Alaves បានពិន្ទុរាប់ជាលើកដំបូងនៅ La Liga ក្រោយយកឈ្នះក្រុមការពារជើងឯក Atletico

ក្រុមការពារតំណែងជើងឯក La Liga, Atletico Madrid ស្គាល់ពាក្យថាចាញ់លើកដំបូងក្នុងរដូវកាលនេះ ព្រមទាំងខកឱកាសក្នុងការឈរនៅកំពូលតារាង La Liga ក្រោយបរាជ័យក្រោមថ្វីជើងក្រុមកៀកបាតតារាង Alaves ដោយលទ្ធផល ១-០។

Alaves ដែលបានបរាជ័យ៥ប្រកួតដំបូងរដូវកាលនេះ ទទួលបានឱកាសរកគ្រាប់បាល់នាំមុខដោយការតែតបញ្ចូលទីរបស់កីឡាករ Victor Laguardia។

ក្រុមរបស់លោក Diego Simeone បានតវ៉ាសុំបាល់ប៉េណាល់ទីនៅចុងតង់ទី២ បន្ទាប់ពីបាល់ ដែលមើលទៅទំនងប៉ះដៃរបស់ខ្សែការពាររបស់ក្រុម Alaves ប៉ុន្ដែអាជ្ញាកណ្ដាល មិនបានផ្ដល់បាល់ប៉េណាល់ទីសម្រាប់ក្រុមភ្ញៀវដែលបានទាមទារឡើយ។

Atletico បានខកឱកាសរំកិលមកកំពូលតារាង La Liga ក្រោយបរាជ័យលើកដំបូងនៅក្នុងលីគ ដោយក្នុងចំណោម៧ប្រកួតដែលចូលរួម ពួកគេឈ្នះ៤លើក ស្មើពីរលើក និងចាញ់ម្ដង៕

អានអត្ថបទបន្ទាប់៖ Ronaldo ដើរមកលួង Bruno ដែលខកចិត្តបន្ទាប់ពីស៊ុតប៉េណាល់ទីមិនចូលទល់នឹង Aston Villa

Cristiano Ronaldo ជាកីឡាករ Manchester United ដំបូងដែលមកលើកទឹកចិត្តមិត្តរួមក្រុម Bruno Fernandes បន្ទាប់ពីខ្សែបម្រើរូបនេះ ស៊ុតប៉េណាល់ទីមិនចូល នៅចុងម៉ោងក្នុងការប្រកួតដែលបរាជ័យក្រោមថ្វីជើង Aston Villa ដោយលទ្ធផល ០-១។

ក្រុមបិសាចក្រហមមានឱកាសយកបានមួយពិន្ទុ ក្រោយទទួលបានបាល់១១ម៉ែត្រ ដោយសារដៃកីឡាករ Kortney Hause ប៉ះបាល់នៅក្នុងប្រអប់ ប៉ុន្ដែ Fernandes ដែលជាអ្នកទទួលភារកិច្ចស៊ុតប៉េណាល់ទី ធ្វើមិនបានសម្រេចដោយទាត់បាល់ឡើងទៅលើ។

ទោះយ៉ាងណាក្ដី Ronaldo បានលួងលោមមិត្តរួមជាតិព័រទុយហ្កាល់ ដែលបានធ្វើឱ្យ Man Utd បរាជ័យលើកដំបូងក្នុងលីគរដូវកាលនេះ។

នៅលើបណ្ដាញសង្គម អ្នកគាំទ្របិសាចក្រហម អះអាងថា កំហុសរបស់ Fernandes ជាការបង្ហាញឱ្យឃើញថា Ronaldo គួរតែជាជម្រើទី១ ដែលត្រូវស៊ុតប៉េណាល់ទី។

យ៉ាងណាក៏ដោយ Fernandes នៅតែប្រកាន់ជំហរក្នុងការរ៉ាប់រងតួនាទីនេះ ទោះបីជាពេលនេះគេស៊ុតមិនបានសម្រេចក៏ដោយ ហើយអ្នកចាត់ការ Ole Gunnar Solskjaer ក៏បាននិយាយផងដែរថា កីឡាកររូបនេះនឹងនៅតែជាជម្រើសទី១សម្រាប់លោកក្នុងប្រកួតខាងមុខ៕

ប្រភព៖ The Sun