ចាន់ វឌ្ឍនាកា អាចជាប់ជម្រើសជាតិវិញទេ ស្របពេលកំពុងលេងធ្លោខ្លាំងនៅលីគកំពូលកម្ពុជា?

ខ្សែប្រយុទ្ធឆ្នើម ចាន់វឌ្ឍនាកា របស់ក្លិបបឹងកេត អេហ្វស៊ី កំពុងបង្ហាញគុណភាពនៃការរកគ្រាប់បាល់បញ្ចូលទីបានយ៉ាងល្អ សម្រាប់រដូវកាលឆ្នាំ ២០២១នេះ ដោយគេតែងរកគ្រាប់បាល់សឹងគ្រប់ការប្រកួត និងកំពុងកំពុងឈរនៅកំពូលតារាង Top Scorer ក្នុងលីគបើគិតតែកីឡាករកម្ពុជា។

រូបភាព៖ Boeung Ket Football Club

ម្ចាស់អាវលេខ១១របស់បឹងកេតរូបនេះ រកគ្រាប់បាល់បាន១២គ្រាប់ សម្រាប់ក្រុមរបស់លោក គីម ភក្ដី ខណៈពីរគ្រាប់ចុងក្រោយ សុទ្ធសឹងតែជាគ្រាប់បាល់ដ៏អស្ចារ្យ ក្នុងការប្រកួតជ័យជម្នះនៅក្នុងទឹកដីរបស់វិសាខា ១-២ បន្ទាប់ពីបឹងកេតចាញ់ក្នុងទឹកដីខ្លួនឯង ១-៥។

រូបភាព៖ Boeung Ket Football Club

ការប្រកាសសមាសភាពកីឡាករដែលនឹងត្រូវចូលរួមក្រុមជម្រើសជាតិ នឹងធ្វើឡើងនាព្រឹកថ្ងៃចន្ទខាងមុខ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ទោះយ៉ាងណាក្ដី ចំពោះចម្លើយដែលថាតើ ចាន់ វឌ្ឍនាកា នឹងមានឈ្មោះសម្រាប់ក្រុមជម្រើសជាតិវិញឬយ៉ាងណានោះ គឺជាការសម្រេចចិត្តរបស់ អ្នកចាត់ការ Kesukei Honda និងក្រុមការងាររបស់លោក ប៉ុន្ដែបើផ្អែកទៅលើគុណផលរបស់ CV11 នាពេលបច្ចុប្បន្ននេះ គេមានសង្ឃឹមខ្ពស់ក្នុងការទទួលបានកៅអីជម្រើសជាតិសារជាថ្មី៕

អានអត្ថបទបន្ទាប់៖ មានរឿងអី? គ្រូធំ Tuchel ថាកីឡាករសំខាន់ Chelsea ២ រូបនេះ នឹងគ្មានវត្តមានពេល Man City ឡើយ

ក្រុមតោខៀវ Chelsea នឹងត្រូវបើកកីឡដ្ឋាន Stamford Bridge ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី ៦ នៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ ដែលមានការផ្សាយបន្តផ្ទាល់លើគេហទំព័រ CTS Sports ផងដែរ ។

Man City – Chelsea 

ប៉ុន្តែយ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប លោក Thomas Tuchel បានធ្វើការបញ្ជាក់ថា នៅក្នុងជំនួបទល់ Man City នេះ នឹងគ្មានវត្តមានរបស់តារាឆ្នើម Mason Mount និង Christian Pulisic នោះឡើយ ។

Mason Mount , Christian Pulisic

ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់នេះ និយាយនៅក្នុងសន្និសីទកាសែត មុនការប្រកួតថា ៖ “ Christian Pulisic នៅតែមិនទាន់អាចបង្ហាញខ្លួនបាន ។ សម្រាប់ Mason Mount វាគឹឆាប់រហ័សពេកហើយសម្រាប់គាត់ បន្ទាប់ពីមានរបួសបន្តិចបន្តួចកាលពីការប្រកួតទល់ក្រុម Aston Villa ។ គាត់មានភាពធូស្រាលច្រើន ប៉ុន្តែថ្ងៃប្រកួតនោះ គឺវាលឿនពេកសម្រាប់គាត់ ” ។

Mason Mount

សម្រាប់ការអវត្តមានរបស់ Mount នេះផងដែរ លោក Tuchel បានបន្ថែមថា ៖ “ គាត់ពិតមានភាពខកចិត្តខ្លាំងមែនទែន ហើយខ្ញុំមិនបានដឹងទាល់តែសោះអំឡុងការប្រកួតទល់ Villa ព្រោះវាជាតង់ទី ២ ដោយគាត់បានព្យាយាមលេងទាំងឈឺរបួស ” ៕

Mason Mount

ប្រភព: Metro