Chelsea ចង់​លក់ Kante ចេញ​ហើយ ដោយ​ត្រៀម​យក​យុវជន​ ២ រូប​នេះ​មក​ជំនួស

ក្លឹប​តោ​ខៀវ Chelsea ហាក់​ចង់​នាំ​ចំណូល​ចូល​ក្លឹប ជា​ជាង​ការ​បន្ត​រក្សា​ជើង N’Golo Kante ដល់​អស់​តម្លៃ​ខ្លួន​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ តាម​ផែនការណ៍​​ក្លឹប​ម្ចាស់ដី Stamford Bridge មាន​បំណង​ចង់​លក់​ចេញ​កីឡាករ​បារាំង​ត្រឹម​រដូវ​ក្តៅ​ខាង​មុខ ពោល​គឺ​មុន​ផុត​កុងត្រា​រយៈ​ពេល ១ ឆ្នាំ។

Kante

បញ្ជាក់​ថា​បុរស​វ័យ ៣០ ឆ្នាំ កន្លង​មក​បាន​ដើរ​តួ​ជា​កីឡាករ​សំខាន់​របស់​ Chelsea ក្រោយ​ផ្ទេរ​ចេញ​ពី Leicester នៅ​ឆ្នាំ ២០១៦ ហើយ​បង្ហាញ​ខ្លួន ២២៤ ប្រកួត ជួយ​ក្រុម​លើក​ពាន Premier League, FA Cup, Champions League និង Europa League។

យ៉ាង​ណា​លោក Thomas Tuchel យល់​ឃើញ​ថា កត្តា​អាយុ​របស់ Tuchel ក៏​កាន់​តែ​ជ្រេ​ហើយ​ដែរ ដូច្នេះ​ចង់​យក​អ្នក​ថ្មី​មក​ជំនួស​តំណែង​របស់​លោក តែ​មិន​ទៅ​យក​ខាង​ណា​ឆ្ងាយ​ទេ ពោល​យក​យុវជន​នៅ​ក្លឹប​ស្រាប់​មាន Conor Gallagher និង Billy Gilmour។

Billy Gilmour
Kante

ការ​ផ្ទេរ​ចេញ Kante ទំនង​ជា​មាន​ក្លឹប​ធំ ២ ចាប់​អារម្មណ៍ ដោយ​អាច​ជា Paris Saint-Germain ឬ Real Madrid តែ​វា​ក៏​ស៊ីស.ង​លើ​ការ​សម្រេច​ចិត្ត​របស់​សាមី​ខ្លួន​ផ្ទាល់​ផង​ដែរ។ តាម​ហាងឆេង​ថ្លៃ​ខ្លួន​ខ្សែ​បម្រើ​វ័យ ៣០ ឆ្នាំ អាច​ថ្លៃ​ប្រមាណ ៥៥ លាន​អឺរ៉ូ៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ Ronaldo បង្ហោះ​សារ​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​បែប​នេះ​ភ្លាម ក្រោយ​ចាញ់ Villa យប់មិញ

ក្លឹប​បិសាច​ក្រហម Man Utd មិន​អាច​យក​បាន​សូម្បី ១ ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​ Aston Villa ក្រោយ​បរាជ័យ​ក្រោម​លទ្ធផល ០-១ ហើយ Bruno Fernandes ជា​អ្នក​ខកខាន​ការ​ស៊ុត​ប៉េណាល់ទី​ចុង​ម៉ោង ដើម្បី​តាម​ស្មើ។

Ronaldo

យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត United ដែល​ខកខាន​ការ​យក​បាន​ពិន្ទុ​នៅ​ជុំ​នេះ ក៏​ធ្លាក់​មក​ដល់​លេខ ៤ ហើយ​ក្លឹប Liverpool ឈរ​កំពូល​តារាង​មាន ១៤ ពិន្ទុ។ តាម​ថា​ជុំ​នេះ ជា​ជុំ​ដ៏​ងាយ​សម្រាប់​ក្រុម​លោក Ole បើ​ធៀប​នឹង​ក្រុម​ឯ​ទៀត ហើយ​ក៏​អាច​ឡើង​មក​ឈរ​កំពូល​តារាង​បណ្តោះ​អាសន្ន​ដែរ ​ប្រសិន​យក​បាន ៣ ពិន្ទុ។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត Cristiano Ronaldo ក៏​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Instagram ថា គ្រប់​គ្នា​ត្រូវ​តែ​ពង្រឹង​ភាព​រឹងមាំ​ត្រលប់​មក​វិញ ព្រោះ​ ១ ពិន្ទុ​ក៏​មាន​ការ​រាប់​បញ្ចូល​ដែរ ដូច្នេះ​មាន​ន័យ​ថា ទោះ​ស្មើ ក៏​គ្រាន់​ជាង​ចាញ់។

Ronaldo
Ronaldo

តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ​សរសេរ៖ “នេះ​ទើប​តែ​ជា​ចំណុច​ចាប់ផ្តើម តែ​ក្នុង​ការ​ប្រកួត​នៅ​លីគ​រឹងមាំ​ដូច​ជា Premier League ទាំង​អស់ រៀងរាល់​ពិន្ទុ​ទាំង​អស់​គឺ​មាន​ន័យ​នឹង​ត្រូវ​បាន​រាប់​បញ្ចូល ដូច្នេះ​យើង​ត្រូវ​តែ​ប្រតិ.កម្ម​ឲ្យ​បាន​ឆាប់​រហ័ស ហើយ​ត្រលប់​មក​បង្ហាញ​ភាព​រឹងមាំ​របស់​យើង​វិញ”។

គួរ​បញ្ជាក់​ថា ប្រកួត​បន្ទាប់​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer ត្រូវ​ប្រកួត​ទល់ Villarreal នៅ UCL នា​ពាក់​កណ្តាល​សប្តាហ៍​សិន មុន​ទៅ​តតាំង Everton នៅ​ជុំ​ទី ៦ នៃ​ក្របខ័ណ្ឌ Premier League នា​ចុង​សប្តាហ៍​ថ្មី៕

ប្រភព៖ TheMirror