណ្ណោះ ដែលត្រូវបានគេចាត់ទុកថាជាជម្រើសអាចទៅរួច បើ Ronaldo ចង់វិលត្រលប់មកកាន់លីគកំពូលអេស្ប៉ាញវិញ ។

Cristiano Ronaldo

ប៉ុន្តែយ៉ាងណាក៏ដោយប្រភពខាងលើបញ្ជាក់ទៀតថា Ronaldo មិនចាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅ Atletico ទេ ស្របពេលក្លិបម្ចាស់ជើងឯក La Liga ក៏បានដកខ្លួនចេញពីការចុះហត្ថលេខានេះផងដែរ ព្រោះពួកគេមិនចង់នាំយកអតីតកីឡាកររបស់ក្រុមគូប្រជែងរួមទីក្រុងខ្លួន នោះឡើយ ។

Cristiano Ronaldo

ហើយនៅទីបំផុត Ronaldo ក៏បានសម្រេចផ្ទេរមកចូលរួមជាមួយក្លិប Man United ជំនួសវិញ ខណ:បច្ចុប្បន្នគេកំពុងតែមានទម្រង់លេងដ៏គួរឲ្យកត់សម្គាល់មួយ បន្ទាប់ពិស៊ុតបញ្ចូលទីបាន ៤ គ្រាប់ ពីការបង្ហាញខ្លួនត្រឹមតែ ៣ លើកដំបូង ទល់នឹង Newcastle United, Young Boys និង West Ham United ៕

ប្រភព: Sportsmole