មើល​ស្ថិតិ​នេះ​បាន​ដឹង​ ថា​វត្តមាន Griezmann ដូច​កំពុង​មក​ទាញ​ឲ្យ​ Atletico ធ្លាក់​ទម្រង់​លេង

ក្រុម​ការពារ​ជើង​ឯក Atletico Madrid នៅ​រដូវ​កាល​ថ្មី ២០២១/២២ ហាក់​បង្ហាញ​ទម្រង់​លេង​មិន​ជា​ល្អ​ឥតខ្ចោះ​ដូច​រដូវ​កាល​មុន​នោះ​ឡើយ ជាក់ស្តែង ៧ ជុំ​ដំបូង ឈ្នះ ៤ ស្មើ ២ ចាញ់ ១ មាន ១៤ ពិន្ទុ​ឈរ​លេខ​រៀង​ទី ៣។

Griezmann

ការ​ធ្លាក់​ចុះ​បន្តិច​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​កំពុង​យល់​ឃើញ​ថា ប្រហែល​ជា​ដោយសារ​វត្តមាន​របស់ Antoine Griezmann ដែល​ទាញ​ការ​លេង​របស់​ក្រុម​ទាំង​មូល​មាន​ការ​ធ្លាក់​ចុះ ព្រោះ​កំឡុង​ពេល​គ្មាន​កីឡាករ​បារាំង​គឺ Atletico មាន​ស្ថិតិ​ល្អ​ជាង។

បុរស​វ័យ ៣០ ឆ្នាំ បាន​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​នោះ​ទេ ដោយ​មក​ទល់​ពេល​នេះ មិន​ទាន់ Assist ឬ​បង្កើត​ឱកាស​ដ៏​ធំ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណា​មួយ​នៅ​ឡើយ។ កំឡុង​ពេល​ដែល Atletico លេង ៣១៥ នាទី​លើ​ទីលាន ជាមួយ​ការ​មាន Griezmann គឺ​ក្លឹប​មិន​ទាន់​រក​បាន​សូម្បី​តែ​មួយ​គ្រាប់។

ផ្ទុយ​ទៅ​វិញ​ពេល​លេង​ដោយ​គ្មាន Griezmann នៅ​រដូវ​កាល​ដដែល រយៈ​ពេល ៤១៥ នាទី​លើ​ទីលាន គឺ​ក្រុម​រក​បាន​ដល់​ទៅ ៩ គ្រាប់​ឯ​ណោះ។

រូបភាព៖ Twitter
Griezmann

បញ្ជាក់​ថា Atletico Madrid នៅ​ប្រកួត​ចុង​ក្រោយ បាន​ចាញ់ Alaves ១-០ ដោយ​ពេល​ដាក់ Griezmann លេង​ប្រយុទ្ធ​ស្មើ​ Role របស់ Luis Suarez។ ស្ថិតិ​សារ​នោះ ឃើញ​ថា​ក្រុម​មាន​ឱកាស​ស៊ុត​ច្រើន​គួរ​សម តែ​ការ​ស៊ុត​ចំ​គោលដៅ​ធ្វើ​បាន​តែ ១ លើក​គត់៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ អត់​រាប់​អ្នកចាំទី Ronaldo បាន​ពិន្ទុ​ទាប​ជាង​គេ ខណៈ​កីឡាករ​រូប​នេះ​ឈ្នះ MOTM

ការ​ប្រកួត​រវាង Man Utd និង ​Aston Villa បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ០-១ ដែល​ក្រុម​ម្ចាស់​ផ្ទះ​បាត់បង់​ការ​យក​បាន​សូម្បី​ ១ ពិន្ទុ​ពី​ក្រុម​ភ្ញៀវ។ ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល ឃើញ​ថា​ខាង​ម្ចាស់​ផ្ទះ​ស៊ុត​នោះ​ស៊ុត តែ​ស៊ុត​អត់​ចូល​សូម្បី​មួយ​គ្រាប់ រួច​ការ​ស៊ុត​ប៉េណាល់ទី​ចុង​ម៉ោង​ក៏​ខកខាន​ថែម​ទៀត។

Man Utd-Aston Villa
Man Utd-Aston Villa

ផ្អែក​តាម​ការ​វាយ​តម្លៃ​ក្រោយ​ចប់​ការ​ប្រកួត យើង​ឃើញ​ថា Cristiano Ronaldo ទទួល​បាន​ពិន្ទុ​ទាប​ជាង​គេ​ប្រចាំ​ក្រុម​ ដោយ​បាន ៦,៣ ពិន្ទុ បន្ទាប់​ពី​មាន​ស្ថិតិ​គ្រប់គ្រង​បាល់ ៣,៣ ភាគរយ​នៅ​ចំណែក​ក្រុម​ជា​រួម ហើយ​ស៊ុត ៤ លើក និង​មាន​អត្រា​បញ្ជូន​បាល់​ជោគជ័យ ៧១ ភាគរយ។ នេះ​បើ​ដក​មិន​រាប់​ឈ្មោះ​អ្នកចាំទី។

ដោយឡែក​កីឡាករ​បាន​ពិន្ទុ​ខ្ពស់​របស់​ United មាន​ដូច​ជា Bruno Fernandes និង Aaron Wan-Bissaka បាន ៧,៥ ពិន្ទុ ហើយ Mason Greenwood បាន ៧,៣ ពិន្ទុ និង​ Harry Maguire បាន ៧,១ ពិន្ទុ​ជា​ដើម។

Man Utd-Aston Villa

ទៅ​មើល​ខាង Aston Villa អ្នក​ឈ្នះ Man Of The Match បាន​ទៅ​លើ​ខ្សែ​ការពារ Hause ដែល​រក​បាន​មួយ​គ្រាប់ បាន​ ៧,៨ ពិន្ទុ រី​ឯ​អ្នក​បន្ទាប់​គឺ Luiz ជា​អ្នក Assist បាន ៧,៦ ពិន្ទុ និង Konsa/Mings បាន ៧,៣ ពិន្ទុ​ជា​ដើម៕

ប្រភព៖ WhoScored