Solskjaer បន្ទោ.សកីឡាករ Aston Villa ក្រោយពេល Bruno Fernandes ស៊ុតប៉េណាល់ទីមិនចូល

អ្នកចាត់ការ Ole Gunnar Solskjaer របស់ Manchester United មិនសប្បាយចិត្តដែលកីឡាកររបស់ Aston Villa ផ្ដុំគ្នាជុំវិញ Bruno Fernandes មុនពេលខ្សែបម្រើរូបនេះ ស៊ុតប៉េណាល់ទីមិនបានសម្រេច។

ក្រុមភ្ញៀវ Aston Villa បាននាំយក៣ពិន្ទុត្រលប់ទៅផ្ទះវិញ ក្នុងការប្រកួត Premier League ទល់នឹងបិសាចក្រហម នៅទឹកដី Old Trafford ដោយគ្រាប់បាល់ដែលតែតបញ្ចូលទីពីកីឡាករ Kortney Hause ក្នុងនាទីទី៨៨។

Man Utd មានឱកាសយកបាន១ពិន្ទុពីការប្រកួតនោះ នៅចុងម៉ោងពេលពួកគេទទួលបានបាល់ពិន័យ១១ម៉ែត្រ ព្រោះដៃរបស់បានប៉ះដៃនៅក្នុងប្រអប់ ពេលព្យាយាមរារាំងបាល់ដែលបញ្ជូនកាត់ដោយ Fernandes។

ក្រោយបរាជ័យក្នុងការប្រកួតនេះ លោក Solskjaer បានសម្ដែងការមិនពេញចិត្តចំពោះការព្យាយាមរំខានរបស់កីឡាករ Aston Villa ចំពោះការត្រៀមស៊ុតប៉េណាល់ទីរបស់ Fernandes។ លោកបាននិយាយថា៖ “ដំបូងឡើយ ពួកគេនាំគ្នាឈរផ្ដុំគ្នានៅក្នុងតំបន់ប៉េណាល់ទី ជុំវិញ Bruno បែបហ្នឹងខ្ញុំមិនចូលចិត្តទាល់តែសោះ ប៉ុន្ដែខ្ញុំពិតជាយល់ច្បាស់ ថាខ្ញុំមិនគួរធ្វើបែបនេះឡើយ”។

“Bruno ជាទូទៅពិតជាជំនាញក្នុងតំណែងទាំងនោះ ហើយតែគួរឱ្យស្ដាយដែលគេស៊ុតមួយគ្រាប់នេះមិនចូល។ វាមិនបានធ្វើឱ្យ Bruno ពិបាកចិត្តទេ គេមានស្មារតីរឹងមាំ ហើយគេនឹងឈានទៅមុខជាថ្មី”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Man Utd & Chelsea ដឹកដៃគ្នាចាញ់នៅ PL លើកដំបូង ស្របពេលនៅសល់តែមួយក្រុមគត់ដែលមិនទាន់បរាជ័យ

Manchester United និង Chelsea បានបរាជ័យលើកដំបូងនៅ Premier League រដូវកាលនេះ នៅក្នុងទឹកដីរបស់ខ្លួនដូចគ្នា ជាមួយនឹងលទ្ធផល ០-១ ដូចគ្នាផងដែរ។

ក្រុមបិសាចក្រហមបានបរាជ័យក្រោមថ្វីជើង Aston Villa បន្ទាប់ពីខ្សែការពារ Kortney Hause តែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះនៅកៀកចុងម៉ោង ខណៈ Bruno Fernandes មិនអាចរកគ្រាប់បាល់តាមស្មើបានសម្រាប់ Man Utd ក្រោយស៊ុតប៉េណាល់ទីមិនបានសម្រេច។

ដោយឡែកក្រុមតោខៀវ Chelsea ក៏ទទួលបរាជ័យលើកដំបូងនៅក្នុងលីគរដូវកាលនេះផងដែរ ដោយគ្រាប់បាល់តែមួយគ្រាប់គត់របស់ Gabriel Jesus សម្រាប់ក្រុមភ្ញៀវ Manchester City។

ដូច្នេះបើមើលទៅតារាង Premier League ឃើញថា នៅសល់តែមួយក្រុមប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅ Premier League ក្នុងរដូវកាល ២០២១-២២ នេះគឺក្រុមហង្សក្រហម Liverpool។

ក្រុមរបស់លោក Jurgen Klopp កំពុងកាន់កាប់តំណែងកំពូលតារាង បើទោះបីជាទទួលបានតែមួយពិន្ទុប៉ុណ្ណោះ ពីការប្រកួតចុងក្រោយទល់នឹងក្រុមទើបប្រូម៉ូតឡើង Brentford ដោយលទ្ធផល ៣-៣។

រីឯក្រុមមិនទាន់ស្គាល់ពាក្យថាឈ្នះនៅ Premeir League រដូវកាលនេះវិញមាន Southampton, Newcastle, Leeds United, Burnley និង Norwich City៕